ប្រជាជនប៉ាឡេស្ទីនបានប្រកាសថា ពួកគេបានហៅបេសកជនរបស់ខ្លួន ប្រចាំសហរដ្ឋអាមេរិចឲ្យត្រឡប់ទៅប្រទេសវិញ ដើម្បីពិភាក្សាគ្នា ហើយការហោះហៅនេះកើតឡើងតែប៉ុន្មានសប្តាហ៏ប៉ុណ្ណោះក្រោយពេលប្រធានាធិបតីអាមេរិច ដូណាល់ ត្រាំ បានប្រកាសទទួលស្គាល់ទីក្រុងជេរ៉ូសាឡឹម ជារដ្ឋធានីរបស់អ៊ីស្រាអ៊ែល។
ប្រធានាធិបតីប៉ាឡេស្ទីន Mahmoud Abbas បានថ្លែងថា លោកនឹងមិនទទួលយកផែនការសន្តិភាពណាមួយរបស់អាមេរិចឡើង ជុំវិញការវិធានការរបស់ត្រាំ លើជេរ៉ូសាឡឹម។
ចាប់តាំងពីលោក ត្រាំ ទទួលស្គាល់ទីក្រុងជេរ៉ូសាឡឹមជារដ្ឋធានីអ៊ីស្រាអ៊ែលមក មានការតវ៉ាបានផ្ទុះឡើងយ៉ាងខ្លាំងនៅតំបន់ព្រំដែន Gaza Strip នៃប្រទេសប៉ាឡេស្ទីន និងអ៊ីស្រាអ៊ែល។
ជាតិជាតិប៉ាឡេស្ទីន ចំនួន ១៣នាក់បានស្លាប់បាត់បង់ជីវិតនៅក្នុងការប៉ះទង្គិចជាមួយនឹងកងកំលាំងអ៊ីស្រាអ៊ែល ចាប់តាំងពី
មានការទទួលស្គាល់របស់ត្រាំមក។
អង្គការសហប្រជាជាតិបានស្នើឲ្យអាមេរិចលុបចោលការទទួលស្គាល់របស់ខ្លួនលើទីក្រុងជេរ៉ូសាឡឹម ហើយការស្នើនោះទទួលបានការគាំទ្រយ៉ាងលើសលុបពីមហាសន្និបាតអង្គការសហប្រជាជាតិ។
ប្រទេសអ៊ីស្រាអ៊ែលបានចូលកាន់កាប់ទីក្រុងជេរ៉ូសាឡឹមភាគខាងកើត ក្នុងកំឡុងសង្គ្រាម ក្នុងឆ្នាំ ១៩៦៧ និងបានចាត់ទីក្រុងនោះនោះជារដ្ឋធានីដែលមិនអាចបំបែកពីគ្នាបាន។ ចំនែកប៉ាឡេស្ទីនវិញ ចាត់ទុកទីក្រុងជេរូសាឡឹមភាគខាងកើតជារដ្ឋធានីរបស់រដ្ឋខ្លួននៅថ្ងៃអនាគត៕ សុភ័ក្ត្រ