Sunday, November 24, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ប៊ិះ​ក្លាយជា​អាមាត្យ ព្រោះ​ប្រពន្ធ​រំញោច​ផ្លូវភេទ​ខ្លាំងពេក​

​របាយការណ៍​នៃ​មន្ទីរពេទ្យ​តៃវ៉ាន់​មួយ​ឲ្យដឹងថា បុរស​ម្នាក់​ត្រកូល Wang មាន​វ័យ ៥១​ឆ្នាំ បាន​ត្រូវ​បញ្ជូន​មកកាន់​មន្ទីរពេទ្យ​ក្នុងស្ថានភាព​ឈឺចាប់​យ៉ាងខ្លាំង អាស្រ័យ​ដោយ​ភរិយា​ខ្លួន​ខាំ​ពេល​នាង​រំញោច​ខ្លាំងពេក ធ្វើឲ្យ​ពងស្វាស​របស់​គាត់​រងរបួស​ជា​ទម្ងន់​។​

​ភរិយា​អាយុ ៤៩​ឆ្នាំ របស់​គាត់​គឺជា​អ្នក​ទូរស័ព្ទ​ហៅ​ឡាន​សង្គ្រោះ​។ ប្តី​ប្រពន្ធ​ពីរ​នាក់​នេះ ពិតជា​មាន​ការពិបាក​មុន​ពេល​សម្រេច​ចិត្ត​មកកាន់​មន្ទីរពេទ្យ ពេល​រថយន្ត​សង្គ្រោះ​ទៅដល់​កន្លែងកើតហេតុ លោក Wang ពាក់បាន​តែ​អាវ​ក្រៅ រី​ឯ​ដៃ​កាន់​ចាន​ទ្រ​ពងស្វាស ខណៈ​ភរិយា​គាត់រ​អ៊ូ​តិចៗ “​ខ្ញុំ​ជ្រុល​…​ខាំ​ហើយ​”​។​

​វេជ្ជបណ្ឌិត Lu Li នៃ​មន្ទីរពេទ្យ​Taichung Metro Harbor អ្នក​ព្យាបាល​ផ្ទាល់​ឲ្យ​លោក Wang និយាយថា គាត់​ដំណើរការ​ដេរ​ស្នាមរបួស​ឲ្យ​អ្នកជំងឺ​ដើម្បី​បញ្ជៀ​ស​ការឆ្លង​មេរោគ​។​

​វេជ្ជបណ្ឌិត Li ចែករំលែក​ថា “​យើងខ្ញុំ​បារម្ភ​ខ្លាច​គាត់​ពុំ​អាច​ដណ្តើម​យក​មក​វិញ​នូវ​មុខងារ​របស់​ពង​ស្វា​ស មានន័យ​ថា គាត់​អាច​ប្រឈម​នឹង​ស្ថានភាព​ពុំ​មាន​កូន​នា​ថ្ងៃ​អនាគត ។ លោក​វាង​កំពុង​ជាសះស្បើយ​បណ្តើរៗ​ហើយ ក្រោយពេល​រំញោច​ជ្រុល​របស់​ភរិយា​៕ ចន្ទ្រា​

×