Sunday, May 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

នាំយក​អំណោយ​មនុស្សធម៌ ចុះសួរសុខទុក្ខដល់​ក្រុមគ្រួសារ​លោកយាយ សឹង យ៉ា និង​លោកតា កឹម ញឹល ដែល​ដេក​ឈឺ​នៅ​នឹង​កន្ទេល​

spot_img

​ខេត្ត​ស្វាយរៀង ៖ ​លោក ម៉ែន វិបុល ប្រធាន​គណៈកម្មាធិការ​សាខា​កាកបាទក្រហមកម្ពុជា​ខេត្ត​ស្វាយរៀង ថ្ងៃទី ១២ ខែ មិថុនា ឆ្នាំ ២០១៩ ​បាន​ចាត់​ឲ្យ​ក្រុម​ការងារ​សាខា​ដឹកនាំ​ដោយ​លោក សរ វណ្ណា នាយក​សាខា នាំយក​អំណោយ​មនុស្សធម៌ ចុះសួរសុខទុក្ខ ដល់​ក្រុម​គ្រួសារ​លោកយាយ សឹង យ៉ា អាយុ ៨៣ ឆ្នាំ និង​លោកតា កឹម ញឹល អាយុ ៨៣ ដូចគ្នា ដែល​ដេក​ឈឺ​នៅ​នឹង​កន្ទេល សព្វថ្ងៃ​រស់នៅ​ភូមិ រាម​ជោ ឃុំ ស្វាយ​តា​យាន ស្រុក​កំពង់​រោទ៍ ខេត្ត​ស្វាយរៀង ។​

​សូមបញ្ជាក់​ផងដែរ​ថា ៖ ​សព្វ​ថ្ងៃ​រូប​គាត់​មានកូន ៤ នាក់ ក្នុងនោះ​ស្រី​ម្នាក់ ហើយ​កូនប្រុស​របស់​គាត់ ដែល​ដេក​ឈឺ​នៅ​នឹង​កន្ទេល​នោះ​មានឈ្មោះ កឹម ព្រុ​ន អាយុ​ជាង ៥០ ឆ្នាំ មាន​ជម្ងឺលើសឈាម​ស្លាប់​មួយ​ចំហៀង​ខ្លួន អស់​រយៈពេល​ជាង ៣ ឆ្នាំ​មកហើយ មាន​ប្រពន្ធ និង​កូន ៦ នាក់ ។​ ចាប់តាំងពី​កូនប្រុស​របស់​គាត់​ធ្លាក់ខ្លួន​ឈឺ​មក កូន​គាត់​បាន​មក​រស់នៅ​ជាមួយ​គាត់ ហើយ​ប្រពន្ធ និង​កូនៗ បាន​ឲ្យ​ត្រឡ​ប់ទៅ​រស់នៅ​ជាមួយ​ក្រុម​គ្រួសារ​វិញដែរ ដើម្បី​ងាយស្រួល​មើលថែ​ជម្ងឺ​ តែ​កូន​គាត់​មិន​ព្រមទៅ ទើប​ប្រពន្ធ និង​កូនៗ​នាំគ្នា​យក​អាហារ​មក​ឲ្យ​ជា​ប្រចាំ ដែល​គ្រួសារ​របស់គាត់​មាន​ជីវភាព​សមរម្យ​ដែរ ។

​មានប្រសាសន៍​សំណេះសំណាល​នាឱកាស​នោះ លោក សរ វណ្ណា បាន​នាំមក​នូវ​ការ​ផ្ដាំផ្ញើ​សួរសុខទុក្ខ​ពី​សំណាក់​សម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន​សែន ប្រធាន​កាកបាទក្រហមកម្ពុជា ក៏ដូចជា​ឯកឧត្តម ម៉ែន វិបុល ប្រធាន​គណៈកម្មាធិការ​សាខា ដែល​តែងតែ​យកចិត្តទុកដាក់​គិតគូរ​ចំពោះ​សុខទុក្ខ​ប្រជា​ពលរដ្ឋ​គ្រប់រូប មិន​ប្រកាន់វណ្ណៈ ពណ៌​សម្បុរ ជំនឿ​សាសនា ឬ​និន្នាការ​នយោបាយ​ណាមួយ​ឡើយ ។​

លោកនាយក​សាខា​បាន​បន្តទៀតថា ថ្វី​ត្បិត​តែ​អំណោយ​ដែល​បាន​នាំយក​មក​ជូន​នាពេលនេះ មាន​ចំនួន​តិចតួច​ក្ដី តែ​ក៏​អាច​ជួយ​សម្រាល​ទុក្ខ​លំបាក​បាន​មួយកម្រិត ហើយក៏​ជា​ការបង្ហាញ​នូវ​ការយកចិត្តទុកដាក់​ចំពោះ​ប្រជាពលរដ្ឋ​គ្រប់​រូប​ពី​សំណាក់​ថ្នាក់ដឹកនាំ ពិសេស​គឺ​កាកបាទក្រហមកម្ពុជា ដូចដែល​បាន​លើកឡើង​ថា “​កាកបាទក្រហមកម្ពុជា​មាន​គ្រប់​ទីកន្លែង សម្រាប់​គ្រប់ៗ​គ្នា -​មិន​ទុក​នរណាម្នាក់​ចោល​” ។ លោកនាយក​សាខា​ក៏បាន​លើកទឹកចិត្ត និង​សំណូមពរ​ដល់​ក្រុមគ្រួសារ សូម​កុំ​អស់សង្ឃឹម ត្រូវ​ចេះ​ថែរក្សា​សុខភាព​ឱ្យបាន​ល្អ លេបថ្នាំ​តាម​វេជ្ជបញ្ជា​ឆាប់​បាន​ជាសះស្បើយ ដើម្បី​ប្រកប​របរ​ចិញ្ចឹមជីវិត​បន្តទៀត ។

​អំណោយ​ដែល​បាន​ផ្តល់​ជូន​ទាំងពីរ​គ្រួសារ ក្នុង១គ្រួសារ​ ទទួលបាន អង្ករ ៣០ គ​.​ក្រ មី ១ កេស កន្ទេល​បត់ ១ ត្រីខ ១០ កំប៉ុង ទឹកស៊ីអ៊ីវ ៦ ដប មុង ១ ភួយ ១ ក្រ​ម៉ា ១ សារុង ១ ថវិកា ៥០,០០០ រៀល ៕ ដោយ ៖ វ៉ៃកូ​

spot_img
×