ខេត្តស្វាយរៀង ៖ នៅព្រឹកថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០១៩ នៅក្នុងតំបន់សេដ្ឋកិច្ចពិសេសស្វាយរៀង ហ្គ័ហ្គារ៉ីសស្ថិតនៅភូមិដើមពោធិ៍ ឃុំកណ្ដៀងរាយ ស្រុកស្វាយទាប មានកម្មករកម្មការនីរោងចក្រ សាន់រ៉ាយស៍ ចំនួន ១៥៦២ នាក់ ស្រី ៤២០ នាក់ ធ្វើកូដកម្មសូមទាមទារ១១ចំណុច ៖
១.សូមអោយមានតំណាងកម្មករដើម្បីសម្របសម្រួលការងាររបស់កម្មករ កម្មការិនី ។
២.ថ្ងៃអាទិត្យសុំកុំបង្ខំកម្មឲ្យធ្វើការថែមម៉ោងត្រូវធ្វើការតាមស្មគ្រ័ចិត្តនិងថ្ងៃបុណ្យទានសុំប្រាក់បន្ថែម១ភាគ៣នៃប្រាក់គោល ។
៣.សុំបន្ថយចំនួនផលិត។
៤.សូមគោរពសិទ្ធិកម្មករផង។
៥.សុំច្បាប់កុំតឹងតែងពេក។
៦.សូមឱ្យមានសហជីពនៅក្នុងរោងចក្រ។
៧.សូមឱ្យមានម៉ោងសម្រាកបាយថ្ងៃត្រង់។
៨.សូមកុំបញ្ឈប់អ្នកតវ៉ាក្នុងការិយាល័យ។
៩.សូមគិតលុយវេនយប់ពេលថ្ងៃខុសគ្នា។
១០.សូមឱ្យអ្នកពោះធំនិងអ្នកសម្រាលកូនចេញមុនម៉ោងធ្វើការកុំបញ្ឈប់ពួកគាត់។
១១.សូមអោយមានលុយសុខភាព៥ដុល្លារក្នុងមួយខែ។
បើតាមតំណាងកម្មករម្នាក់សុំមិនបញ្ចេញឈ្មោះបានឲ្យដឹងថា មូលហេតុនាំឲ្យកម្មករកម្មការនីផ្ទុះធ្វើកូដកម្មមិនចូលធ្វើការនេះដោយសារថៅកែររោងចក្រសាន់រ៉ាយស៌ដែលជាជនជាតិចិនបានរំលោភលើសិទ្ធិកម្មករហើយពេលតំណាងកម្មករធ្វើការតវាថៅកែរចិនរូបនោះបានវាយទៅលើកម្មករម្នាក់ដោយចោទថាកម្មកររូបនោះញុះញង់កម្មករកម្មការនីឲ្យតវានិងគម្រាមកំហែងដល់កម្មករដែលតវា ថានិងបញ្ឈប់ការងារ។ប្រភពពីកម្មករដ៏ដែលបន្តទៀតថា នៅក្នុងរោងចក្រសាន់រ៉ាយគ្មានតំណាងកម្មករ ទើបពិបាកនិងធ្វើការសម្របសម្រួលនៅពេលមានវិវាទឬមានករណីរំលោភលើសិទ្ធិរបស់កម្មករទើបទាមទារសុំឲ្យគណកម្មការដោះស្រាយវិវាទនៃក្រសួងការងារជួយដោះស្រាយនិងសូមទាមទារគោលការណ៍ដែលជាសិទ្ធិរបស់កម្មករកម្មការនីចំនួន១១ចំណុចខាងលើដើម្បីការពារសិទ្ធិកម្មករកម្មការនី ក៏ប៉ុន្តែភាគីថៅកែរចិនមិនយល់ព្រម។ទាក់ទិនករណីកម្មករកម្មការនីធ្វើកូដកម្មនេះដែរលោកនួនសំបូរនាយការិយាល័យមន្ទីរការងារនិងបណ្តុះបណ្តាលវិជ្ជាជីវវៈខេត្តស្វាយរៀងបានមានប្រាសន៍តាមទូរសព្ទ័នៅវេលាម៉ោង២និង៥០នាទីរសៀលថ្ងៃទី១១នេះថា ការសម្របសម្រួលដោះស្រាយវិវាទរបស់គណកម្មការដោះស្រាយវិវាទមិនទាន់ទទួលលទ្ធផលអ្វីទាំងអស់ដែលកម្មករកម្មការនីទាមទាចំនួន១១ចំណុចនោះ។
គឺរហូតដល់ម៉ោង៣រសៀលថៅកែររោងចក្រសាន់រ៉ាយស៌មិនទាន់ទទួល១ចំណុចណានៅឡើយទេ។ហើយអ្វីគួរឲ្យសោកស្តាយនោះម្ចាសស់តំបន់សេដ្ឋកិច្ចពិសេសស្វាយរៀងហ្គឺ័ហ្គារឺ័សសមិនអនុញ្ញាត្តិឲ្យអ្នកសារព័ត៌មានចូលស្តាប់ឬថតផ្តិតយករូបភាពឡើយ៕ វ៉ៃកូ