Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

LiFi ជា​ប្រព័ន្ធ​នេះ​ប្រើ​ពន្លឺ​សម្រាប់​ចែកចាយ​អុីន​ធឺ​ណិ​ត ដែល​មាន​ល្បឿន​លឿន សុវត្ថិភាព​ខ្ពស់ លឿន​ជាង WiFi

spot_img

​នាយកដ្ឋាន​ប្រឆាំង​បទល្មើស​បច្ចេកវិទ្យា នៅ​ថ្ងៃ​ទី ២១ ខែ​មិថុនា​នេះ​ បាន​សរសេរ​លើ​ហ្វេ​សប៊ុក​ថា លោកអ្នក​ដឹង​ហើយ ថា​អ្វី​ទៅ​ដែល​ហៅថា WiFi ប៉ុន្តែ​លោក​អ្នកខ្លះ​ប្រហែល​ពុំ​ដឹង​ទេ ថា​អ្វី​ទៅ​ដែល​ហៅថា LiFi​។​

WiFi ជា​ឧបករណ៍​សម្រាប់​បញ្ចូន​រលកសញ្ញា ចែកចាយ​អុីន​ធឺ​ណិ​តដែល លោក​អ្នក​បាន​កំពុង​ប្រើប្រាស់​នៅ​ផ្ទះ ឬ​នៅ​តាម​ហាង​កាហ្វេ​ជាដើម ប៉ុន្តែ​ថ្មីៗ​នេះ​ក្រុមហ៊ុន Signify ដែលជា​ក្រុមហ៊ុន​ប្រើ​បច្ចេកវិទ្យា​ពន្លឺ បាន​បញ្ចេញ​ផលិតផល​មួយ​ដែល​អស្ចារ្យ​គឺ LiFi (Light Fidelity) ដែល​ប្រព័ន្ធ​នេះ​ប្រើ​ពន្លឺ​សម្រាប់​ចែកចាយ​អុីន​ធឺ​ណិ​ត ដែល​មាន​ល្បឿន​លឿន សុវត្ថិភាព​ខ្ពស់ និង​អាច​ជឿ​ទុកចិត្តបាន​។ ល្បឿន​របស់ LiFi អាច​បញ្ចូន​រហូតទៅដល់ 150 Megabits per second (Mbps) ជា​ល្បឿន​ដែល​អាច​ធ្វើ​ការចាក់​បញ្ចាំ​ង Live Video មានគុណ​ភាពច្បាស់ 1080P បាន​ទៅ​ដល់ ៣០ វី​ឌី​អូ​ក្នុងពេល​តែ​មួយ​។​

​ម្យ៉ាងវិញទៀត​ដោយសារ LiFi ប្រើ​ពន្លឺ​សម្រាប់​បញ្ចូន​រលកសញ្ញា វា​អាច​បញ្ចូន​រលកសញ្ញា​បានយ៉ាង​ល្អនៅ​ក្នុង​រូងភ្នំ ឬ​នៅ​ក្រោម​ដី ដែល​យើង​កំពុង​មាន​ផលវិបាក​ជាមួយ​បច្ចេកវិទ្យា WiFi​។ បច្ចេកវិទ្យា​ថ្មី​នេះ ត្រូវបាន​ក្រុមហ៊ុន​ធំ​ពីរ​ដែល​ឈរ​លើ​បច្ចេកវិទ្យា​ថ្មី យក​ទៅ​ប្រើប្រាស់​គឺ ក្រុមហ៊ុន Globalworth ជា​វិនិយោគិន​ដ៏​ធំ​បំផុត​នៅក្នុង​ប្រទេស​ប៉ូឡូញ​និង​រ៉ូ​ម៉ានី និង​ក្រុមហ៊ុន Claerhout Communication Campus ជា​ភ្នាក់ងារ​ទីផ្សារ​នៅ​ប្រទេស​ប៊ែលហ្សីក​។ សម្រាប់​អ្នក​ប្រើប្រាស់​ទូទៅ យើង​ប្រហែល​ត្រូវ​រង់ចាំ​យូរ​បន្តិច​ហើយ ទម្រាំ​បច្ចេកវិទ្យា​ថ្មី​នេះ ត្រូវបាន​ដាក់​ឱ្យ​ប្រើប្រាស់​ទូលំទូលាយ​៕​ ដោយ ៖ កូឡាប

spot_img
×