មនុស្សយ៉ាងហោចណាស់ចំនួន ៣០នាក់ បានបាត់បង់ជីវិត និងជាច្រើននាក់ទៀតរងរបួស នៅពេលឡានក្រុងបុកគ្នាពេញទំហឹងជាមួយនឹងឡានកុងតឺណឺ ក្នុងប្រទេសកេនយ៉ា។ នេះបើតាមការប្រកាសរបស់ប្រធានាធិបតីរបស់ប្រទេសនេះ។
ការបុកគ្នាដ៏រន្ធត់នេះកើតឡើងនៅព្រឹកថ្ងៃអាទិត្យនៅតំបន់ Migaa ក្បែរទីក្រុង Molo។
នៅក្នុងសេចក្តីថ្លែងការណ៍ លោកប្រធានាធិបតី Uhuru Kenyatta បានសំដែងការរំលែកទុក្ខទៅដល់ក្រុមគ្រួសារ និងមិត្តភក្តិរបស់ជនរងគ្រោះដែលបានស្លាប់នៅក្នុងហេតុការណ៏នោះ។
រហូតមកដល់ពេលនេះ សាកសពទើបតែ ៨នាក់ ត្រូវបានគេយកចេញពីរថយន្តក្រុង ដែលរងការកំពិតចូលគ្នាយ៉ាងខ្លាំង ព្រមទាំងសាកសពរបស់អ្នកបើករថយន្តកុងតឺណឺផងដែរ។
ប្រធានាធិបតី បានស្នើឲ្យអ្នកបើកបរទាំងអស់ ត្រូវមានការប្រុងប្រយ័ត្នពេលកំពុងបើកបរនៅ លើដងផ្លូវ ក្នុងឡុងពេលថ្ងៃបុណ្យ៕ សុភ័ក្ត្រ