មនុស្សចំនួន ៦នាក់បានស្លាប់បាត់បង់ជីវិត បន្ទាប់ពីយន្តហោះបើកលើទឹកមួយគ្រឿង បានធ្លាក់ចូលក្នុងទន្លេ ចំងាយ ៥០គីឡូម៉ែត្រពីទីក្រុងស៊ីតនី។ នេះបើតាមការចេញផ្សាយរបស់ BBC ព្រឹកថ្ងៃច័ន្ទនេះ។
ក្នុងចំណោមអ្នកស្លាប់ មាន ៥នាក់ជាជនជាតិអង់គ្លេស និងម្នាក់ដែលជាអ្នកបើកយន្តហោះ ជាជនជាតិអូស្ត្រីលី។ ជនរងគ្រោះម្នាក់មានអាយុទើបតែ ១១ឆ្នាំ។
យន្តហោះដែលមានម៉ាស៊ីនតែមួយនេះ ជារបបក្រុមហ៊ុន Sydney Seaplanes ដែលផ្តល់សេវាកម្មមើលទេសភាពកំសាន្ត។
អ្នកស៊ើបអង្កេតពុំទាន់បានដឹងពីមូលហេតុនៃការធ្លាក់នេះនៅឡើយទេ។
បំណែកបាក់បែករបស់យន្តហោះលិចក្នុងទឹកជំរៅ ១៣ម៉ែត្រនៃទន្លេ Hawkesbury River។
នៅថ្ងៃអាទិត្យម្សិលមិញនេះ បំណែកខ្លះនៃយន្តហោះត្រូវបានស្រកឡើងដោយក្រុមជួយសង្គ្រោះ៕ សុភ័ក្ត្រ