រាជធានីភ្នំពេញ ៖ ប្រជាពលរដ្ឋ ជាពិសេសក្រុមយុវជន បានរិះគន់លោក លឹម គានហោ រដ្ឋមន្ត្រី និងមន្ត្រីថ្នាក់ដឹកនាំក្រសួងធនធានទឹក និងឧតុនិយម ថាមានភាពខ្ជីខ្ជា ចំពោះការសរសេរអក្សរសាស្ត្រខ្មែរខុសអក្ខរាវិរុទ្ធ និងបង្ហាញពីភាពកម្សោយ ក្នុងការដឹកនាំស្ថាប័នមួយនេះគ្មានភាពទទួលខុសត្រូវ។
សាររិះគន់ខាងលើនេះ បានកើតឡើងបន្ទាប់ពី ក្រសួងធនធានទឹក និងឧតុនិយម កាលពីថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០១៩ បានចេញសេចក្តីជូនដំណឹងមួយស្តីពីស្ថានភាពអាកាសធាតុ ប៉ុន្តែការសរសេរអក្សរតែប៉ុន្មានបន្ទាត់សោះ ស្ថាប័នមួយនេះ បានសរសេរខុសអក្ខរាវិរុទ្ធជាច្រើនពាក្យ..។
យ៉ាងនេះក្តី មិនទាន់មានការឆ្លើយតបពីលោក ចាន់ យុត្ថា អ្នកនាំពាក្យក្រសួងធនធានទឹក និងឧតុនិយម ដើម្បីបំភ្លឺជុំវិញរឿងរ៉ាវខាងលើនេះបាននៅឡើយទេ នៅរសៀលថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០១៩នេះ។
សូមពិនិត្យ និងអានលិខិតជូនដំណឹង របស់ក្រសួងធនធានទឹក និងឧតុនិយម ចុះថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០១៩ ដូចខាងក្រោម..៕ ដែន សីមា