Friday, December 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

តារា​បង្ហាញ​ម៉ូត​កូនកាត់​ខ្មែរ​-​អូស្ត្រាលី កំពុង​ពេញនិយម​នៅ​អាមេរិក​

​ឆ្នាំ​នេះ​នាង​មាន​វ័យ ២៧​ឆ្នាំ Debbie Sath គឺ​ជា​តារា​បង្ហាញ​ម៉ូត ដើមកំណើត​អាស៊ី កំពុង​ពេញនិយម​យ៉ាងខ្លាំង​នៅ​អាមេរិក​។​

​ប្រៀប​ទៅ​នឹង​តារា​ជើងវែង​” នៅ​លោក​ខាងលើ​លិច Debbie Sath ចាត់ទុក​ថា​ទាប ព្រោះ​មាន​មាន​កម្ពស់​ត្រឹម ១.៥៧​ប៉ុណ្ណោះ​។​

​ប៉ុន្តែ​រាងរៅ​របស់​បវរកញ្ញា ដើមកំណើត​ខ្មែរ​នេះ ពិតជា​លេចធ្លោរ អម​ជាមួយ​ទេពកោសល្យ​ប៉ិនប្រសប់​ពី​កំណើត​។​

Debbie Sath បាន​លោត​ចូល​ក្នុង​ឆាក​បង្ហាញ​ម៉ូត​មុននេះ​៨​ឆ្នាំ ដោយ​ចៃដន្យ ប៉ុន្តែ​នាង​បាន​បំពេញ​ការងារ​នេះ​អស់ពីដួងចិត្ត​។​

​មាន​សុភមង្គល​ដោយសារ​ការ​ធ្វើ​ជា​តារា​បង្ហាញម៉ូត​ក្រៅពី​បំពេញបាន​បំណងប្រាថ្នា​របស់​ខ្លួន​ផង​នោះ នាង​នៅ​បាន​ដើរ​ទេសចរណ៍​គ្រប់​ទីកន្លែង ដោយ​ពុំ​ចាំបាច់​ចំណាយលុយ​។​

Debbie Sath មាន​ឈាមជ័រ​ខ្មែរ​-​អូស្ត្រាលី​។​

​ប៉ុន្តែ​ប្រហែល​ជា​ហ្សែ​ន​អាស៊ី​ខ្លាំង​ជាង ទើប​នាង​ដូច​បេះបិទ​នឹង​ជនជាតិ​អាស៊ី តាំង​ពី​សក់ សម្បុរ និង​កម្ពស់​ដែល​មិន​ជា​ខ្ពស់​ប៉ុន្មាន​នោះ រយៈពេល​៨​ឆ្នាំ​បំពេញ​តួនាទី​ជា​តារា​បង្ហាញ​ម៉ូត Debbie Sath បាន​ជោគជ័យ​នឹង​ការបង្ហាញ​ម៉ូត​សម្លៀកបំពាក់​ខាងក្នុង​របស់​នារីៗ​ក៏ដូចជា​ឈុត​ប៊ី​គីនី​។​

​ពីមួយថ្ងៃ​ទៅមួយថ្ងៃ​កាយវិការ​របស់​ស្រី​ស្អាត​រូប​នេះ កាន់តែ​ទាក់ទាញ​អារម្មណ៍​ធ្វើឲ្យ​គេ​សរសើរ​ពុំ​ដាច់​ពី​មាត់​។​

​ទំហំ​បី​ជុំ​របស់​នាង​គឺ 90-60-87 ប៉ុន្តែ​អ្វី​ដែល Debbie Sath មោទនភាព​បំផុត​នោះ​ចំពោះ​រាងកាយ​ខ្លួន គឺ​សម្បុរ​ស្រអែម​ពី​ធម្មជាតិ​។​

​នាង​ពុំ​ចាំបាច់​ប្រើ​ពេលវេលា​ហាលថ្ងៃ ដូច​ជា​តារា​លោកខាងលិច​ឡើយ ព្រោះ​ស្បែក​របស់ Debbie Sath មាន​ពណ៌​ស្រអែម​ដូច​ទឹកឃ្មុំ​។​

​អាស្រ័យ​ដោយ​សម្បុរស្បែក​ពិសេស និង​ជុំទាំង​៣​នៃ​រាងកាយ​ឆ្លើយតប​នឹង​ស្តង់ដារ Debbie Sath ពិត​ជា​គូប្រជែង​ពុំ​ធម្មតា​ឡើយ ជាមួយ​នារីៗ​លោកខាងលិច​។​

​នារី​ស្អាត​វ័យ ២៧​ឆ្នាំ​រូប​នេះ ថ្វី​ត្បិត​ស្តង់ដារ​កម្ពស់​របស់​នា​ង​ពុំ​ឆ្លើយតប​តាម​បែប​លោកខាងលិច ប៉ុន្តែ​លើ​ទីផ្សារ​បង្ហាញមូត​បរទេស នាង​គឺជា​ត្បូង​ពេជ្រ​ស្រអែម​កាត់ថ្លៃ​ពុំបាន​។​

​ជា​ច្រើនលើក​ហើយ​ដែល Debbie Sath បាន​ចូល​ក្នុង​ក្រុម​ឈរ​លំដាប់​ដំបូង នៃ​តារា​បង្ហាញមូ​តដើមកំណើត​អាស៊ី ដែល​បណ្តា​ទស្សនា​វ​ដ្តី​សម្លៀក​បំពាក់​ទាន់សម័យ​បោះឆ្នោត​ជ្រើសរើស​។​

​រូបរាង​និង​សម្រស់​របស់​នាង​ពុំ​ចាំបាច់​ប្រើ​វិធីសាស្ត្រ photoshop កាត់​ដាក់​ក្នុង​ទស្សនា​វ​ដ្តី​ឡើយ ក៏​រូបរាង Debbie Sath នៅតែ​ស្រស់ស្អាត ប៉ុណ្ណឹង​វា​គ្រប់គ្រាន់​សម្រាប់​ធ្វើឲ្យ​ពួក​ប្រុសៗ​ឈ្លក់​វង្វេង​៕ សូ​យ​ន​


×