Wednesday, April 17, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

គម្រោង​ច្រកព្រំដែន​តំបន់​៤៣ -​ណូន​ម៉ាក់​មុន​, បើក​ការដ្ឋាន​ផ្លូវ​គ្រឹះ​រឹងមាំ​ត​ភ្ជាប់​ផ្លូវជាតិ​លេខ ៥៨

spot_img

​បន្ទាយមានជ័យ ៖ អាជ្ញាធរ​ដែនដី មន្ទីរ​ស្ថាប័ន​ពាក់ព័ន្ធ​និង​ក្រុមហ៊ុន​សំ​ផាន់​ណា​រិទ្ធ​ឌី​វែ​ល​ឡូ​ប​មេន បាន​បើក​ការដ្ឋាន​ផ្លូវ​ត​ភ្ជាប់​ពី​ផ្លូវជាតិ​លេខ ៥៨ ទៅ​ព្រំដែន​ថៃ​នៃ​គម្រោង​ច្រកព្រំដែន​តំបន់​៤៣ -​ណូន​ម៉ាក់​មុន​នៅ​ភូមិ​ព្រៃ​ចាន់​ឃុំ​អូរ​បី​ជាន់ ស្រុក​អូរជ្រៅ ខេត្តបន្ទាយមានជ័យ ប្រទេស​កម្ពុជា និង​ឃុំ​ណូ​ម​ម៉ាក់​មុន​ស្រុក​គោក​ស៊ូ​ង​ខេត្ត​ស្រះកែវ ប្រទេស​ថៃ​ប្រវែង​២.៥៧០​ម ទ​ទឺង​៦០​ម ។​

​លោក​ឧក​ញ្ញ៉ា សំ ផាន់​ណា​រិទ្ធ ប្រធាន​ក្រុមហ៊ុន​សំ​ផាន់​ណា​រិទ្ធ​ឌឺ​វែ​ល​ឡូ​ប​មេន​និយាយ​កាលពី​ថ្ងៃទី​៣០ ខែធ្នូ ឆ្នាំ​២០១៧ ថា ៖ ដោយបាន​កិច្ចសហការ និង​គាំទ្រ​ពី​អាជ្ញាធរ ជំនាញ​ពាក់ព័ន្ធ​តាំងពី​ថ្នាក់ជាតិ​ដល់​មូល​ដ្ខា​ន​នាពេល​កន្លងមក​ក្រុមហ៊ុន​បាន​ស្ថាបាន​ផ្លូវ​នៅសល់តែ​២៥០​ម៉ែត្រ​ទៀត ដល់​ចំណុច​បើក​ច្រកព្រំដែន និង​បាន​ស្ថាបនា​ផ្លូវ​មេ​ប្រវែង​២.៥៧០​ម ជា​គ្រឹះ​រឹងមាំ​ស្ថិតនៅ​គម្រោង​បើក​ច្រកទ្វារព្រំដែន​តំបន់​៤៣-​ណូន​ម៉ាក​មុន​។​

​លោក​ឧកញ៉ា សំ ផាន់​ណា​រឹទ្ធ និយាយ​បន្តថា​: ករណី​ច្រកព្រំដែន​តំបន់​៤៣​នេះ សម្តេច​តេ​ជោ​ហ៊ុន សែន នាយករដ្ឋមន្ត្រី តាមរយ​:​ក្រសួងមហាផ្ទៃ ទីស្តីការ​គណ​:​រដ្ឋមន្ត្រី បាន​អនុញ្ញាតិ​ជាគោលការណ៍​អោយ​បើក​វ្រ​ក​ព្រំ​ដែ​ម​ថ្មី​នេះ ហើយ​បានផ្តល់​សិទ្ធិ​អោយ​ក្រុមហ៊ុន​លោក​បាន​កាន់កាប់ និង​គ្រប់​គ្រង់​ដី​រដ្ឋ​ទំហំ​៦៤,២៥​ហិច​តា នៅ​ម្តុំ​វ្រ​ក​នេះ ជា​ថ្នូរ​នឹង​ការសាងសង់​ហេ​ដ្ឋា​រចនា​ស​ម្ពូ័​ន្ធ​មួយ​ជូន​រដ្ឋ​។ ក្រុមហ៊ុន​បាន​អនុវត្ត​បន្តបន្ទាប់​ហើយ​។​

​លោក សួន បវរ អភិបាលខេត្ត​បន្ទាយមានជ័យ​មាន​ប្រាស​សាន៍​ថា ៖ ក្នុងនាម​រដ្ឋបាលខេត្ត លោក​សូម​គាំទ្រ​និង​ផ្តល់​កិច្ចសហការ​គ្រប់យ៉ាង​ដល់​ក្រុមហ៊ុន​សំ ផាន់​ណា​រឹទ្ធ​ឌឺ​វែ​ល​ឡូ​ប​មេន​ក្នុងការ​រួមចំណែក​វិនិយោគ​និង​អភិវឌ្ឍន៍​នៅ​តំបន់​គម្រោង​បើក​ច្រកព្រំដែន​តំបន់​៤៣-​ណូន​ម៉ាក់​មុននេះ ហើយ​ស្នើអោយ​មន្ត្រី​អាជ្ញាធរ សមត្ថកិច្ច​ស៊ីវិល​នុង​កងកម្លាំង​ពាក់ព័ន្ធ​ខិតខំ​អនុវត្ត​ជាមួយ​អោយបាន​លទ្ធផល​និង​មាន​ប្រសិទ្ធភាព​ខ្ពស់​។​

​លោក សួន បវរ ក៏​អំពាវនាវ​ដល់​ភាគី​ថៃ​អោយ​សម្របសម្រួល ដោះស្រាយ​បញ្ហា​សេសសល់​នៅ​តំបន់​ព្រំដែន​ចំណុច “​ដី​ខ្មែរ ស្រែ​ថៃ​” ក្បែរ​បង្គោល​ព្រំដែន​លេខ​៤៣​នោះ​អោយបាន​ឆាប់​ចប់​ដើម្បី​ធានាថា ការបើក​ច្រកព្រំដែន​ថ្មី​នេះ ស្របតាម​ស្មារតី​នៃ​គោលនយោបាយ​នៃ​កិច្ចសហប្រតិបត្តិការ ទំនាក់ទំនង មិត្តភាព សន្តិភាព ការអភិវឌ្ឍន៍​និង​ជម្រុញ​កំណើន​ជីវភាព​ពលរដ្ឋ ក៏ដូចជា រឹតចំណង​មេត្រីភាព​ក្នុងនាម​អ្នកជិតខាង​ល្អ​។​

​លោក​បន្ថែមថា ឥឡូវនេះ ការបើក​ច្រក​នេះ​មាន​អំណោយផល​ល្អ​ណាស់​ព្រោះ​ខាង​កម្ពុជា​បាន​ស្ថាបនា​ផ្លូវជាតិ​ក្រាល​កៅស៊ូ​លេខ​៥៨ រួច ។​ឯខាង​ថៃ​ក៏​ស្ថាបនា​ផ្លូវ​កៅស៊ូ​ខ្វាត់ខ្វែង​ហើយ​ដែរ​។ លោក​អភិបាលខេត្ត​,​លោក​អភិបាលរង​ខេត្ត និង​លោក​ឧកញ៉ា សំ ផាន់​ណា​រិទ្ធ នាឱកាស​នោះបាន​ដោះស្រាយ​សំណូមពរ​ពលរដ្ឋ​ជាច្រើន​ទាក់ទិន​កិច្ចអភិវឌ្ឍន៍ ទំនាស់​ដីធ្លី និង​ចែក​សារុង​ដល់​ពលរដ្ឋ​ជិត​៤០០​នាក់​ចូលរួម​៕ ដោយ ៖ បន្ទាយ​

spot_img
×