ប្រធានាអាមេរិក ដូណាល់ ត្រាំ បានអំពាវនាវដល់អ្នកគាំទ្រ ជួយដល់លោកក្នុងការប្រគល់ “ពានរង្វាន់ព័ត៌មានក្លែងកាយ” សម្រាប់ផ្តល់ឲ្យក្រុមហ៊ុនព័ត៌មានមួយចំនួន ដែលលោកចោទប្រាកាន់ថា បានផ្តល់ព័ត៌មានខ្វះការពិត។
ប្រភពពី The Hill ក្នុង email ផ្ញើឲ្យអ្នកគាំទ្រខ្លួន កាលពីថ្ងៃ ២៨/១២ ប្រធានាធិបតី ត្រាំ សរសេរថា ៖ ” ពលរដ្ឋអាមេរិកបានហត់នឿយពេកហើយ ព្រោះតែការបោកប្រាស់នឹងត្រូវគេម៉ាក់ងាយ។ វាគឺជាមូលហេតុថា ហេតុអ្វីប្រធានាធិបតី ត្រាំ ចង់ប្រគល់ពានរង្វាន់ស្តេចព័ត៌មានក្លែងក្លាយឆ្នាំ ២០១៧ នៅមុនពេលឆ្លងឆ្នាំ”។
មុននោះ ក្នុងសំណេរមួយនៅ Twitter ម្ចាស់សេតវិមានសរសេរថា “យើងគប្បីរៀបចំការប្រលងព័ត៌មានរវាងក្រុមហ៊ុនទាំងឡាយ ក្នុងនោះមាន CNN ដើម្បីពិនិត្យមើលថា ក្រុមហ៊ុនព័តមានណាឆ្លុះបញ្ចាំងនូវព័ត៌មាននយោបាយពុំពិតពីប្រធានាធិបតីគួរឲ្យគោរពរបស់អ្នក (នោះគឺខ្ញុំ) …អ្នកទទួលបានជ័យជម្នះនឹងត្រូវបានផ្តល់ជូនពានរង្វាន់ព័តមានក្លែងក្លាយ”។
ជាបន្តទៀត លោកត្រាំ បានលើកឡើងបេក្ខភាព ៣ រួមមាន ABC News ជាមួយអត្ថបទនិយាយថា អតីតទីប្រឹក្សាសន្តិសុខជាតិ Michael Flynn នឹងធ្វើសវនាការប្រឆាំងប្រធានាធិបតី ត្រាំ CNN ជាមួយនឹងព័ត៌មានថា លោកត្រាំ និងកូនប្រុសងាយប្រាស្រ័យផ្ទាល់នឹងទិន្នន័យទាំងឡាយរបស់ WikiLeaks ហើយទស្សនាវដ្តី Time ដែលនិយាយថា ប្រធានាធិបតីត្រាំ បានឲ្យរុះរើបដិមាករមួយរបស់ Martin Luther King Jr ចេញពីបន្ទប់ Oval ។
ការលើកឡើងនូវគោលគំនិតស្តីពីពានរង្វាន់ក្លែងក្លាយនេះ ជាថ្មីម្តងទៀតបានបង្ហាញឲ្យឃើញភាពតានតឹងរវាងប្រធានាធិបតី ត្រាំ និងមជ្ឈដ្ឋានអ្នកសារព័ត៌មាន។ ក្នុងយុទ្ធនាការដណ្តើមសន្លឹកឆ្នោតលោកធ្លាប់បានរិះគន់ថា ប្រព័ន្ធព័ត៌មានពុំស្មើភាពជាមួយរូបលោក លោកក៏ធ្លាប់ជាប់រហ័សនាម “ក្រុមហ៊ុនព័ត៌មានក្លែងក្លាយ” ដល់ក្រុមហ៊ុនព័ត៌មានមួយចំនួន ក្នុងនោះមាន CNN ដែលរងការចោទប្រកាន់ថា ក្រុមហ៊ុនព័តមាននេះបានចុះផ្សាយពត័មានពុំពិត៕ សូយន