Tuesday, December 24, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សូមអញ្ជើញទស្សនារាជធានីភ្នំពេញផ្សាយបន្តផ្ទាល់ការប្រគំតន្រ្តី និងបាញ់កាំជ្រួច អបអរសាទរពិធីឆ្លងឆ្នាំសកល២០១៧ ឈានចូល២០១៨ រមណីយដ្ឋានវត្តភ្នំ

ភ្នំពេញ៖ រដ្ឋបាលរាជធានីភ្នំពេញ បាននឹងកំពុងរៀបចំផ្សាយបន្តផ្ទាល់ការប្រគំតន្រ្តី និងបាញ់កាំជ្រួច អបអរសាទរពិធីឆ្លងឆ្នាំសកល២០១៧ ឈានចូល២០១៨ រមណីយដ្ឋានវត្តភ្នំ ។ពិធីនេះធ្វើឡើងក្រោមវត្តមានលោក ឃួង ស្រេងអភិបាលរាជធានីភ្នំពេញ និងលោកស្រី លោកម៉ប់ សារិនប្រធានក្រុមប្រឹក្សារាជធានីនិងលោកស្រី ព្រមទាំងមន្ត្រីក្រោមឱវាទ មកពីបណ្តាលខណ្ឌទាំង១២ មានចំនួនរាប់ពាន់នាក់។ នារាត្រីថ្ងៃ៣១ ធ្នូនេះនៅរាជធានីភ្នំពេញតាមផ្លូវសាធារណះនានាតាមសួនច្បារ តំបន់កំសាន្តនានាតាមដើមឈើភ្លើងភ្លឺព្រោងព្រាតចម្រុះព័ណស្រស់ស្អាតគួរអោយគយគន់ណាស់មនុស្ស ដើរទស្សនាហូរហែរសប្បាយណាស់។

ពិធីនេះធ្វើឡើងចំរាត្រីថ្ងៃអាទិត្យ ទី៣១ខែធ្នូ ឆ្នាំ២០១៧ រៀបចំដោយ រដ្ឋបាលរាជធានីភ្នំពេញ ដោយមានការប្រគំតន្រ្តី និងបាញ់កាំជ្រួច ដើម្បីអបអរសាទរពិធីឆ្លងឆ្នាំសកល២០១៧ ឈានចូល២០១៨។ ក្នុងពិធីនេះដែរ នៅលើមហាវិថីព្រះនរោត្តម មុខក្រសួងសាធារណការនិងដឹកជញ្ជូន ស្ថិតក្នុងសង្កាត់វត្តភ្នំ ខណ្ឌដូនពេញក៏ត្រូវបានបិទការធ្វើចរាចរណ៍ ជាបណ្តោះអាសន្នផងដែរ ដើម្បីឲ្យការប្រារព្ធពិធីខាងលើ ប្រព្រឹត្តទៅដោយរលូនរក្សាបាននូវសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់និងរបៀបរៀបរយសាធារណៈ ព្រមទាំងបញ្ចៀសបានការកកស្ទះចរាចរ នៅតំបន់ជុំវិញកន្លែងប្រារព្ធពិធី ។

សម្រាប់យប់ រាប់ថយក្រោយឬCOUNTDOWN ២០១៨ នេះដែរទីតាំងសម្រាប់ព្រឹត្តិការណ៍ឆ្លងចូលឆ្នាំថ្មី និងការប្រគុំតន្ត្រីដ៏ធំសម្បើម បានប្រព្រឹត្តិទៅនៅទីតាំងសាធារណៈចំនួន ៤កន្លែង ក្នុងនោះរួមមាន ១-រមណីយដ្ឋានវត្តភ្នំ ២-សួនច្បារបទុមវតី ៣-សួនច្បារសម្តេច ហ៊ុន សែន ៤-មជ្ឈមណ្ឌលកោះពេជ្រ ។

ចំណែកនៅក្នុងឱកាសឆ្លងឆ្នាំសកល ២០១៧ ឈានចូល២០១៨ នៅលើទឹកដីប្រវត្តិសាស្ត្រសៀមរាប អាជ្ញាធរខេត្ត សូមជូនដំណឹងដល់បងប្អូនជាភ្ញៀវជាតិ អន្តរជាតិ ដែលមានបំណងអញ្ជើញមកចូលរួមសប្បាយនោះ អាជ្ញាធរខេត្ត និង ក្រុង បាន ធ្វើការរៀបចំតុបតែងលម្អសោភ័ណភាពក្រុងប្រវត្តិសាស្ត្រដ៏ចំណាស់នេះ។

ការរៀបចំតុបតែងលម្អសោភ័ណភាពក្រុងសៀមរាប ក្នុងឱកាសបុណ្យចូលឆ្នាំសកល២០១៧ ដើមី្បធ្វើការទាក់ទាញនូវអារម្មណ៍ភ្ញៀវទេសចរណ៍ជាតិ អន្តរជាតិ ក៏ដូចបងប្អូនប្រជាពលរដ្ឋ ក្នុងខេត្តសៀមរាប ក៏ដូចមកពីក្រៅខេត្ត បានទទួលនូវអំណរសាទរថ្ងៃឆ្លងឆ្នាំសកលនេះ អាជ្ញាធរខេត្ត ក៏បានធ្វើការណែនាំដល់បណ្តាសណ្ឋាគារ ភោជនីយដ្ឋាន ក្នុងការរៀបចំតុបតែងភ្លើងពណ៌នៅតាមសណ្ឋាគារ ក្នុងនោះដែរអាជ្ញាធរខេត្ត ក៏បានធ្វើការរៀបចំតុប តែងភ្លើងចម្រុះពណ៌នៅតាមដងផ្លូវសាធារណៈ និង ស្ពានថ្មធំៗ ក្នុងខេត្ត កាន់តែធ្វើឲ្យសម្រស់សោភណ្ឌភាពក្រុងប្រវត្តិ សាស្ត្រមួយនេះ កាន់តែមានភាពស្រស់បំព្រោងនៅក្នុងពេលរាត្រីទៀតផង ។ សំខាន់ នៅតាមដងស្ទឹងប្រវត្តិសាស្ត្រ និង តំបន់ផាប់ស្ទ្រីបដែលជាទីប្រជុំទៅដោយភ្ញៀវទេសចរណ៍ បរទេសមកជួបជុំកម្សាន្ត នៅពេលរាត្រី ។ ក្រៅពីការតុបតែងលម្អនៅតាមសណ្ឋាគារ ដែល បានទាក់ទាញអារម្មណ៍ ដល់ភ្ញៀវជាតិ អន្តរជាតិទៅលេងកម្សាន្តនាពេលរាត្រីនោះ ក៏មាន ការប្រគុំតន្ត្រីនៅជាច្រើនទីតាំងនៅក្រុងសៀមរាប ព្រមទាំងមានការតាំងពិពណ៌ ពីផលិតផល កម្ពុជា ថៃ ទៀតផង ។ ដើមី្បធានាបានសុវត្ថិភាពចំពោះភ្ញៀវជាតិ អន្តរជាតិដែលចូលមក កម្សាន្តផងនោះ អាជ្ញាធរខេត្ត បានយកចិត្តទុកដាក់ខ្ពស់ទៅលើការងារសន្តិសុខ សណ្តាប់ ធ្នាប់សាធារណៈ រួមទាំង អនាម័យ បរិស្ថានទៀតផង ។ ម៉្យាងទៀតនៅក្នុងពេលរាត្រី នៃថ្ងៃ ឆ្លងឆ្នាំ ក៏មានការបាញ់កាំជ្រួច ចម្រុះខ្នាតជាច្រើនគ្រាប់ផងដែរ ។

អាជ្ញាធរខេត្តសៀមរាប ក៏សូមធ្វើការអំពាវនាវ ដល់ភ្ញៀវជាតិ អន្តរជាតិ សំខាន់បងប្អូនប្រជាពលរដ្ឋកម្ពុជា ក្នុងនិងក្រៅខេត្ត សូមអញ្ជើញមកចូលរួមសម្បាយកម្សាន្ត ក្នុងឱកាសឆ្លងឆ្នាំសកល នៅលើទឹកដីប្រវត្តិសាស្ត្រខេត្ត សៀមរាបនាថ្ងៃខាងមុខនេះផងដែរ ៕ដោយ៖កូឡាប   

×