Tuesday, December 24, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

គ្រឹះស្ថាន​អង្គរ ឆ្នាំ​២០១៧ រក​ចំណូល​ជាង​១០៧​លាន​ដុល្លារ , ថវិកា​ជាង​៤​លាន​ដុល្លារ ឧបត្ថម្ភ​ដល់​មន្ទីរពេទ្យ​គន្ធបុប្ផា​

សៀមរាប​៖ របាយការណ៍​ពី គ្រឹះស្ថាន​អង្គរ ស្តីពី​ស្ថិតិ​ភ្ញៀវទេសចរ​បរទេស និង​ចំណូល​ដែល​ទទួលបាន​ពី​ការលក់​ប័ណ្ណ​ទស្សនា រមណីយដ្ឋាន​អង្គរ ប្រចាំឆ្នាំ​២០១៧​នៅ​ថ្ងៃ​ទី​១ ខែ​មករា ឆ្នាំ​២០១៨​នេះ បានឲ្យដឹងថា នៅ​ពេញ​១​ឆ្នាំ ២០១៧ ភ្ញៀវទេសចរ​បរទេស​ចំនួន ២៤៥៧០២៣​នាក់ បាន​ចូល​ទស្សនា​តំបន់​អង្គរ កើនឡើង​១១,៨២​ភាគរយ ទទួលបាន​ចំណូល​ចំនួន ១០៧៩៧៦៤៣៩​ដុល្លារ កើនឡើង​៧២,៥៤​ភាគរយ។​

​របាយការណ៍​ដដែល​បញ្ជាក់ថា រយៈពេល​១១​ខែ ចាប់ពី​ខែ​កុម្ភៈ ដល់ ខែ​ធ្នូ ឆ្នាំ​២០១៧ ចំណូល​ដែល​បាន​ពី​ការលក់​ប័ណ្ណ​ចូល​ទស្សនា​តំបន់​អង្គរ ចំនួន​៤៣៣៩៩៦៤​ដុល្លារ ត្រូវ​បាន​ឧបត្ថម្ភ​ចូល​មូលនិធិ​មន្ទីរពេទ្យ​គន្ធបុប្ផា ដើម្បី​ជួយសង្គ្រោះ​ជីវិត​កុមារ​កម្ពុជា​។​

​ស្ថិតិ​ចំនួន​ភ្ញៀវទេសចរ និង​ចំណូល​ដែល​ទទួលបាន​ពី​ការលក់​ប័ណ្ណ ចូល​ទស្សនា​អង្គរ​នេះ សបញ្ជាក់​ឲ្យឃើញ​យ៉ាងច្បាស់​ថា បើទោះបីជា​រាជរដ្ឋាភិបាល​កម្ពុជា សម្រេច​ដំឡើងថ្លៃ​ចូល​ទស្សនា​តំបន់​អង្គរ សម្រាប់​ជនបរទេ​សក្តី ក៏​ភ្ញៀវទេសចរ នៅតែ​បន្ត​សម្រុក​មក​ទស្សនា​អង្គរ​ដដែល មិន​មាន​ការ​ស្រកស្រុត​ឡើយ​។​

ចាប់ពី​ខែ​កុម្ភៈ ឆ្នាំ​២០១៧​មក ប័ណ្ណ​ចូល​ទស្សនា​តំបន់​អង្គរ ត្រូវបាន​ដំឡើង​ថ្លៃ និង​បែងចែក​ជា​៣​ប្រភេទ​៖១៖ ប្រភេទ​ប័ណ្ណ​ចូល​ទស្សនា​១​ថ្ងៃ មានតម្លៃ​៣៧​ដុល្លារ​។​២៖ ប្រភេទ​ប័ណ្ណ​ចូល​ទស្សនា​៣​ថ្ងៃ មានតម្លៃ ៦២​ដុល្លារ និង​មាន​សុពលភាព​១០​ថ្ងៃ​។​
៣៖ ប្រភេទ​បណ្ណ​ចូល​ទស្សនា​៧​ថ្ងៃ មានតម្លៃ ៧២​ដុល្លារ និង​មាន​សុពលភាព​០១​ខែ​។ ថវិកា​ដែល​ទទួលបាន​ពី​លក់​ប័ណ្ណ ចូល​ទស្សនា​តំបន់​អង្គរ​ក្នុង​១​សន្លឹក​ត្រូវ​ដក​ចំនួន​២​ដុល្លារ បង់​ចូល​មូលនិធិ​មន្ទីរពេទ្យ​គន្ធបុប្ផា ដើម្បី​ជួយសង្គ្រោះ​អាយុជីវិត​របស់​កុមារ​កម្ពុជា​៕ ដោយ​៖​បញ្ញា​ស័ក្តិ​

×