Saturday, July 12, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សម្ដេច​តេ​ជោ ហ៊ុន សែន អញ្ជើញ​ជួបពិភាក្សា​ការងារ​ជាមួយ​ប្រធានាធិបតី​កៀ​គី​ស្ថាន​(Kyrgyzstan)

នៅ​រសៀល​ថ្ងៃទី​១៥ ខែមិថុនា​ឆ្នាំ​២០១៩ នេះ​សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​បាន​អញ្ជើញ​ជួបពិភាក្សា​ការងារ​ជាមួយ ឯកឧត្ដម Sooronbay Jeenbekov ប្រធានាធិបតី​កៀ​គី​ស្ថាន​ជា​លក្ខណៈ​ទ្វេភាគី​។

​ជាការ​ចាប់ផ្ដើម ឯកឧត្តម​ប្រធានាធិបតី​បាន​មានប្រសាសន៍ថា ឯកឧត្តម រីករាយ​ដែល​បាន​ជួប​សម្ដេច​ក្នុងឱកាស​ប្រជុំ​ស៊ីការ​(CICA) នៅ​ប្រទេស​តាជី​គី​ស្ថាន​នេះ​។ ឯកឧត្តម​ក៏បាន​មានប្រសាសន៍ថា ឯកឧត្តម​អរគុណ​ចំពោះ​ការអញ្ជើញ​របស់​សម្ដេច​ទស្សនកិច្ច​នៅ​ប្រទេស​កម្ពុជា​។ សម្ដេច​តេ​ជោ​បាន​មានប្រសាសន៍ថា​សម្តេច​ពិតជា​រីករាយ​ដែល​បាន​ជួប​ឯកឧត្តម​បើទោះបីជា​មានការ​មមាញឹក​គឺ​យើង​មានឱកាស​ជួបគ្នា​នៅទីនេះ​។ សម្ដេច​តេ​ជោ​បាន​គូសបញ្ជាក់​ផងដែរ​ថា​ប្រទេស​យើង​ទាំងអស់​គឺជា​សប្បាយចិត្ត​នៅ​ក្របខណ្ឌ​ស៊ីកា​(CICA) នេះ​។ សម្តេច​បាន​មានប្រសាសន៍ថា​ឥឡូវនេះ​ទំនាក់ទំនង​ទ្វេភាគី​រវាង​ប្រទេស​យើង​ទាំងពីរ​គឺមាន​រយៈពេល​២៤ ឆ្នាំ​ហើយ ក្រោយពី​ការចុះ​កិច្ចព្រមព្រៀង​កា​ទូ​តម​កនៅ​ឆ្នាំ​១៩៩៥ ដោយ​សម្ដេច​បាន​មានប្រសាសន៍ថា​មកដល់ពេលនេះ​ទំនាក់ទំនង​រវាង​ប្រទេស​យើង​ទាំងពីរ​នៅមានកម្រិត​តិចតួច​ដូច្នេះហើយ​សម្ដេច​ឲ្យ​មានការ​តែងតាំង​ឯកអគ្គរដ្ឋទូត​ទៅវិញ​ទៅមក​ប្រចាំ​នៅ​ប្រទេស​យើង​ទាំង​២ ដើម្បី​ធ្វើយ៉ាងណា​ជំរុញ​ឲ្យ​ប្រទេស​យើង​ទាំងពីរ​បន្ត​ជំរុញ​ទំនាក់ទំនង​ទ្វេភាគី​នេះហើយ​នៅពេល​អនាគត​យើង​នឹង​អាចមាន​ស្ថានទូត​ប្រទេស​រៀងខ្លួន​ទៅវិញទៅមក​។ សម្តេច​តេ​ជោ​ក៏បាន​មានប្រសាសន៍​ពាក់ព័ន្ធ​ទៅនឹង​ធ្វើយ៉ាងណា​ឲ្យ​ប្រទេស​យើង​ទាំងពីរ​មាន​ទំនាក់ទំនង និង​កិច្ចសហប្រតិបត្តិការ​កា​ន់​តែ​ច្រើនជាង​មុន​ដែល ទី​១​សម្តេច​បានស្នើ​គួរតែ​ចុះ​អនុស្សារណៈ​ដើម្បី​ពិគ្រោះ​យោបល់​លើ​ផ្នែក​នយោបាយ ហើយ​យើង​អាច​ចុះ​អនុស្សរណៈ​រវាង​ក្រសួង​ការពារ​ប្រទេស​នៃ​ប្រទេស​ទាំងពីរ​ដើម្បី​អាច​ពិភាក្សា​ធ្វើការ​ជាមួយគ្នា​ហើយ​អាច​ពិភាក្សា​លើ​ទំនាក់ទំនង​អន្តរជាតិ​ជាមួយ​សម្ព័ន្ធភាព​អាស៊ី​អឺរ៉ុប ដែល​កម្ពុជា​នឹង​អាច​នាំចេញ​ក្រណាត់ និង​សម្លៀកបំពាក់​មក​ផងដែរ​។

​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​ក្នុងនាម​ព្រះមហាក្សត្រ​ខ្មែរ ក៏បាន​គោរព​អញ្ជើញ ឯកឧត្តម​ប្រធានាធិបតី​គៀ​គី​ស្ថាន​មក​បំពេញ​ទស្សនកិច្ច​ផ្លូវរដ្ឋ​នៅ​កម្ពុជា​។ សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី ក៏បាន​បង្ហាញ​បំណង​ចង់​អញ្ជើញ​ទៅ​បំពេញ​ទស្សនកិច្ច​នៅ​ប្រទេស​គៀ​គី​ស្ថាន​ផងដែរ​។​

​ឯកឧត្តម​ប្រធានាធិបតី​បាន​ឆ្លើយតប​ថា ឯកឧត្តម​មានការ​ចាប់​អារម្មណ៍​ជាខ្លាំង​ចំពោះ​អ្វីដែល​សម្តេច​បានលើកឡើង ហើយ​ជា​គោលបំណង​ល្អ​សម្រាប់​ទំនាក់ទំនង​រវាង​កម្ពុជា និង​គៀ​គី​ស្ថាន​។​

​ឯកឧត្តម​ប្រ​ធានា​ធ​បិ​តី មានប្រសាសន៍​ទៀតថា បច្ចុប្បន្ន​គៀ​គី​ស្ថាន​មាន​ឯកអគ្គរដ្ឋទូត​នៅ​ប្រទេស​ម៉ាឡេស៊ី ដែល​ជួយ​ជំរុញ​ដល់​ការពង្រឹង​ទំនាក់ទំនង​ជាមួយ​កម្ពុ​ជា​។ ឯកឧត្តម​ប្រធានាធិបតី​ក៏បាន​អញ្ជើញសម្តេច​តេ​ជោ ហ៊ុន សែន បំពេញ​ទស្សនកិច្ច​ប្រទេស​របស់​ឯកឧត្តម ហើយ​សម្តេចនាយក​រដ្ឋមន្ត្រី បាន​ឯកភាព​ផងដែរ​៕​ ដោយ ៖ កូឡាប

×