ខេត្តស្វាយរៀង៖ នាព្រឹកថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៩នេះ លោក ម៉ែន វិបុល អភិបាលខេត្តស្វាយរៀង បានអញ្ជើញជាអធិបតី ក្នុងកិច្ចប្រជុំផ្សព្វផ្សាយ សេចក្តីសម្រេចស្តីពីការបង្កើតគណៈកម្មការ និងអនុគណៈកម្មការរៀបចំការប្រកួតកីឡាទូកប្រពៃណីខ្នាតអន្តរជាតិ ’ទូកនាគ’ ពានរង្វាន់សម្តេចក្រឡាហោម ស ខេង ភូមិភាគវាលរាបលើកទី១ ឆ្នាំ២០១៩ នៅទន្លេវ៉ៃគោ ក្រុងស្វាយរៀង។
សូមជម្រាបជូនថា ព្រឹត្តិការណ៍នៃការប្រកួតទូកប្រពៃណីខ្នាតអន្តរជាតិ ពានរង្វាន់សម្តេចក្រឡាហោម ស ខេង ភូមិភាគវាលរាប លើកទី១ ឆ្នាំ២០១៩នេះ ក៏មានការដាក់តាំងពិព័រណ៍ផ្សព្វផ្សាយលក់ ផលិតផលជាតិ-អន្តរជាតិ ការប្រគំតន្ត្រី ព្រមទាំងការហាត់សមរបស់កីឡាករទូក ចាប់ពីថ្ងៃទី២២ តទៅ និងដល់ថ្ងៃទី២៧-២៨ខែកក្កដា ឆ្នាំ២០១៩ ជាថ្ងៃប្រកួតផ្លូវការយកចំណាត់ថ្នាក់ផ្តាច់ព្រ័ត្រ ដែលប្រព្រឹត្តទៅនៅតាមបណ្តោយមាត់ទន្លេវ៉ៃគោ ក្រុងស្វាយរៀង ខេត្តស្វាយរៀង៕ ដោយ៖ វ៉ៃកូ