Tuesday, December 24, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រាត្រី​ឆ្លង​ឆ្នាំ​សកល​ខេត្ត​កែប ផ្ទុះ​ឆេះ​កាំ​ជ្រួច របួស ៨​នាក់ ដែល​ត្រៀម​បាញ់​អបអរសាទរ​ពេល​ឆ្លង​ឆ្នាំ

​កែប​៖ រាត្រី​ឆ្លង​ឆ្នាំ​សកល​ខេត្ត​កែប កើត​មាន​ឧប្បត្តិហេតុ​ឆេះ​កាំជ្រួច បណ្តាលឲ្យ​របួស ៨​នាក់​នៅ​វេលា​ម៉ោង​ប្រមាណ ១១​យប់​ថ្ងៃ​ទី​៣១ ខែ​ធ្នូ ឆ្នាំ​២០១៧ នៅ​ចំណុច​ឆ្នេរ​កែប​(​ឆ្នេរ​ចាស់​) ដែល​អាជ្ញាធរ​ត្រៀម​បាញ់​អបអរសាទរ​ពេល​ឆ្លង​ឆ្នាំ បណ្តាលឲ្យ​របួស​។​

​របាយការណ៍​បានបញ្ជាក់​ថា ក្រោយ​ឆេះ​នោះ កម្លាំង​សមត្ថកិច្ច និង​អាជ្ញាធរ​បាន​ចេញ​អន្តរាគមន៍​ភ្លាមៗ និង​បាញ់​ទឹក​ពន្លត់​ទៅ​វិញ​ភ្លាមៗ​ផងដែរ​។ ដោយឡែក​ជនរងគ្រោះ​ត្រូវបាន​បញ្ជូន​ទៅ​លាង​របួស​នៅ​មន្ទីរពេទ្យ ហើយក៏​បាន​អនុញ្ញាត​ឲ្យ​ត្រឡប់​ទៅផ្ទះ​វិញ​ក្រោយ​លាង​របួស​ផងដែរ​។​

​លោក អ៊ឹង សំអុល ស្នងការ​នគរបាល​ខេត្ត​កែប​បាន​ថ្លែងថា នៅ​យប់​ថ្ងៃកើតហេតុ អាជ្ញាធរ​ខេត្ត​កែប បាន​រៀបចំ​ពិធី​ឆ្លង​ឆ្នាំ​២០១៧ ឈាន​ចូល​ឆ្នាំ​ថ្មី​២០១៨ នៅ​ឆ្នេរកែប ពី​ចំណុច​ផ្សារ​ក្ដាម ដល់​ឆ្នេរ​ថ្មី ដោយ​មាន​ប្រជាពលរដ្ឋ​មក​ពី​គ្រប់ទិសទី​ប្រមាណ​ជាង​១០​ម៉ឺន​នាក់ ចូលរួម​អបអរ និង​កម្សាន្ត​សប្បាយ​ក្នុង​កម្មវិធី​ផ្សេងៗ​។​

​លោក​បន្តថា កម្មវិធី​បាន​ដំណើរការ​រលូន ដោយ​មាន​ការរៀបចំ​សណ្ដាប់ធ្នាប់ និង​ការរក្សា​សន្តិសុខ​ពី​សំណាក់​កងកម្លាំង​នៅក្នុង​ខេត្ត​។ ទោះបីជា​មាន​ការរៀបចំ​ឲ្យ​ល្អ​ហើយ​យ៉ាងណាក្ដី ប៉ុន្តែ​ឧប្បត្តិហេតុ​ចៃដន្យ​បាន​កើតឡើង នៅវេលា​ម៉ោង​ប្រមាណ​១១​យប់ ដោយ​មាន​ករណី​ឆេះ​កាំ​ជ្រួច ដែល​អាជ្ញាធរ​គ្រោង​បាញ់​អបអរសាទរ​ឆ្នាំ​ថ្មី នៅ​ឆ្នេរកែប បណ្ដាលឲ្យ​មនុស្ស​៨​នាក់ រងរបួស​រលាក​ស្រាលៗ ហើយ ត្រូវបាន​បញ្ជូន​ទៅ​លាង​របួស​នៅ​មន្ទីរពេទ្យ​ខេត្ត​កែប ហើយ​ចាកចេញ​ទៅ​ផ្ទះ​វិញ​អស់ហើយ​។ ករណីនេះ អាជ្ញាធរ​បាន​ប្រើ​ឡាន​ទឹក​៤​គ្រឿង ដើម្បី​អន្តរាគមន៍​ពន្លត់ភ្លើង​ដែល​ឆេះ ដោយ​ប្រើប្រាស់​ទឹក​អស់​១០​ឡាន​។​

​មិន​ខុស​ពី​បណ្តា​ខេត្ត​គោលដៅ​ទេសចរណ៍​ដូចជា​សៀមរាប និង​ព្រះសីហនុ​នោះឡើយ នៅក្នុង​ខេត្ត​កែប ដែល​ជា​ខេត្ត​ទេសចរណ៍​តំបន់ឆ្នេរ​នៅ​រាត្រី​ឆ្លង​ឆ្នាំ​សកល ទទួលបាន​ការអញ្ជើញ​ចូលរួម​លេង​កម្សាន្ត និង​រង់ចាំ​ឆ្លង​ឆ្នាំ​ពី​អ្នកទេសចរ​ជាតិ និង​អន្តរជាតិ​យ៉ាងច្រើន​កុះករ​។ របាយការណ៍​ពី​សាលាខេត្ត​កែប បានឲ្យដឹងថា អ្នកទេសចរ​ដែល​ទៅ​រង់ចាំ​ឆ្លង​ឆ្នាំ​នៅក្នុង​ខេត្ត​កែប​នា​យប់មិញ​នេះ មាន​រហូតដល់​ទៅ​ជាង ១០​ម៉ឺន​នាក់​៕ ដោយ​៖​បញ្ញា​ស័ក្តិ​

×