ភ្នំពេញ ៖ លោកហេង រតនា អគ្គនាយកស៊ីម៉ាក់ នៅថ្ងៃទី២កក្កដា បានសរសេរសារលើហ្វេសប៊ុកថា ទង្វេីរបស់មេដឹកនាំពាណិជ្ជកម្មរបស់សភាអឺរ៉ុបខ្លះ ជាការប្រមាថមេីលងាយប្រជាជនកម្ពជា។
លោកបានបន្តថា ជាបឋមសូមអបអរសាទរចំពោះប្រទេសនិងប្រជាជនវៀតណាម ដែលបានសម្រេចកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី ជាមួយ EU កាលពីថ្ងៃទី៣០ ខែមិថុនា២០១៩នេះ។ តេីសភាអឺរ៉ុបខ្លះ ដែលគំរាមដាក់ទណ្ឌកម្មកាត់ប្រព័ន្ធ EBAនៅកម្ពុជា ពិតជាស្ថិតក្រោមហេតុផល “បញ្ហាសិទ្ធិមនុស្សនិងលទ្ធិប្រជាធិបតេយ្យ”ធ្លាក់ចុះមែនទេ?
អ្វីជាការសោកស្តាយបំផុតរបស់យេីងនៅទីនេះគឺ ពួកសភាអឺរ៉ុបមុខដដែលនេះ បានគម្រាមកំហែងកម្ពុជាថាកាត់ EBA ដោយឈរលេីហេតុផលថា កម្ពុជាមានការធ្លាក់ចុះលេីការបញ្ហាសិទិ្ធមនុស្សនិងលទិ្ធប្រជាធិបតេយ្យ! តែបែរជាមានការផ្តល់កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីដល់វៀតណាមពេលនេះ ដែលកិច្ចព្រមព្រៀងនេះវាមានតម្លៃនិងឱកាសសេដ្ឋកិច្ច (opportunity and economic costs) ធំធេងជាងEBAឆ្ងាយណាស់ តេីមកពីវៀតណាម មានលទ្ធិប្រជាធិបតេយ្យនិងសិទិ្ធមនុស្សល្អណាស់មែនទេ? ល្មមទុកពេលឱ្យប្រជាជនកម្ពុជាមានឯករាជ្យនិងសិទិ្ធសម្រេចខ្លះហេីយលេីជោគវាសនាជាតិខ្លួន ព្រោះថាប្រជាជនកម្ពុជាបានឆ្លងកាត់សង្គ្រាមទម្លាក់គ្រាប់បែក សង្គ្រាមសុីវិល វាលពិឃាត និងភាពអនាធិបតេយ្យធ្ងន់ធ្ងរណាស់ មកហេីយ! ខ្ញុំមានសង្ឃឹមយ៉ាងមុតមាំថា សភាអឺរ៉ុបមិនល្ងង់និងធ្វេីគថ្លង់ចំពោះសម្រែកស្វែងរកយុតិ្តធម៌សម្រាប់ប្រជាជនកម្ពុជាដ៏ច្រេីនលេីសលប់នោះទេ! ប្រសិនជាមាន ការកាត់ផ្តាច់ EBA នោះជាទង្វេីប្រមាថមេីលងាយយ៉ាងធ្ងន់ធ្ងរចំពោះប្រជាជនកម្ពុជា។
លោកហេង រតនា បានលើកឡើងថា បេីតាមដានសភាពការណ៍គំរាមកាត់ EBA ឱ្យសុីជម្រៅឃេីញថា ប្រហែលគ្មានកាត់ EBAទេ ព្រោះថាពួក”ក្របីសុីស្រូវ បងមិនសូវហ៊ានដេញ ក្របីដេីរចេញបងដេញឱយស្រីមេីល” កំពុងប្តូរបេសកកម្មពីអ្នកទាមទារឱ្ យEU កាត់ EBA មកធ្វេីឫកជាមានបេសកកម្មធ្វេីជាអ្នកមកការពារ EBAវិញ! នេះជាសញ្ញាថា គ្មានអ្នកគាំទ្រគ្រប់គ្រាន់ឱ្យកាត់EBAនៅឯសភាអឺរ៉ុបទេ! ការពិតនៅតែជាការពិត!
សូមបញ្ជាក់ថា វៀតណាម និងសហភាពអឺរ៉ុបបានចុះកិច្ចព្រមព្រៀង ចំនួនពីរ កាលពីថ្ងៃអាទិត្យ ទី៣០ ខែមិថុនាឆ្នាំ២០១៩ គឺកិច្ចព្រមព្រៀងតំបន់ធ្វើពាណិជ្ជកម្មមិនជាប់ពន្ធ អឺរ៉ុប-វៀតណាម (EVFTA) និងកិច្ចព្រមព្រៀងការពារអ្នកវិនិយោគ អឺរ៉ុប-វៀតណាម (EVIPA) ។
របាយការណ៍សិក្សាទុកជាមុន ដែលសិក្សាដោយក្រសួងផែនការ និងវិនិយោគរបស់វៀតណាម រំពឹងថា កិច្ចព្រមព្រៀងតំបន់ធ្វើពាណិជ្ជកម្មមិនជាប់ពន្ធនេះ អាចជួយឱ្យការនាំចេញរបស់វៀតណាមកើនឡើង ២០ភាគរយ នៅឆ្នាំ២០២០ កើនឡើង ៤២,៧ភាគរយ នៅឆ្នាំ២០២៥ និង៤៤,៤ភាគរយ នៅឆ្នាំ២០៣០ ។
ទន្ទឹមនឹងការទទួលបានផលប្រយោជន៍ជាក់ស្តែងផ្នែកសេដ្ឋកិច្ចនេះ វៀតណាម ក៏ទទួលបានកេរ្តិ៍ឈ្មោះនៅលើឆាកអន្តរជាតិ ជាប្រទេសដែលមានស្តង់ដារទាំងច្បាប់ ទាំងគុណភាពទំនិញ និង លក្ខខណ្ឌផ្សេងៗទៀត ទើបឈានដល់ការចាប់ដៃគូជាមួយសហភាពអឺរ៉ុបដែលមានបណ្តុំប្រទេសរីកចម្រើនចំនួន ២៨
ជាសមាជិកនេះ។
ករណីនេះ ធ្វើឱ្យវៀតណាមមានឱកាសក្នុងការពង្រឹង និងពង្រីកសហគ្រាសធន់តូច និងមធ្យម។ វៀតណាមក៏ក្លាយជាគោលដៅដែលអ្នកវិនិយោគបរទេសទៅវិនិយោគដែរ៕ ដោយ៖កូឡាប