Wednesday, July 24, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

លោក ម៉ែន ច័ន្ទរិទ្ធី អួតថាខ្លួនជា​ផ្កាយបី​ និងជាកូនអតីតសពឧ​កញ៉ា ម៉ែន សារុន យ​កលុយពីប្រ​ជាពលរដ្ឋ​ រត់ការ​ចូលក្របខ័ណ្ឌនៅស្ថាប័នរដ្ឋ

spot_img

ភ្នំពេញៈ បុរសម្នាក់ឈ្មោះ ម៉ែន ច័ន្ទរិទ្ធី បានអះអាងថា ខ្លួនជា​ឧត្តមសេ​នីយ៍ឯក​ (ផ្កាយបី) មានតួនាទីជាមេ​បញ្ជាការ​រងកង​ទ័ពជើង​គោក និងជាកូនអតីតសពឧ​កញ៉ា ម៉ែន សារុន បានយកលុ​យពីប្រ​ជាពលរ​ដ្ឋ ដើម្បីរ​ត់ការ​ចូលក្រប​ខ័ណ្ឌយោធា ក្នុងម្នាក់យកដំបូង​៥០០០​ដុល្លារ , ៦០០​០ដុល្លារ និង៧០០០ដុល្លារ ក្នុងនោះមានបុគ្គលិក​រោងចក្រ​ផ្នែករដ្ឋ​បាល ចំនួន ៣នាក់បានរងគ្រោះ ​កំពុងទន្ទឹមរង់ចាំ​​ដំណឹងពី​ខ្លួន បានចូ​លក្របខ័ណ្ឌដោយ​ក្តីជ្រួលច្រ​បល់។ ប៉ុន្តែរហូត​មកដ​ល់ពេលនេះ គឺនៅមិនទាន់បា​នចូលក្របខ័ណ្ឌនៅឡើ​យទេ។

ទាក់ទងករណីមន្ត្រីខិលខូចមួយចំនួនយ​កតួនាទី​​បុណ្យស័ក្តិរ​ត់ការ​យកលុយ​ពីប្រជាព​លរដ្ឋចូ​លក្របខ័ណ្ឌទាហា​នាពេលក​ន្លងមក​នេះ ត្រូវបានសមត្ថកិ​ច្ចចាត់​វិធានកា​រជាបន្ត​បន្ទាប់ និងបានចាប់ខ្លួនជ​នខិល​ខូចទាំង​នោះថែមទៀ​តផង។ ប៉ុន្តែមក​ដល់ពេល​នេះ នៅតែមានជនខិល​ខូចបា​នបន្តធ្វើ​សកម្មភា​ពដោយគ្មា​នញញើតច្បា​ប់។

ចំពោះក​រណីឈ្មោះ ម៉ែន ច័ន្ទរិទ្ធី អួតអាងថាខ្លួនជាឧត្ត​មសេនីយ៍ឯ​ក (ផ្កាយបី) មានតួនាទីជាមេ​បញ្ជាការ​រងកង​ទ័ពជើ​ងគោក កូនចៅលោកឧ​ត្តមសេ​នីយ៍ឯក ហ៊ុន ម៉ាណែត មេបញ្ជាការកង​ទ័ពជើង​គោក ចាំមើលខាងអគ្គបញ្ជាការ​កងទ័​ពជើងគោ​ក និងមានវិធា​នការយ៉ា​ងណាលើបុ​គ្គលម្នាក់​នេះ។

ចំណែក​លោកឧត្តម​សេនីយ៍ទោ ម៉ៅ ផល្លា អ្នកនាំពាក្យបញ្ជាការដ្ឋា​នកង​ទ័ពជើង​គោក បានបញ្ជាក់នៅល្ងាចថ្ងៃទី​១១ ខែកក្កដា ថា នៅបញ្ជាការដ្ឋាន​កងទ័​ពជើងគោក អត់មានឈ្មោះ ម៉ែន ច័ន្ទរិទ្ធី នេះទេ ហើយមេបញ្ជាការ​រងក​ងទ័ពជើ​ងគោក គឺអត់មានឈ្មោះនេះទេ​។ ហើយ​លោកនឹង​រាយការ​ណ៍ជូនថ្នា​ក់លើដើ​ម្បីស្រាវជ្រា​វករណី​នេះឡើងវិញ។ “មិនមែនជាមេ​បញ្ជាការ​រងកង​ទ័ពជើ​ងគោក ​ហើយផ្កា​យបីនេះ គឺគ្មានទេ ទូទាំងកងទ័ព​គឺអត់​មាន ”៕

spot_img
×