រាជធានីភ្នំពេញ ៖ល្ងាចថ្ងៃអាទិត្យ ទី១៥ វិច្ឆិកា ២០២៦សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ចូលរួមជាសហអធិបតីជាមួយ ឯកឧត្តម Emmanuel MACRON ប្រធានាធិបតីនៃសាធារណរដ្ឋបារាំង ក្នុងពិធីចុះហត្ថលេខា លើឯកសារចំនួន២៩ រួមមាន៖
១-កិច្ចព្រមព្រៀងពន្ធដារទ្វេភាគី ។
២-កិច្ចព្រមព្រៀងអន្តររដ្ឋាភិបាលស្តីពីកិច្ចសហប្រតិបត្តិការក្នុងវិស័យការពារជាតិ និងលក្ខន្តិកៈកងកម្លាំងប្រដាប់អាវុធ ។
៣-សេចក្តីប្រកាសបំណងស្តីពីការគាំទ្រ និងការរៀបចំរចនាសម្ព័ន្ធវិជ្ជាជីវៈបេតិកភណ្ឌ ។
៤-ឯកសារស្តីពីការប្តេជ្ញាចិត្តចំពោះគម្រោងស្ថានីយបញ្ជូន និងរក្សាថាមពលវារីអគ្គីសនី ។
៥-សេចក្តីប្រកាសបំណងស្តីពីការបង្កើតយន្តការស្រាវជ្រាវសុខភាពសាធារណៈ ។
៦-កិច្ចសន្យាបង្កើតទីផ្សារបោះដុំ ។
រួមនឹងឯកសារអនុស្សរណៈនៃការយោគយល់គ្នាពាក់ព័ន្ធនឹងវិស័យសាធារណៈ និងឯកជន ផ្សេងៗទៀតចំនួន២៣ ។











