Saturday, December 28, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ពិភពលោក​ឆ្នាំ ២០១៨ ៖ ព្យាករណ៍​អំពី​ចំណុច​ក្តៅ ដែល​អាច​ផ្ទុះឡើង​

ពិភពលោក​ឆ្នាំ ២០១៨ នឹងត្រូវ​បន្ត​មរតក​បន្សល់ទុក​ពី​ឆ្នាំមុន ហើយ​មរតក​ទាំងនោះ​គឺជា​សំណុំ​បញ្ហា​នាំ​ឲ្យ​ស្ថានការណ៍​ពិភពលោក​នា​ឆ្នាំ​ថ្មី​នេះ ពុំ​ដូច​ឆ្នាំមុន​។ ម្យ៉ាងវិញទៀត នៅ​ឆ្នាំ ២០១៨ ក៏​ពុំ​ងាយ​ចៀសផុត​ពី​រឿងរ៉ាវ​គិត​ស្មានថា តូច​នា​ឆ្នាំមុន អាច​នឹង​ផ្ទុះ​ឡើង​ក្លាយជា​រឿង​ធំ​។ មនុស្សលោក នឹង​ប្រឈមមុខ​ជាមួយ​បញ្ហា​ថ្មី​ផ្សេងទៀត​។ ការ​ព្យាករណ៍​អំពី​អនាគត គឺជា​រឿង​ពិបាក​ខុស​ច្រើន​ជាង​ត្រូវ ប៉ុន្តែ​វា​ជា​បញ្ហា​ចាំបាច់​បម្រើ​ឲ្យ​ការ​ត្រៀមប្រឈម​មុខ​តទល់ គ្រប់​បរិបទ​ដែល​អាច​កើតមាន​។​

បញ្ហា​សេរី ៖ ការប្រឈមមុខ​ដ៏​ធំធេង​ចំពោះ​លោកពូ​ទីន​

​អស្ថិរភាព​បន្សល់ទុក​ឆ្នាំ ២០១៧ នឹង​បន្ត​រីក​ធំ​ជាង​ឆ្នាំ ២០១៨​។ នៅ​មជ្ឈិមបូព៌ា អាហ្វ្រិក​ខាងជើង និង​ឈូង​សមុទ្រ រុស្ស៊ី អ៊ីរ៉ាក់ អ៊ីរ៉ង់ បាន​ប្រកាស​ពី​ការ​វាយ​ពួក IS ឲ្យ​រលំរលាយ​។ យ៉ាងនេះ​ក្តី​សមរភូមិនឹ​ង​អំពើហិង្សា នៅ​កន្លែង​ទាំងនោះ​មាន​ចប់​ឯណា​?​។ គ្រាប់​នឹង​បន្ត​ទម្លាក់ ស្នូរ​កាំភ្លើង​នៅ​បន្ត​ផ្ទុះ ការស្លាប់​នឹង​ការបំផ្លាញ​បន្ត​កើតមាន ខណៈពេល​ដំណោះស្រាយ​សន្តិភាព​ស្ថិតនៅ​ឯ “​ជើងមេឃ​”​។​

​ស៊ី​រី គឺជា​កន្លែង​សម្រាប់​ពិនិត្យមើល​សមត្ថភាពរ​បស់​រុស្ស៊ី​លើ​ឆាក​អន្តរជាតិ​។ ពិតណាស់​! ពុំ​មែន​នៅ​អឺរ៉ុប ឬ​នៅ​កន្លែង​ណា​ទៀតឡើយ ស៊ី​រី ឆ្នាំ ២១០៨ គឺជា​ការប្រឈមមុខ​ធំ​ធេង​បំផុត​ចំពោះ​រុស្ស៊ី និង​នយោបាយ​ពិភពលោក​។ ប្រសិនបើ​ពុំ​មាន​ដំណោះស្រាយ​នយោបាយ​សន្តិភាព​សម្រាប់​ស៊ី​រី​ទេ រុស្ស៊ី​នៅតែ​ពុំ​អាច​ត្រូវបាន​ទទួលស្គាល់​ពី​មុខ​នាទី ក្នុង​បន្ទាត់នយោបាយ​ពិភពលោក​។​

IS ត្រូវ​បាន​វាយ​ផ្តួល​ឲ្យ​រលំរលាយ ពុំមែន​មានន័យថា វា​ត្រូវ​បាន​កម្ទេច​ទាំងស្រុង​នោះ​ទេ​។ សកម្មភាព​ភេរវកម្ម​របស់​ទាហាន​បាក់​ទ័ព IS គឺជា​ការប្រឈមមុខ​លើ​ផ្នែក​សន្តិសុខ​ធំ​បំផុត សម្រាប់​ឆ្នាំ ២០១៨​នេះ ហើយ​ពុំ​ត្រឹម​ស្ថិតនៅក្នុង​តំបន់​ឡើយ គឺ​ស្ថិតនៅ​ទូទាំង​ពិភពលោក​តែម្តង​។​

​នៅ​តំបន់​មជ្ឈិមបូព៌ា​អាហ្វ្រិក​ខាងជើង និង​តំបន់​ឈូង​សមុទ្រ នៅ​មាន​សង្គ្រាម​នៃ​ប្រទេស​យ៊ែ​មែន ដែល​ស្ថិតនៅ​ពីក្រោយ​នោះ វា​ត្រូវ​បាន​បូក​បន្ថែម​នូវ​ការគុំកួន​គ្នា រវាង​អារ៉ាប់ប៊ីសាអូឌីត ជាមួយ​អ៊ីរ៉ង់ ក៏ដូចជា​ជម្លោះ​រវាង​អ៊ីស្រាអែល និង​ប៉ាឡេ​ស្ទីន និង​កម្រិត​តានតឹង​របស់​វា​កំពុង​កើនឡើង​ពីមួយថ្ងៃ​ទៅមួយថ្ងៃ​។​

​កត្តា​ទាំង​នេះ បាន​ធ្វើឲ្យ​តំបន់​ទាំងមូល និង​ប្រទេស​ជាច្រើន​ក្នុង​តំបន់​នោះ កាន់តែ​អស្ថិរភាព​បន្ថែម​ឡើង ក្នុង​ឆ្នាំ ២០១៨​នេះ​។​

បញ្ហា​កូរ៉េខាងជើង ៖ ក្តារ​អុក ដែល​លោក Trump ពិបាក​លេង​

​នៅ​ផ្នែក​ម្ខាង​ទៀត នៃ​ពិភពលោក រឿងរ៉ាវ​ទាំងឡាយ​ទាក់ទិន​ដល់​កូរ៉េខាងជើង គ្រា​បន្ត​ជា​មូលបទ​ស្នូល​។ ឆ្នាំ ២០១៨ នឹង​អាច​មាន​ចម្លើយ​សម្រាប់​បញ្ហា​នេះ​ថា តើ​អាមេរិក ចិន និង​រុស្ស៊ី អាច​សាង​បាន​នូវ​ដំណោះស្រាយ​នយោបាយ​សម្រាប់​បញ្ហា​នុយក្លេអ៊ែ​រ និង​កាំជ្រួច​របស់​ប្រទេស​នេះ​ដែរ​ឬទេ​?​។​

​ពុំមែន​រឿង​នុយក្លេអ៊ែ ឬ​កាំជ្រួច​របស់​អ៊ីរ៉ង់​ទេ ដែល​ជា​ការ​ប្រឈម​ធំ​បំផុត​ចំពោះ​តួនាទី​នយោបាយ​ពិភពលោក​របស់​អាមេរិក តែ​នោះ​គឺ​បញ្ហា​កូរ៉េខាងជើង​។​

លើ​បញ្ហា​កូរ៉េខាងជើង​ដដែល​នេះ នៅ​ឆ្នាំ ២០១៨ វា​នឹង​ស្តែង​បង្ហាញឲ្យឃើញចំ​ណង​ទាក់ទង​ជាមួយចិន និង​រុស្ស៊ី ថា វា​នឹង​បន្ត​អាក្រក់​ឬ​ប្រសើរឡើង តាមរយៈ​នោះ​ក្នុង​ឆ្នាំ ២០១៨​នេះ ប្រសិនបើ​មហាអំណាច​ទាំង​៣ ពុំ​អាច​រារាំង​បាន​នូវ​កម្មវិធី​កម្ម​ជ្រួច និង​នុយក្លេអ៊ែរ​របស់​កូរ៉េខាងជើង​ទេនោះ ប្រហែលជា​ត្រូវ​ទទួលស្គាល់​វា ។​

​មហាអំណាច​ទាំង​៣​នេះ ក៏​ជា​អ្នក​មាន​វត្តមាន​លេចធ្លោរ ក្នុង​ល្បែង​នយោបាយ អំណាច និង​ការបែងចែក​ភូមិសាស្ត្រ​នយោបាយ​របស់​ពិភពលោក​ឆ្នាំ ២០១៨​។

​ខាងលើ​គឺជា​ការ​ប្រឈម​របស់​អាមេរិក និង​រុស្ស៊ី ប្រទេស​ចិន​ក្រោយ​ពេល​ដោះស្រាយ​រួចរាល់​នូវ​បញ្ហា​សណ្តាប់ធ្នាប់​អំណាច ក្នុង​ប្រទេស​ក៏​ត្រូវ​ប្រឈម​នឹង​ចំណែក​មួយ​នៃ​បញ្ហា​របស់​អំណាច​២​ខាងលើ​។ ក្រៅពីនោះ គឺ​នៅ​មាន​បញ្ហា​សមុទ្រ​ចិន​ខាងត្បូង​។​

​ឆ្នាំ ២០១៨ អ៊ី​យូ ហាក់ដូចជា​ស្ថិតនៅ​ក្រៅ​បញ្ហា ដោយសារតែ​ពួកគេ​កំពុង​ដោះស្រាយ​ចំណោទ​ផ្ទៃក្នុង ដើម្បី​ស្វែងរក​សំឡេង​រួម​ក្នុង​ការប្រឆាំង​ភេរវកម្ម ការបះបោរ​នៃ​ក្រុម​ឆ្វេងនិយម បញ្ហា​ជនភៀសខ្លួន រឿង​អង់គ្លេស​ចាកចេញ​ពី​អ៊ី​យូ ការ​ប្រេះឆា​ផ្ទៃក្នុង​។​

​ទោះ​យ៉ាងណា​ពិភពលោក​ចុងឆ្នាំ ២០១៨ ក៏​មាន​ចំណុច​ល្អ​ប្រសើរ​ដែរ​។ នោះ​គឺ​បញ្ហា​សេដ្ឋកិច្ច និង​ពាណិជ្ជកម្ម​ពិភពលោក​បន្ត​មាន​កំណើត ទោះបី​ពុំទាន់​ខ្ពស់​ក្តី តែ​វា​ស្ថិរភាព​គួរសម​។ និន្នាការ​សេរីភាវូបនីយកម្ម​ពាណិជ្ជកម្ម វា​នៅតែ​បន្ត​គ្របដណ្តប់​ទោះបី​មាន​ការរារាំង​ពី​សំណាក់​លទ្ធិ​អាណា​ព្យាបាល​និយម​។​

​ចំណុច​ល្អ​មួយ​ទៀត​ចំពោះ​ពិភពលោក គឺ​ប្រទេស​ភាគច្រើន​បន្ត​ដំណើរ​លើ​ផ្លូវ​តែ​មួយ​សំដៅ​ដោះស្រាយ​ការ​ប្រឈម​របស់​មនុស្សជាតិ ជាអាទិ៍ កិច្ចការពារ បរិយាកាស​ផែនដី លុបបំបាត់​អាវុធ​នុយក្លេអ៊ែរ ឬ​ការការពារ​ច្បាប់​អន្តរជាតិ​។​

​ពិភពលោក​ឆ្នាំ ២០១៨ ពិតជា​មាន​រឿង​ច្រើន​សម្រាប់​យើងទាំងអស់គ្នា​ខ្វាយខ្វល់ ប៉ុន្តែ​វា​ក៏​មាន​ចំណុច​ធ្វើឲ្យ​យើង​សុទិដ្ឋិនិយម​ជឿជាក់​លើ​ទង្វើ​សកម្ម និង​ភាពល្អប្រសើរ​៕ សូ​យ​ន​

 

×