Wednesday, May 14, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ធ្លាក់យន្តហោះ ខ្នាតតូច នៅរដ្ឋតិចសាស ស្លាប់អ្នកជិះ ទាំងអស់ ១០នាក់

យន្តហោះខ្នាតតូច មួយគ្រឿង បានធ្លាក់ នៅក្នុងរដ្ឋតិចសាស សហរដ្ឋអាមេរិច កាលពីថ្ងៃអាទិត្យម្សិលមិញនេះ បណ្តាលឲ្យមនុស្សចំនួន ១០នាក់ ដែលជិះនៅលើ យន្តហោះ ស្លាប់ទាំងអស់។ នេះបើតាម មន្រ្តីប្រចាំតំបន់បញ្ជាក់។

អ្នកនាំពាក្យប្រចាំ ព្រលាន Addison បានថ្លែង ប្រាប់ទីភ្នាក់ងារសារពត៌មាន AFP ថា “ស្លាប់មនុស្សទាំងអស់ នៅលើយន្តហោះ។ គ្មាននរណា រស់ម្នាក់ឡើយ”។

មុនពេលធ្លាក់ យន្តហោះនោះ កំពុងធ្វើដំណើរឆ្ពោះ ទៅកាន់ទីក្រុង St Petersburg រដ្ឋ Florida និងបានដឹកអ្នកដំណើរ ចំនួន ៨នាក់ និងបុគ្គលិក យន្តហោះ ២នាក់។

គេមិនទាន់បានដឹងច្បាស់ នៅឡើយទេ ពីមូលហេតុ ដែលបណ្តាល ឲ្យមានការធ្លាក់បែបនោះ ខណៈដែលការស៊ើបអង្កេត កំពុងកើតធ្វើឡើង។

អ្នកស៊ើបអង្កេតម្នាក់ ឈ្មោះ Jennifer Rodi បានថ្លែងថា យន្តហោះនោះ ដែលទើបតែបានប្តូរម្ចាស់ កាលពីពេលថ្មីៗនេះ បានហោះបុកឃ្លាំង សម្រាប់ផ្ទុក និងជួសជុលយន្តហោះ នៅព្រលានយន្តហោះ។

ប្រព័ន្ធផ្សព្វផ្សាយ ដកស្រងប្រភពថា​ យន្តហោះខ្នាតតូចនោះ បានខូចម៉ាស៊ីន ពេលកំពុងហោះឡើង បណ្តាលឲ្យ វាវេរ ទៅបុកឃ្លាំងតែម្តង ។ ប្រភព៖ channelnewsasia៕ អត្ថបទប្រែសម្រួល ដោយ៖ សុភ័ក្រ

×