Thursday, July 10, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ម្តេច​ក្រឡាហោម ស ខេង ណែនាំ​ឲ្យ​អាជ្ញាធរ​មូលដ្ឋាន បង្ក្រាប​បទល្មើស​

​ត្បូងឃ្មុំ​៖ សម្តេច​ក្រឡាហោម ស ខេង បាន​ណែនាំ​ដល់​អាជ្ញាធរ​មូលដ្ឋាន ជាពិសេស​កងកម្លាំង​នគរបាល តាម​បណ្តា​ភូមិ​នានា ត្រូវ បង្ក្រាប​បទល្មើស ដែល​បញ្ហា​ចម្បង​ជាងគេ​គឺ បញ្ហា​គ្រឿងញៀន នៅ​នឹង​មូលដ្ឋាន​ភូមិ​ឃុំ ។​

​សម្តេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី និង​ជា​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ ដែល​ជា​អធិបតី ក្នុង​ទិវា​សប្តាហ៍​ជាតិ​សុវត្ថិភាព​ចរាច​រណ៍ លើក​ទី​១២ នា​ព្រឹក​ថ្ងៃទី​១១ ខែមិថុនា ឆ្នាំ​២០១៩ នៅ​ស្រុក​ពញាក្រែក ខេត្ត​ត្បូងឃ្មុំ បញ្ជាក់ថា ការបង្ក្រាប​បទល្មើស នៅ​នឹង​មូលដ្ឋាន​ភូមិ​ឃុំ ជា​ចំណុច​សំខាន់​ណាស់​។ យើង​មាន​សុខសន្តិភាព មាន​ស្ថិរភាព ប៉ុន្តែ​បើ​សុខ​សុវត្ថិភាព​របស់​ប្រជាពលរដ្ឋ ប្រចាំថ្ងៃ មិនមាន​ទេ​នោះ វា​ក៏​ប៉ះពាល់​ដល់​ដំណើរការ​កសាង​ជីវភាព​រស់នៅ​របស់​ពួកគាត់​ដែរ​។ អីចឹង​ហើយ សូមឲ្យ​អាជ្ញាធរ​សមត្ថកិច្ច​ពាក់ព័ន្ធ បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់ សូមមេត្តា​ចូលរួម ដើម្បី​វែកមុខ ហើយ​លុបបំបាត់​នូវ​ចោរលួច​ចោរប្លន់​នៅ​ក្នុង​មូលដ្ឋាន​របស់​ខ្លួនឲ្យបាន​។ នេះ​ជា​សំណូមពរ​ដ៏​សំខាន់​ណាស់ ដើម្បី​ភាពសុខដុមរមនា សប្បាយ​រីករាយ​របស់​ប្រជាពលរដ្ឋ និង​ការអភិវឌ្ឍន៍​ជីវភាព​។​

​សម្តេច​ក្រឡាហោម ស ខេង បន្ថែមថា បញ្ហា​គ្រឿងញៀន គឺជា​បញ្ហា​មួយ​ដ៏​គ្រោះថ្នាក់ សម្រាប់​សង្គម​ណាស់​។ នេះ​គឺ​ទាក់ទង​ដល់​សន្តិសុខ​ជាតិ​។ ដែល​ហៅ​ថា​សន្តិសុខ​ជាតិ មិនចាំបាច់​ថា មាន​សង្គ្រាម ទើប​អសន្តិសុខ​នោះទេ ឬ​ក៏​ចាំបាច់​ថា មាន​អំពើ​ភេរវកម្ម ថា​អសន្តិសុខ​នោះទេ ក៏ប៉ុន្តែ​សុខ​សុវត្ថិភាព​ប្រជាពលរដ្ឋ​នេះ ដែល​វា​ទន់ខ្សោយ ដោយសារ​គ្រឿងញៀន​វា​វ៉ៃ​លុក​ចូល បំផ្លាញ​ប្រព័ន្ធ​សរសៃប្រសាទ​របស់​យើង នោះ​ក៏​ទាក់ទង ឬ​ក៏​ហៅ​ថា បញ្ហា​សន្តិសុខ​ជាតិ​ដែរ​ពី​ព្រោះ​អី​? ពីព្រោះថា គ្រឿងញៀន​វា​វ៉ៃ​លុក​ចូល​ស្រទាប់​យុវវ័យ ហើយ​ក៏​ដូចជា ចរាច​រណ៍ ក៏​វា​ទាក់ទង​។ អីចឹង​ទេ សូម​កសាង​ភូមិ​របស់​យើង ឃុំ​របស់​យើង ជា​ឃុំ​ស​។ បើ​មាន​អ្នក​មក​ពី​ក្រៅ​មក គេ​យក​គ្រឿងញៀន មក​ចែកចាយ ត្រូវតែ​រួសរាន់ ដើម្បី​រាយការណ៍​ឲ្យទៅ​សមត្ថកិច្ច​ហើយ​បើ​សមត្ថកិច្ច នៅនឹងកន្លែង​មិន​យកចិត្តទុកដាក់ ឥឡូវ​ស្រួល​ណាស់ ប្រព័ន្ធ​ផ្សព្វផ្សាយ​យើង ដាក់​តាម​ហ្វេ​សប៊ុក ឬ​មួយ​តាមតេ​ឡេ​ក្រាម ឬ​មួយ​ក៏​ទូរស័ព្ទ​ធម្មតា ទៅ​នរណា ដែល​យើង​អាច​ទាក់ទង​បាន សូម​ឲ្យជួយ ហើយ​យើងខ្ញុំ ស្វាគមន៍​។ អគ្គ​នគរបាល ក៏​មាន​លេខ ដើម្បី​ទាក់ទង​។ ប៉ុន្តែ​បើ​មាន​ករណី​អ្នក​នៅនឹងកន្លែង​ហ្នឹង ជា​មេ​ចែកចាយ​គ្រឿងញៀន​។ នោះ​គឺ​យើង​រឹតតែ​ត្រូវ​យកចិត្តទុកដាក់ ដើម្បី​នឹង​ដោះស្រាយ កុំឲ្យ​មាន​ករណីនេះ​។ ករណី​គ្រឿងញៀន​នេះ ធំ​ណាស់​! ដែល​នៅលើ​សកលលោក​ទាំងមូល គេ​ប្រឆាំង​។ អង្គការសហប្រជាជាតិ មានច្បាប់ ដើម្បី​ប្រឆាំង​គ្រឿងញៀន ដែល​គេ​ហៅថា គ្រឿងញៀន​ខុសច្បាប់​។ អីចឹង ត្រូវ​កសាង​ភូមិ​ឃុំ​យើង ឲ្យទៅ​ជា​ភូមិ​ឃុំ​ស កុំឲ្យ​មាន​គ្រឿងញៀន​៕ ដោយ​៖​កូឡាប​

×