Sunday, July 13, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

វិស័យ​សុខាភិបាល​មាន​លេស​ច្រេី​ន​ជាងគេ

​ភ្នំពេញ ​៖ ​លោក​វីល្លាម អះអាងថា វិស័យ​សុខាភិបាល​មាន​លេស​ច្រេី​ន​ជាងគេ ហេី​យ​ជា​វិស័យ​ដែល​ពលរដ្ឋ​គ្រប់​គ្នា​បាន​អោយ​ពិន្ទុ​ទាប​បំផុត​។​

​លោក​វីល្លាម ប្រធាន​គណបក្ស​ខ្មែរ​ក្រោក និង​ជា​សមាជិក​ឧត្តម​ក្រុមប្រឹក្សា ពិគ្រោះ​និង​ផ្តល់យោបល់ នៅ​ង្ថៃ​ទី​១៣​មិថុនា​នេះ បាន​សរសេរ​សារ​លើ​ហ្វេ​សប៊ុ​ថា បញ្ហា​គ្រប់​វិស័យ​កី​ត​ឡេីង​ដោយសារ​មន្ត្រី​មិន​ព្រម​ទទួលស្គាល់​កំហុស​ហេី​យ​ដោះស្រាយ មួយថ្ងៃៗ​រក​តែ​ល្បិច​និយាយ​យ៉ាងម៉េច​ដេី​ម្បី​ដោះសារ ។

​លោក​បាន​បន្តថា វិស័យ​សុខាភិបាល​នេះ​មាន​លេស​ច្រេី​ន​ជាងគេ ហេី​យ​ជា​វិស័យ​ដែល​ពលរដ្ឋ​គ្រប់​គ្នា​បាន​អោយ​ពិន្ទុ​ទាប​បំផុត ព្រោះ​កន្លងមក​សម្ដី​អសីលធម៌ ទង្វេី​អមនុស្សធម៌បានកេី​ត​ឡេីង​ក្នុង​វិស័យ​មួយ​នេះ​ជារឿយៗ ដែល​មិន​គួរ​អោយ​យេី​ង​អោបដៃ​មេី​លបាន។

​យ៉ាងណាមិញ​ឆាប់ៗ​នេះ ប្រតិភូ​ក្រសួង​សុខាភិបាល​និង​ចូលរួម​ប្រជុំ​ជាមួយ​ឧត្តម​ក្រុមប្រឹក្សាពិគ្រោះ​និង​ផ្ដល់យោបល់ ខ្ញុំ​និង​ពាំនាំ​បញ្ហា​នានា​ទៅជជែក​រក​ការបំភ្លឺ​ពី​ថ្នាក់ដឹកនាំ​ស្ថាប័ន​នេះ ដេី​ម្បីការ​ពារ​ប្រយោជន៍ នៃ​ការធានា​សុខមាលភាព​របស់​ពល​រដ្ឋ​ទាំងអស់​នៅ​ប្រទេស​កម្ពុជា​។​

​ថ្លែង​នៅក្នុង​ឱកាស​ដែល​លោកស្រី​វេជ្ជបណ្ឌិត ឱ វណ្ណឌី​ន រដ្ឋលេខាធិការ និង​ជា​អ្នកនាំពាក្យ​ក្រសួង​សុខាភិបាល អញ្ជើញ​ចូលរួម​ក្នុង​កម្មវិធី​សម្ពោធ​ផ្លូវការ មន្ទីរពេទ្យ​អ​ឃី​ត​កោះ​ពេជ្រ នៅ​ព្រឹក​ថ្ងៃទី​១២ ខែមិថុនា ឆ្នាំ​២០១៩ បាន​លើកឡើង​ថា វិស័យ​សុខាភិបាល​នៅ​កម្ពុជា គឺ​មិន​អន់​ខ្សោយ​ដូច​គេ​និយាយ​នោះ​ឡើយ ប្រសិនបើ​អន់​ខ្សោយ​ពិតមែន​ម្ល៉េះ​ហើយ​មិនមានប្រជាពលរដ្ឋ​ប្រមាណ ​១៦​លាន​នាក់​រស់នៅ​បាន​ឡើយ ឬ មាន​អាយុកាល​បាន​វែង​ទេ ព្រោះ​មនុស្ស​ម្នាក់ៗ មិន​អាចចៀសផុត​ពី​ជំងឺ​បានឡើយ ហើយ​ពេល​មាន​ជំងឺ​ពលរដ្ឋ នឹង​មក​ទទួល​ការព្យាបាល​ពី​ក្រុមគ្រូពេទ្យ​មិន​ថា​ពេទ្យ​រដ្ឋ​, ពេទ្យ​ឯកជន ឬ​ពេទ្យ​នៅ​ក្រៅ​ប្រទេស​នោះ​ឡើយ​។​
​លោកស្រី​វេជ្ជបណ្ឌិត​បន្ដថា ក្នុងន័យ​នេះ​ចង់​បញ្ជាក់ថា វិស័យ​សុខាភិបាល​មិនមែន​សុទ្ធតែ​អាក្រក់​នោះឡើយ ហើយ​អាក្រក់​ទៅ​តាម​កន្លែង​មួយ​ចំនួន​តូច​ប៉ុណ្ណោះ ចំណែក​ឯ​មួយចំនួន​ធំ​ទៀត គឺ​ល្អ​៕​ ដោយ​៖​កូឡាប​

×