Sunday, October 13, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កំហុសឆ្គង ១០ ដែល​យើង​ច្រើន​ប្រព្រឹត្ត​ទាំង​ពុំ​ដឹង​ខុស​

១.​ដេក​ផ្កាប់មុខ ៖ អ្នក​អាច​ជ្រើសរើស​កាយវិការ​ដេក​ផ្សេងៗ​គ្នា​ច្រើនបែប​ច្រើនយ៉ាង ក៏ប៉ុន្តែ​ចូ​ចៀ​សវាការ​ដេក​ផ្កាប់មុខ​។​

​តាម​អ្នកជំនាញការ​កាយវិកា​រ​ដេក​បែបនេះ ធ្វើ​ឲ្យ​បេះ​ដូងសួត​ក្រពះ និង​គ្រឿងក្នុង​ដទៃទៀត ក្នុង​ពោះ​រង​ការគាបសង្កត់​មិន​អាច​ធ្វើ​សកម្មភាព​ប្រក្រតី​បាន ហើយ​ចរាចរណ៍​ឈាម​ក៏​ចុះខ្សោយ​។ ពិសេស​ទៅទៀត​ការ​ដេក​ផ្កាប់​មុខ​វា​នៅ​បង្ក​របួស​ដល់​ដំបន់​ក្បាល ក ស្មា និង​ឆ្អឹងខ្នង ធ្វើឲ្យ​សាច់ដុំ​ឈឺ​រារាំង​ការដេក​បាន​ស្កប់ស្កល់​។​

២.​ការ​កាន់​ចង្កូតរថយន្ត ៖ មាន​មនុស្ស​ច្រើនណាស់ ដែល​ទទួលបាន​ប័ណ្ណបើកបរ ប៉ុន្តែ​ពុំ​យល់​អំពី​គោលការណ៍​កាន់​ដៃចង្កូត​សុវត្ថិភាព ។ ជំនួស​ឲ្យ​កាន់​ដៃចង្កូត​នូវ​មុំ​ម៉ោង ១០​និង​២ អ្នក​គប្បី​កាន់​ចំ​ត្រង់​ម៉ោង ៩ និង​ម៉ោង​៣ ពោល​គឺ​មុំ​ស្មើ ១៨០​ដឺ​ក្រេ ព្រោះ​ការ​កាន់​បែបនេះ វា​ធ្វើឲ្យ​ដៃ​របស់អ្នក​ពុំ​បាំង​ពោង ហើយ​ជា​ហេតុ​ធ្វើឲ្យ​អ្នក​ងាយ​រងគ្រោះ​ពេល​មាន​គ្រោះថ្នាក់​ចរាចរណ៍​កើតឡើង​។​

៣.​ការ​ចុច​គន្លឹះ​បង្ហូរ​កាកសំណល់​បង្គន់ ៖ ទម្លាប់​បើក​គំរប​បង្គន់​ទាំង​ពេល​ពុំទាន់​ត្រូវ​ការប្រើ​វា ឬ​ការ​ចុច​បង្ហូរ​កាកសំណល់​ចេញ​ដោយ​បើក​គំរប​សុទ្ធសឹង​ជា​កំហុស​ឆ្គង​ដែល​មនុស្ស​ភាគច្រើន​បាន​ធ្វើ​។ ពេល​ទឹក​បង្ហូរ​កាកសំណល់​បើក​ចេញ​នោះ វា​ងាយ​ខ្ទាត​ឡើង​នូវ​កម្ទេច​ទឹកតូចៗ​នាំ​មក​ជាមួយ​នូវ​មេរោគ​ជាច្រើន​ប៉ះពាល់​ដល់​សុខភាព ម្យ៉ាងទៀត​ពពួក​មេរោគ​ទាំងនេះ វា​នឹង​ស្ថិតស្ថេរ​ក្នុង​លំហ ហើយ​ងាយ​ជ្រៀតចូល​ក្នុង​រាងកាយ​ពេល​អ្នក​ដកដង្ហើម ។​

៤.​ថ្នាំលាប​បំបាត់​ក្លិន​ក្លៀក ៖ ជំនាញការ​ទូន្មាន​ថា ពេលវេលា​ល្អ​បំផុត​ដើម្បី​ប្រើ​ប្រដាប់​នៅពេល​យប់​មុនពេល​ចូល​ដំណេក ព្រោះថា ពេល​នោះ​វា​ពុំ​បញ្ចេញ​ញើស​មក​ក្រៅ​ដែល​ជា​កក្តា​នាំ​ឲ្យ​ក្លិនក្រអូ​បនឹង​ត្រូវ​រលាយបាត់​។ ពោល​គឺ ប្រសិនបើ​អ្នក​លាប​នៅ​ពេល​ព្រឹក រួច​បែកញើស វា​នឹង​បង្ក​នូវ​ក្លិន​ពិបាក​ទ្រាំ​ទៅវិញ​ទេ​។​

៥.​ការរៀប​សំលៀក​បំពាក់​ដាក់ចូល​ក្នុង​ថត​ទូ ៖ វិធី​ល្អ​បំផុត ដើម្បី​បញ្ចៀស​សំលៀក​បំពាក់​ត្រូវ​ខ្ទេច​នោះ ត្រូវ​មូ​ខោ​ឬ​អាវ ជារ​មូល​ដាក់ចូល​ក្នុង​ទូ វិធី​នេះ​ក៏​ជួយ​ឲ្យ​អ្នករក​ខោអាវ​ឃើញ​យ៉ាង​ងាយ ហើយ​ពុំ​ប៉ះពាល់​ដល់​សម្លៀកបំពាក់​ដ៏​ទៃ​។​

៦.​បំបាំង​មាត់​ពេល​កណ្តាស ៖ យើង​ទាំងអស់​គ្នា​ច្រើន​យកដៃ​មក​បាំង​មាត់​នៅពេល​កណ្តាស ដើម្បី​រក្សា​សុជីវធម៌ ប៉ុន្តែ​វា​រក្សាទុក​មេរោគ​នៅលើ​បាតដៃ​របស់​អ្នក ហើយ​ប៉ះ​វត្ថុ​ផ្សេង​ធ្វើឲ្យ​មេរោគ​ទាំងនេះសាយ​ភាយ​ចេញ​ទៅ​។ ល្អ​បំផុត​នោះ​ចូរ​គប្បី​យក​កែងដៃ ដើម្បី​បន្ថយ​ការ​សាយភាយ​នៃ​មេរោគ​ទាំងនោះ ។​

៧.​សម្អាត​មា​ស៊ីន​ក្រឡុក​ផ្លែឈើ ៖ ការលាង​សម្អាត​ម៉ាស៊ីន​នេះ ធ្វើឲ្យ​យើង​បាត់បង់​ពេលវេលា​ច្រើន អ្នក​អាច​ចាក់​បញ្ចូល​សាប៊ូ​លាង រួច​ថែម​ទឹក​បន្តិច ចុច​បើក ម៉ាស៊ីន​នឹង​លាង​សម្អាត​។​

៨. ការប្រើ ក្តារ​ចុច​កុំព្យូទ័រ ៖ អ្នកជំនាញការ​ខាង​សុខភាព​បញ្ជាក់ថា អ្នក​គួរ​ឈប់​ប្រើ​ជើង​របស់​ក្តា​ចុច ព្រោះ​វា​អាច​ធ្វើអោយ​កដៃ​របស់​អ្នក​ឈឺចាប់​។​

៩.​ការប្រើ​ទំ​ពក់​ព្យួរ​ខោអាវ ៖ ការព្យួ​ខោអាវ​ដោយ​ផ្ទាល់​លើ​ទំ​ពក់ វា​បន្សល់​ទុក​ចំណុច​ខ្ទេចខ្ទី​លើ​សម្លៀកបំពាក់​អ្នក អ្នក​គ្រាន់តែ​កាត់​បំពង់​ក្រដាស​តាម​ប្រវែង​របស់​ទំ​ពក់​រួច​រុំ​វា​នៅ​ជុំវិញ​ដង​ទំ​ពក់​បិទ​វា​ជា​ការ​ស្រេច​។

១០.​ការចង​ខ្សែ​ស្បែកជើង

×