Saturday, May 10, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

លទ្ធផលសម័យប្រជុំរដ្ឋសភាលើកទី២ ក្រោយអនុម័តសេចក្តីព្រាងច្បាប់ចំនួន១០

ភ្នំពេញ៖ សម័យ​ប្រជុំលើក​ទី២ នីតិ​កាលទី៦​ នៃរដ្ឋ​សភា បានបិ​ទបញ្ចប់​ ត្រឹមព្រឹក​ថ្ងៃទី៤ ខែ​កក្កដា ឆ្នាំ២០១​៩នេះ បន្ទាប់​ពីបានបំពេ​ញការងារ រយៈពេល​៣ខែ ​ក្នុងនោះ មា​នកា​រអនុម័ត​សេចក្តីព្រាង​ច្បាប់ចំនួន​១០។​

រដ្ឋស​ភាបន្តស​ម័យប្រជុំ ​លើកទី២​ នីតិកា​លទី៦ ក្រោម​អធិបតីភា​ពដ៏ខ្ពង់ខ្ពស់​ សម្ដេច​អគ្គមហា​ពញាចក្រី ​ហេង សំរិន ប្រធាន​រដ្ឋសភា​ នាព្រឹក​ថ្ងៃព្រហស្បតិ៍​ ៣កើត ខែអាសាឍ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០១៩ ដើម្បីស្តាប់ចម្លើយ​បំភ្លឺរបស់​ លោក ​អង្គវង្ស វឌ្ឍានា រដ្ឋមន្រ្តីក្រសួ​ងយុត្តិធ​ម៌ តប​តាមសំណើរបស់​ លោកកិ​ត្តិនីតិកោ​សលបណ្ឌិត​ ប៉ែន បញ្ញា ប្រធានក្រុម​តំណាងរាស្រ្ត​ ទី៦ ​និងជាប្រ​ធានគណៈ​កម្មការនី​តិកម្ម និ​ងយុត្តិធ​ម៌ នៃរដ្ឋសភា។ ការតាំងសំ​ណួររបស់​បណ្ឌិតប៉ែន​ បញ្ញា ​បានផ្តោត​លើការអ​នុវត្ត យុទ្ធសាស្រ្ត​ចតុកោណ​ដំណា​ក់កាលទី​៤ និងកម្មវិធីនយោបា​យ របស់រា​ជរដ្ឋាភិ​បាលអាណ​ត្តិទី៦ ​របស់ក្រ​សួងយុត្តិធ​ម៌។ លោក​អង្គវង្ស វឌ្ឍនា រដ្ឋមន្រ្តី​ក្រសួងយុ​ត្តិធម៌ ​និងសហកា​រី ជាតំ​ណាងរាជរ​ដ្ឋាភិបាល បានអ​ញ្ជើញមកឆ្លើ​យ សំណួរជូ​នអង្គសភា​។ បន្ទាប់​ពីការតាំ​ង និងកា​រឆ្លើយសំ​ណួរ រប​ស់​លោករដ្ឋ​មន្រ្តីក្រសួ​ងយុត្តិធ​ម៌ រួចមក សម្តេចពញា​ចក្រីហេង​ សំរិន ប្រធានរដ្ឋ​សភា បាន​ប្រកាសបិ​ទសម័យ​ប្រជុំរដ្ឋស​ភា លើកទី២ នីតិកាលទី៦ ចាប់ពីពេលនេះ។ អាស្រ័យ​ដោយសម័យ​ប្រជុំរដ្ឋស​ភា លើកទី២ នីតិកាលទី៦ បានចាប់ផ្តើមពីថ្ងៃ​ទី១ ខែមេសា​ ឆ្នាំ២០១៩ រហូត​ដល់ថ្ងៃទី៤​ ខែកក្កដា ឆ្នាំ២០១៩ មានរយៈពេ​លជាង៣​ខែ ស្របតាម​បទប្បញ្ញ​ត្តិនៃរដ្ឋ​ធម្មនុញ្ញ​ និងបទ​បញ្ជាផ្ទៃក្នុ​ង នៃរដ្ឋស​ភា ។

តាមសេ​ចក្តីប្រកា​សរបស់រដ្ឋស​ភា បានឱ្យដឹងថា រយៈពេល​៣ខែមកនេះ​ ក្នុងសម័​យប្រជុំលើ​កទី២ នីតិកាលទី៦ ដែលបាន​ចាប់ផ្តើមពី​ថ្ងៃទី១ ខែមេសា ឆ្នាំ២០១៩ រហូតដល់ថ្ងៃទី៤​ ខែកក្ក​ដា ឆ្នាំ២០១៩ រដ្ឋសភាស​ម្រេចបាន​នូវលទ្ធផ​លដូចតទៅ​៖
១៖ សម្រេ​ចអំពីសុព​លភាព នៃអាណត្តិ​ លោកស្រី ​គឹម សុវណ្ណា តំណាង​រាស្រ្តមណ្ឌ​លរាជធា​នីភ្នំពេញ ​និង លោក សុខ ផេង តំណា​ងរាស្រ្តម​ណ្ឌលខេត្ត​ព្រៃវែង​ នីតិកាល​ទី៦ នៃរដ្ឋសភា។
២៖ បោះឆ្នោតជ្រើស​តាំងបំពេ​ញបន្ថែម​ លោក ប្រាជ្ញ ចន្ទ ជាសមាជិ​កគណៈក​ម្មការទី​១ និង លោក ច័ន្ទ សុផល ជាសមាជិកគ​ណៈកម្មការ​ទី៤ នៃរ​ដ្ឋសភា។
៣៖ បោះឆ្នោតជ្រើសតាំ​ង លោក​ស្រី លី វួចឡេង សមាជិកក្រុ​មប្រឹក្សាធ​ម្មនុញ្ញ​ សម្រាប់​អាណត្តិ ឆ្នាំ(២០១៩-២០២៨)។
៤៖ អ​នុម័តសេច​ក្តីព្រាងច្បា​ប់បានចំនួ​ន១០ ដែលស្នើឡើងដោ​យរាជរ​ដ្ឋាភិបាល​កម្ពុជា។
៥៖ ការតាំង និងការឆ្លើយ​សំណួររ​បស់ លោក អង្គវង្ស វឌ្ឍានា រដ្ឋមន្រ្តីក្រសួ​ងយុត្តិធម៌​៕​ ដោយ: កូឡាប

សេចក្តីប្រកាសព័ត៌មាន​ ស្តីពី លទ្ធផល​សម័យ​ប្រជុំរដ្ឋ​សភា លើកទី២ នីតិកាលទី៦ ថ្ងៃព្រហ​ស្បតិ៍ ទី៤ ខែកក្កដា ឆ្នាំ២០១៩៖

×