ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ភ្លើងប្រច័ណ្ឌ និងជម្លោះក្នុងគ្រួសារ! ប្ដីបើករថយន្តមកបាញ់សម្លាប់ប្រពន្ធ រួចបាញ់សម្លាប់ខ្លួនឯងតាមក្រោយ បណ្ដាលឱ្យស្លាប់ទាំង២នាក់យ៉ាងរន្ធត់??

ខេត្តកំពត៖ បុរសម្នាក់ បានប្ដីរថយន្តមកឈប់ នៅមុខផ្ទះ រួចចូល ទៅបាញ់សម្លាប់ប្រពន្ធ នៅក្នុងផ្ទះ  រួចបាញ់សម្លាប់ខ្លួនឯងតាមក្រោយ បណ្ដាលឱ្យស្លាប់ទាំង២នាក់យ៉ាងរន្ធត់។

ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោងប្រមាណ ២រសៀល ថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៦ នៅភូមិកំពង់ត្រាចទី១ ឃុំកំពង់ត្រាចខាងកើត ស្រុកកំពង់ត្រាច ខេត្តកំពត។

តាមប្រភពព័ត៌មានពីសមត្ថកិច្ច បានឱ្យដឹងថា:  ជនរងគ្រោះជាប្រពន្ធមានឈ្មោះ ភូ ផេង ភេទស្រី អាយុ២៣ឆ្នាំ ចំណែកឯ បុរសជាប្ដីមានឈ្មោះ ម៉ាលី ចាន់តូ អាយុ២៧ឆ្នាំ។

បើតាមការរៀបរាប់របស់លោក ភូ សេង ដែលត្រូវជាឪពុករបស់ស្ត្រីរងគ្រោះ បានឱ្យដឹងថា កូនស្រីរបស់លោកបានរៀបការជាមួយបុរសជាប្ដីអស់រយៈពេល៤ឆ្នាំមកហើយ ប៉ុន្តែមិនទាន់មានកូននោះទេ។

អ្វីដែលគួរឱ្យសោកស្ដាយ គឺជីវិតប្ដីប្រពន្ធមួយគូនេះតែងតែមានភាពរកាំរកូស និង មិនចុះសម្រុងគ្នា រហូតដល់មានជម្លោះប្ដឹងផ្ដល់គ្នាដល់តុលាការ ខណៈសំណុំរឿងមិនទាន់ត្រូវបានដោះស្រាយបញ្ចប់នៅឡើយ។

ឪពុកស្ត្រីរងគ្រោះបានបញ្ជាក់ថា លោកមិនដឹងថាតើមានមូលហេតុអ្វី ឬកំហឹងអ្វីធ្ងន់ធ្ងរនោះទេ ទើបបុរសជាប្ដីសម្រេចចិត្តបើករថយន្តមកបាញ់សម្លាប់កូនស្រីរបស់លោកយ៉ាងសាហាវបែបនេះ មុននឹងបាញ់សម្លាប់ខ្លួនឯងតាមក្រោយ។

ហេតុការណ៍ដ៏សោកសង្រេងនេះបានបញ្ចប់ជីវិតមនុស្ស២នាក់ក្នុងពេលតែមួយ និងបន្សល់ទុកនូវភាពរន្ធត់ និងការឈឺចាប់ដល់ក្រុមគ្រួសារ ព្រមទាំងអ្នកជិតខាងយ៉ាងខ្លាំង។រក្សាសិទ្ធិគ្រប់យ៉ាងដោយ CEN

ចូលមើលព័ត៌មានថ្មីៗបន្ថែម