ឆ្នាំជូត ៖ រាសីឡើងខ្ពស់។ អាស្រ័យដោយមានទំនាក់ទំនងល្អ ហេតុនេះ ការងាររបស់អ្នកដំណើរការដោយស្រួល រលូន។ ថ្ងៃនេះមានយីអ៊ុនល្អ អ្នកធ្វើជំនួញជួញដូរ នឹងជាថ្ងៃមួយដ៏ជោគជ័យ។ មនោសញ្ចេតនា មានឱកាសបានជួបមនុស្សក្នុងសុបិន្ត។ ទិសនាំលាភ ទិសនិរតី តំណមទិសកើត។ ពណ៌នាំសំណាងពណ៌ស។ អ្នកយកអាសាឆ្នាំវក៕
ឆ្នាំឆ្លូវ ៖ រាសីស្រុតចុះ។ ថ្ងៃនេះអ្នកនឹងជួបសម្ពាធក្នុងការងារ ត្រូវនឹងនរ ប្រមូលផ្តុំកម្លាំងកាយចិត្ត ប្រឈមកុំរាថយ។ វិនិយោគមិនអំណោយផលល្អ ដូច្នេះមិនត្រូវប្រថុយប្រថាន។ មនោសញ្ចេតនា ព្យាយាមជួបប្រាស្រ័យទាក់ទងអ្នកនឹងមានឱកាសស្គាល់មនុស្សថ្មីច្រើន។ ទិសនាំលាភទិសខាងជើង តំណមទិសខាងត្បូង។ ពណនាំសំណាង ពណ៌ក្រហម។ អ្នកយកអាសារឆ្នាំម្សាញ់៕
ឆ្នាំខាល ៖ រាសីស្រុតចុះ។ ការងារជួបការលំបាកច្រើន នាំឲ្យអ្នកនឿយណាយចង់ព្រលែងចោល ត្រូវតាំងស្មារតីអត់ធ្មត់អ្នកនឹងដោះស្រាយបញ្ហាបាន។ កុំបណ្តាក់ទុនវិនិយោគថ្ងៃនេះ ព្រោះពុំមែនជាថ្ងៃល្អសម្រាប់ការចាប់ផ្តើមរកស៊ី។ មនោសញ្ចេតនា ទំនាស់ស្រួចស្រាវរុញទំនាក់ទំនងទាំង២ ឡើងកម្រិតតានតឹង។ ទិសនាំលាភទិសខាងកើត តំណមទិសលិច។ ពណ៌នាំសំណាងពណ៌ផ្ទៃមេឃ។ អ្នកយកអាសាឆ្នាំថោះ៕
ឆ្នាំថោះ រាសីស្រុតចុះ។ ការងារមិនត្រូវជឿជាក់លើខ្លួនឯងជ្រុលនាំឲ្យបំពានកំហុសធ្វើការអ្វីក៏គួរសាកសួរយោបល់សមូហភាព។ ថ្ងៃនេះពុំសមស្របសម្រាប់ការវិនិយោគ។ មនោសញ្ចេតនា មានរឿងរកាំរកូសឈ្លោះប្រកែកគ្នា។ ទិសនាំលាភទិសខាងលិច តំណមទិសឦសាន។ ពណ៌នាំសំណាង ពណ៌ផ្ទៃមេឃ។ អ្នកយកអាសាឆ្នាំខាល៕
ឆ្នាំរោង ៖ រាសីស្រុតចុះ។ ការងារត្រូវប្រយ័ត្នប្រយែងដោះស្រាយ កុំប្រហែសព្រោះនឹងត្រូវសងតម្លៃដោយលុយកាក់។ ពុំមានឱកាសរកចំណូលបន្ថែម។ មនោសញ្ចេតនា ដឹងខុសត្រូវចេះកែ មនោសញ្ចេតនាផ្តើមចេញពីភាពស្មោះត្រង់ទើបអាចនៅរឹងមាំ។ ទិសនាំលាភទិសខាងជើង តំណមទិសអាគ្នេយ៍។ ពណ៌នាំសំណាងពណ៌ក្រហម។ អ្នកយកអាសាឆ្នាំមមី៕
ឆ្នាំម្សាញ់ ៖ រាសីល្អមធ្យម។ ប្រសិនមានយោបល់ច្រើនរបស់សមូហភាពនោះអ្នកត្រូវស្តាប់តាម កុំសម្រេចចិត្តដោយខ្លួនឯងនាំឲ្យរងការស្តីបន្ទោស។ ថ្ងៃនេះអាចវិនិយោគតូច តែមិនត្រូវលោភលន់។ មនោសញ្ចេតនា ជាថ្ងៃពោរពេញដោយភាពរីករាយ និងសុភមង្គល។ ទិសនាំលាភទិសខាងកើត តំណមទិសខាងពាយ័ព្យ។ ពណ៌នាំសំណាងពណ៌ផ្ទៃមេឃ។ អ្នកយកអាសាឆ្នាំថោះ៕
ឆ្នាំមមី ៖ រាសីល្អមធ្យម។ ការងារត្រូវបង្កើនការរៀនសូត្រ លើកកម្ពស់ការយល់ដឹង និងសមត្ថភាពធ្វើការរបស់ខ្លួន។ ព្យាយាមអានបន្ថែមចំណេះដឹងហិរញ្ញវត្ថុ នឹងមានប្រយោជន៍សម្រាប់ការងាររបស់ខ្លួន។ មនោសញ្ចេតនា ត្រូវចេះទប់អារម្មណ៍ឆេវឆាវកុំឲ្យប៉ះពាល់ផ្លូវចិត្តគូស្នេហ៍ នាំឲ្យខូចទំនាក់ទំនងដែលកំពុងរីកចម្រើន។ ទិសនាំលាភទិសនិរតី តំណមទិសខាងជើង។ ពណ៌នាំសំណាង ពណ៌ផ្ទៃមេឃ។ អ្នកយកអាសាឆ្នាំខាល៕
ឆ្នាំមមែ ៖ រាសីស្រុតចុះ។ ការងាសម្ពាធកើនឡើង ការលំបាកហ៊ុមព័ទ្ធ ត្រូវត្រៀមផ្លូវចិត្តប្រឈមកុំចុះចាញ់។ យកចិត្តទុកដាក់រក្សាលុយកាក់កុំធ្វើប្រហែស។ មនោសញ្ចេតនា មិនសូវល្អប្រសើរ មានរឿងអាក់អន់ចិត្តតិចតួច។ ទិសនាំលាភទិសខាងត្បូង តំណមទិសឦសាន។ ពណ៌នាំសំណាងពណ៌ខៀវ, ខ្មៅ។ អ្នកយកអាសាឆ្នាំកុរ៕
ឆ្នាំវក ៖ រាសីឡើងខ្ពស់។ ការងាររីកចម្រើនស្ថិរភាព គ្រប់យ៉ាងសុទ្ធតែជោគជ័យតាមផែនការ ឧស្សាហ៍ជួបជុំមិត្តភក្តិ អ្នកនឹងមានឱកាសរកប្រាក់ច្រើន។ មនោសញ្ចេតនា អ្នកមានសង្សារនឹងមានរឿងរីករាយស្មានមិនដល់។ ទិសនាំលាភទិសខាងជើង តំណមទិសខាងត្បូង។ ពណ៌នាំសំណាង ពណ៌ខៀវ។ អ្នកយកអាសាឆ្នាំជូត៕
ឆ្នាំរកា ៖ រាសីឡើងខ្ពស់។ ការងារជោគជ័យផ្អែកលើសមត្ថភាព និងភាពអំណត់របស់អ្នក។ ថ្ងៃនេះរាសីល្អ លាភចូលដល់ផ្ទះ។ មនោសញ្ចេតនា រីកចម្រើនល្អប្រសើរ។ ទិសនាំលាភទិសអាគ្នេយ៍ តំណមទិសពាយ័ព្យ។ ពណ៌នាំសំណាង ពណ៌ខៀវ។ អ្នកយកអាសា ឆ្នាំជូត៕
ឆ្នាំចរ ៖ រាសីស្រុតចុះ។ ការងារត្រូវចេះសម្របតាមស្ថានការណ៍ជាក់ស្តែង ទើបអ្នកមិនរងសម្ពាធផ្លូវចិត្ត។ ចាយវាយច្រើនជ្រុលក្នុងពេលចំណូលមានកម្រិត។ មនោសញ្ចេតនា ពិបាកចុះសម្រុងគ្នា ទំនាក់ទំនងមិនឈានទៅមុខ។ ទិសនាំលាភទិសខាងត្បូង តំណមទិសលិច។ ពណ៌នាំសំណាង ពណ៌ក្រហម។ អ្នកយកអាសាឆ្នាំមមី៕
ឆ្នាំកុរ ៖ រាសីឡើងខ្ពស់។ ការងារមានឱកាសបង្ហាញស្នាដៃ ទេពកោសល្យរបស់ខ្លួនឲ្យអ្នកនៅជុំវិញបានឃើញកោតសរសើរ។ ថ្ងៃនេះយីអ៊ុនឡើង ចំណូលចូលសន្ធឹកសន្ធាប់។ មនោសញ្ចេតនា ផ្អែមល្ហែម កក់ក្តៅ។ ទិសនាំលាភទិសខាងជើង តំណមទិសនិរតី។ ពណ៌នាំសំណាង ពណ៌ផ្ទៃមេឃ។ អ្នកយកអាសាឆ្នាំខាល៕