Friday, July 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រដ្ឋមន្ត្រី​អា​មេ​រិច​មួយរូប​លាលែង​ភ្លាមៗ បន្ទាប់ពី​មានការ​រិះគន់​លើ​ការចំណាយ​យ៉ាងច្រើន​លើ​ការធ្វើដំណើរ

spot_img

​រដ្ឋមន្ត្រីក្រសួង​សេវាកម្ម​ប្រជាជន និង​សុខភាព​អា​មេ​រិច លោក ថម ប្រាយ (Tom Price) បាន​លាលែង​ចេញពី​តំណែង កាលពី​ថ្ងៃ​សុក្រ​ម្សិលមិញ បន្ទាប់ពី​ប្រធានាធិបតី​អា​មេ​រិច​បាន​សម្តែង ការមិនសប្បាយចិត្ត​ចំពោះ​ការប្រើប្រាស់​យន្តហោះ​ឯកជន​ដ៏​មានតម្លៃ​ថ្លៃ​របស់លោក​សម្រាប់ធ្វើ​ជំនួញ​។ នេះ​បើតាម​ការចេញផ្សាយ​រប​ស់​សារព័ត៌មាន Rueters នៅ​ព្រឹក​ថ្ងៃ​សៅរ៍​នេះ​។​

​ការលាលែង​ពី​តំណែង​ភ្លាមៗ​របស់លោក ប្រាយ ត្រូវបាន​ប្រកាស តែមួយ​ម៉ោង​ប៉ុណ្ណោះ ក្រោយពេល លោក ដូ​ណា​ល់ ត្រាំ បាន​ថ្លែងប្រាប់​អ្នកសារព័ត៌មាន​ថា គាត់​មានការ​ខកចិត្ត​ចំពោះ​ការប្រើប្រាស់​យន្តហោះ​ឯកជន​របស់លោក ប្រាយ ហើយ​លោក​មិន​ចូលចិត្ត​ពី​ការឆ្លុះបញ្ចាំង​របៀប​នោះទេ លើ​រដ្ឋបាល​របស់លោក​។​

​បើតាម​សេត​វិមាន​បាន​ឲ្យ​ដឹងថា លោក ថម ប្រាយ​បាន​លាលែង​នៅ​ថ្ងៃ​សុក្រ ហើយ​លោក​ប្រធានាធិបតី​ក៏បាន​ទទួលយក​ការលាលែង​នោះ​ផងដែរ​។​

​លោក ត្រាំ បានជ្រើសរើស លោក ដន រាយ (Don Wright) ធ្វើជា​រដ្ឋមន្ត្រី​ស្តីទី​នៃ​ក្រសួង​សេវាកម្ម​ប្រជាជន និង​សុខភាព​សិន​។ សព្វថ្ងៃ​លោក រាយ គឺជា​ប្រធាន​ការ​រិ​យា​ល័យ​ការពារ​ជម្ងឺ និង​លើកកម្ពស់​សុខភាព​៕ ដោយ ៖ សុភ័ក្ត្រ​

bestselectedproducts

spot_img
×