នៅពេលរដូវក្តៅ នោះមនុស្សជាច្រើន តែងចង់ទៅលេងកំសាន្តឆ្នេរសមុទ្រ ឬ ទៅកាន់ទីកន្លែងរមណីយដ្ឋានដែលជិតបំផុត ។ ពិតណាស់ ក្មេងៗចូលចិត្តហែលទឹកលេងនៅក្នុងអាងហែលទឹក ហើយឪពុកម្តាយពេញចិត្តអាងហែលទឹកនៅលើឆ្នេរសមុទ្រ ដោយគិតថាវាសុវត្ថិភាពជាង ។
ទោះយ៉ាងណា ពេលវេលាវិស្សមកាលរបស់គ្រួសារមួយនេះ ប្រែក្លាយជាទុក្ខ នៅពេលដែលកូនប្រុសរបស់ពួកគេបានលង់ទឹក ដោយគ្មាននរណាម្នាក់ក្នុងអាងហែលទឹកចាប់អារម្មណ៍ទាល់តែសោះ ។ មុនហេតុការណ៍នេះកើតឡើង អ្នកដែលថតវីដេអូបានកត់សម្គាល់ឃើញអ្វីៗខុសឆ្គង ប៉ុន្តែ ពុំបានទៅជិតក្មេងប្រុសនោះទេ ។ មនុស្ស២ ៣ នាក់ បានឆ្លងកាត់ក្បែរក្មេងរងគ្រោះនេះ ប៉ុន្តែ មិនបានធ្វើអ្វីសោះ ។
ក្មេងប្រុសនោះហាក់ដូចជាមានសកម្មភាពទធាក់ជើង ២ ទៅ ៣ ដង មុនពេលផ្ងារពោះ និងបន្ទាប់មក ចលនាដៃ ដែលធ្វើឲ្យមនុស្សនៅជុំវិញ ជឿថាវាមិនកំពុងលង់ទឹកនោះទេ ។ ដែលស្ថានការណ៍ដ៏រន្ធត់នេះ បន្តកើតឡើងរហូតដល់ស្ត្រីម្នាក់ហែលឆ្ពោះទៅរកក្មេងប្រុសនេះ ហើយនាងប្រញាប់ប្រញាល់លើកបីវាទៅកាន់ច្រាំង និងធ្វើឲ្យមនុស្សម្នាចាប់ផ្តើមភ្ញាក់ផ្អើលឆោឡើងឡើង ព្រោះគិតថាក្មេងប្រុសនេះពិតជាបានលង់ទឹក ។
ភ្លាមៗនោះផងដែរ ពួកគេក៏បានជួយសង្គ្រោះវាយ៉ាងស្លន់ស្លោ ។ ទោះយ៉ាងណា គេពុំទទួលបានរបាយការណ៍ណាមួយ ទាក់ទងទៅនឹងស្ថានភាពអាការៈរបស់ក្មេងប្រុសនោះទេ ៕ ចន្ទី