Thursday, July 10, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ការលុបបំបាត់​គ្រឿងញៀន និង​ចរាចរណ៍ គឺ​ផ្តេី​ម​ចេញពី​យេីងទាំងអស់គ្នា​

​ព្រះវិហារ ៖ លោកស្រីបណ្ឌិត សឿ សុជាតា អនុរដ្ឋលេខាធិការ បាន​មានប្រសាសន៍ថា ការលុបបំបាត់​គ្រឿងញៀន និង​ចរាចរណ៍ គឺ​ផ្តេ​ី​ម​ចេញ​ពី​យេី​ង​ទាំងអស់ ជា​បញ្ហា​រួម​មិនមែន ជា​បញ្ហា​ផ្តាច់មុខ របស់​អ្នកណា​ម្នាក់​ក្រុម​ណា​មួយឡេី​យ ហេី​យ​បញ្ហា​គ្រឿងញៀន និង​ចរាចរណ៍​ជា​បញ្ហា​គ្រោះថ្នាក់ និង​នាំ​មហន្តរាយ​ដល់​ខ្លួនឯង ក្រុមគ្រួសារ និង​សង្គមជាតិ​។ ការលុបបំបាត់​គ្រឿងញៀន និង​ចរាចរណ៍ គឺ​ផ្តេ​ី​ម​ចេញ​ពី​យេី​ង​ទាំងអស់ ហេី​យ​ជា​បញ្ហា​រួម​មិន​មែន ជា​បញ្ហា​ផ្តាច់មុខ របស់​អ្នកណា​ម្នាក់​ក្រុម​ណា​មួយឡេី​យ​។​

ថ្ងៃទី ១១ ខែមិថុនា ឆ្នាំ ២០១៩ ក្រោម​កិច្ចសហការ​រវាង​ក្រសួង​អប់រំ យុវជន និង​កីឡា​ជាមួយ អគ្គលេខាធិការដ្ឋាន​អាជ្ញាធរ​ជាតិ​ប្រយុទ្ធប្រឆាំង​គ្រឿងញៀន ពិធី​ផ្សព្វផ្សាយ​អប់រំ​ស្តីពី​គ្រោះថ្នាក់ នៃ​ការប្រេីប្រាស់​គ្រឿងញៀន ខុសច្បាប់ និង​សុវត្ថិភាព​ចរាច​រណ៍ ត្រូវបាន រៀបចំឡេីង​នៅ​មន្ទីរ​អប់រំ យុវជន និង​កីឡា ខេត្ត​ព្រះវិហារ ក្រោម​អធិបតីភាព លោក​សហ​រី បណ្ឌិត សឿ សុជាតា អនុរដ្ឋលេខាធិការ​ក្រសួង​អប់រំ​យុវជន​និង​កីឡា​។

​លោក ចេង លឹម ហ័ង ប្រធាន​មន្ទីរ​អប់រំ យុវជន និង​កីឡា ខេត្ត​ព្រះវិហារ បាន​មានប្រសាសន៍​អរគុណ ដល់​ថ្នាក់​ជាតិ​ដែល​បាន បង្កេីត​ឲ្យមាន​កម្មវិធី​ផ្សព្វផ្សាយ​នេះ​ឡេីង ស្របពេល​ដែល​ខេត្ត​កំពុង តែ​ខិតខំ​ផ្សព្វផ្សាយ បង្ការ​ទប់ស្កាត់​បញ្ហា​ផ្សេងៗ ក្នុង​នោះ​បញ្ហា​គ្រោះថ្នាក់​គ្រឿងញៀន និង​សុវត្ថិភាព​ចរាចរណ៍​ជា​បញ្ហា​ចម្បង​។

​លោក លឹម តុង​ហួត ប្រធាន​នាយកដ្ឋាន​នីតិកម្ម អប់រំ និង​ស្តារនីតិសម្បទា បាន​ប្រសាសន៍ថា ខេត្ត​ព្រះវិហារ ជា​ខេត្ត​ភាគ​ឥ​សាន្ត​ប្រទេស​កម្ពុជា ដែល​មាន​ភូមិសាស្ត្រ​ស្មុគស្មាញ តាម​បណ្តោយ​ព្រំដែន​ហេី​យ ឈ្មួញ​ទុច្ចរឹត​តែងតែ​ប្រេី​គ្រប់​មធ្យោបាយ លាក់​លួច​យក​គ្រឿងញៀន​ឆ្លងកាត់​ព្រំដែន ហេី​យ​ឆ្ពោះទៅកាន់​ប្រទេស​ទី​៣ ហេី​យ​តាមរយៈ​នេះ លោក​ឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន ប្រធាន​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន បាន​ចង្អុលបង្ហាញ​ឲ្យ​រៀបចំ​ជា គោលនយោបាយ​ភូមិ ឃុំ​សង្កាត់​ស គ្មាន​គ្រឿងញៀន ដេី​ម្បី​ធ្វេី​ជា​ជញ្ជាំង ទប់ស្កាត់​បញ្ហា​គ្រឿងញៀន​ឆ្លងកាត់​ព្រំដែន ។

​ក្នុងឱកាស​នោះ លោកស្រី បណ្ឌិត សឿ សុជាតា អនុរដ្ឋលេខាធិការ បាន​មានប្រសាសន៍ថា ការលុបបំបាត់​គ្រឿងញៀន និង​ចរាចរណ៍ គឺ​ផ្តេី​ម​ចេញ​ពី​យេី​ង​ទាំងអស់ ជា​បញ្ហា​រួម​មិនមែន​ជា​បញ្ហា​ផ្តាច់មុខ របស់​អ្នកណា​ម្នាក់​ក្រុម​ណា​មួយឡេី​យ ហើ​យ​បញ្ហា​គ្រឿងញៀន និង​ចរាចរណ៍​ជា​បញ្ហា​គ្រោះថ្នាក់ និង​នាំ​មហន្តរាយ​ដល់​ខ្លួនឯង ក្រុមគ្រួសារ និង​សង្គមជាតិ​។

​ក្នុងឱកាស​នោះ ដែរ លោកស្រី បណ្ឌិត សឿ សុជាតា បាន​ផ្តាំផ្ញេី​ដល់​អ្នកចូលរួម​ទាំងអស់​ឲ្យខិត​ខំ​ស្តាប់​យក​ចំណេះដឹង​ឈរ​លេីសម្បទា បី មាន វិជ្ជា​សម្បទា ចរិយា​សម្បទា និង​បំណិន​សម្បទា (​បដិសេធ ចរចា គោរព​គ្នា​ទៅវិញទៅមក លេីប​ញ្ហា​គ្រឿងញៀន និង​ចរាចរណ៍​) ហេី​យ​ចូលរួម​ឲ្យបាន កាន់តែ​សកម្ម​ផ្សព្វផ្សាយ បន្ត​ទៅ​មិត្តភក្តិ​ក្រុមគ្រួសារ និង​មនុស្ស​ជា​ទីស្រឡាញ់ កុំឲ្យ​ទៅ​ពាក់ព័ន្ធ​នឹង​បញ្ហា​គ្រឿងញៀន ៕​ ដោយ​៖​កូឡាប​

×