Friday, December 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រុស្ស៊ី​បាញ់​បង្ហោះ​ផ្កាយរណប​បរាជ័យ ដោយ​…​ច្រឡំ​អាកាសយានដ្ឋាន​

​ផ្កាយរណប Meteor-M ត្រូវបាន​កាំជ្រួច Soyuz-2 បាញ់​បង្ហោះ​ពី​អាកាស​យានអវកាស Vostochny នៅ​តំបន់​ជ្រោយ​បូព៌ា របស់​រុស្ស៊ី​កាលពី​ថ្ងៃ​ទី ២៨/១១​។ ប៉ុន្តែ​ស្ថាប័ន​អវកាស​រុស្ស៊ី Roscosmos បានឲ្យដឹងថា ផ្កាយរណប​ពុំបាន​ធ្លាក់​ចូល​ចំ​គន្លង​តាម​ផែនការ ហើយ​បាត់​ទំនាក់ទំនង​តែម្តង​។​

កាំ​ជ្រួច Soyuz-2.1b ត្រូវ​បាន​បាញ់​បង្ហោះ​ដោយ​នាំ​យក​តាម​នូវ​ផ្កាយរណប Meteor-M 2-1​។

​ថ្លែង​ក្នុង​ស្ថានីយ៍ទូរទស្សន៍ Rossiya 24, ឧបនាយករដ្ឋមន្ត្រី Rogozin បញ្ជាក់ថា កាំ​ជ្រួច Soyuz-2 ត្រូវ​បាន​សរសេរ​កម្ម​វិធី ដោយ​ផ្អែក​លើ​បណ្តា​កូអ័រ​ដោ​ណេ​ខុស​។ ជាក់ស្តែង​កាំជ្រួច​ត្រូវ​បាន​សាង​កម្មវិធី​បង្ហោះ​ចេញពី​អាកាសយានដ្ឋាន​អវកាស Baikonur នៅ Kazakhstan ដែល Moscow ពុំមែន​បាញ់​ចេញពី Vostochny ទេ​។​

​អ្នកនាំពាក្យ​របស់ Roscosmos ឲ្យដឹងថា រុស្ស៊ី​បាន​បរាជ័យ​ទោះបីជា​បាន​ប្រឹងប្រែង​ដើម្បី​ត​ភ្ជាប់​សញ្ញា​ទាក់ទង​ជាមួយ​ផ្កាយរណប Meteor-M 2-1 មូលហេតុ​ដែល​ពុំ​អាច​ត​ភ្ជាប់​ទំនាក់ទំនង​បាន គឺ​ដោយសារ​ផ្កាយរណប​នេះ​បាន​ធ្លាក់​ខុស​ទំនង​នៃ​ផែនការ​៕ សូ​យ​ន​

×