Tuesday, December 24, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

គ្រោះថ្នាក់​ចរាចរណ៍​នៅ​បន្ទាយមានជ័យ​ឆ្នាំ​២០១៧ កើន​ឡើង​ជាង​ឆ្នាំ​២០១៦, សមត្ថកិច្ច​និង​មហាជន​បួងសួង​ដូច​រាល់​ឆ្នាំ

​បន្ទាយមានជ័យ ៖ គ្រោះថ្នាក់​ចរាចរណ៍​នៅ​ខេត្ត​បន្ទាយមានជ័យ​ឆ្នាំ​២០១៧​កន្លងមក បាន​កើនឡើង​៣​ភាគរយ​បើ​ធៀប​នឹង​ឆ្នាំ​២០១៦ ហើយ​នៅតែ​មាន​ក​ម្រឹត​ធ្ងន់ធ្ងរ​។ ដូច​រាល់​ឆ្នាំ​ដែរ នគរបាល​ចរាចរណ៍​ផ្លូវគោក​នៃ​ផែន​សណ្តាប់ធ្នាប​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​បន្ទាយមានជ័យ​និង​អធិការដ្ឋាន​ក្រុង​ប៉ោយប៉ែ​ត​ព្រមទាំង​អ្នកពាក់ព័ន្ធ កាលពី​ថ្ងៃ​ទី​៣១​ធ្នូ​ឆ្នាំ​២០១៧ បាន​ស្រុះស្រួល​មូលមតិ​គ្នា​ធ្វើ​ពី​ធី​បួងសួង​សុំ​សេចក្តីសុខ​ចម្រើន មាន​ជោគជ័យ​សេរី​សួស្តី ពិសេស​សូម​មាន​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក​នៅ​ឆ្នាំ​២០១៨ នេះ​តទៅ​។​

​លោក​ឧត្តមសេនីយ៍ អ៊ុំ សុផល ស្នងការរង​ទទួល​ផែន​សណ្តាប់ធ្នាប់​សាធារណៈ​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​បន្ទាយមានជ័យ​និង​អ្នកពាក់ព័ន្ធ​ដូចខាងលើ បាន​រៀបចំ​និមន្ត​ព្រះសង្ឃ​ជា​ច្រើន​អង្គ​ធ្វើ​ពិធីសូត្រមន្ត​ប្រោះ​ព្រហ្ម ដើម្បី​ឧទ្ទិស​កុសល​ជូន​ដល់​វិញ្ញាណ​ខន្ធ​នៃ​បុព្វការី​ជន​មាន​ជីដូន ជីតា មាតាបិតា អ្នកមានគុណ ញាតិ​ការ​ទាំង​៧​សន្តាន ញាតិមិត្ត ព្រម​ទាំង​ជនរងគ្រោះ​ទាំងឡាយ​ដែល​បាន​បាត់បង់​ជីវិត​ដោយ​គ្រោះថ្នាក់​ចរាចរណ៍ ដោយ​គ្រោះថ្នាក់​ឬ​ឧបទ្ទហេតុ​នានា​។ ក៏​បាន​បាន​និមន្ត​ព្រះ​ចំនួន​៤​អង្គ សូត្រ​និមន្ត​ប្រោះព្រំ​ដេញ​ឧបទ្រព​ចង្រែ ដេញ​គ្រោះកាច គ្រោះភ័យ​ចេញទៅ​និង​នាំ​មក​វិញ​នូវ​សុខ​សិរី​បវរ​មហាប្រសើរ មាន​លាភ​មានយស​មានជោគ​មានជ័យ មាន​សុវត្ថិភាព​តាម​ដងផ្លូវ​ទាំងឡាយ ទីកន្លាំង​ទាំងឡាយ​ដោយ​ពកិច្ចខាង​ជំនឿ​ព្រហ្មញ្ញសាសនា​និង​ពុទ្ធសា​សនា​នោះ បាន​ផ្តើម​ចេញពី ទី​រួម​ខេត្ត​បន្ទាយមានជ័យ លើ​ដងផ្លូវ​ជាតិ​លេខ​៥ ឆ្ពោះទៅ​កាន់​ចំណុច​ដើម​ពោធិ​២​ដើម ជាទី​អាស្រម​លោកយាយ​ដូន​ម៉ៅ ស្ថិតក្នុង​ភូមិ​អណ្តូង​ថ្ម សង្កាត់​ផ្សារកណ្តាល ក្រុង​ប៉ោយប៉ែត ខេត្ត​បន្ទាយមានជ័យ ។​

​ហើយ​នៅ​ទីនោះ​ដែល​នគរបាល​តែង​ប្រារព្ធ​ពិធី​បែបនេះ​រាល់ៗ​ឆ្នាំ​នា​ថ្ងៃទី​៣១​ធ្នូ នា​ឆ្នាំ​ចាស់​នោះ ក៏​មាន​ការ​និមន្ត​ព្រះ​សង្ឈ​ចូលរួម ចំនួន​៣៧​អង្គ​និង​មន្ត្រីរាជការ​ស៊ីវិល​កងកម្លាំង ប្រជាពលរដ្ឋ ពុទ្ធបរិស័ទ ជាច្រើន​ចូលរួម ។ ព្រះ​សង្ឈនូ​វ​ស្វាឈាជ័​យន្តោ​ជូន​សព្វសាធុការ​ពរជ័យ​ដល់​អ្នករស់នៅ និង ឧទ្ទិស​កុសល​ផល​បុណ្យ​ជូន​ដល់​អ្នក​បាត់បង់​ជីវិត​ទៅ លោក​ឧត្តមសេនីយ៍អ៊ុំ សុផល ស្នងការរង មន្ត្រី​និង​កងកម្លាំង ព្រមទាំង​ពុទ្ធ​បរិស៏ទ​ប្រជាពលរដ្ឋក៏​បានរា​ប់​បាត​និង​ប្រគេន​នូវ​ទេយ្យទាន​ដល់​ព្រះ​សង្ឈ​ដែល​មក​និមន្ត​មក​ពី​វត្ត​នានា​ក្នុង​ក្រុង​សិរីសោភ័ណ​និង ក្រុង​ប៉ោយប៉ែត ។​

​លោក​វរសេនីយ៍ សន គឺ​ម​សួរ នាយការិយាល័យ​នគរបាល​ចរាចរណ៍​ផ្លូវគោក​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​បន្ទាយមានជ័យ​អោយដឹងថា​: ក្នុង​ឆ្នាំ​២០១៧ កន្លងមក គ្រោះថ្នាក់​ចរាចរណ៍​ក្នុង​ខេត្ត​នេះ​មាន​ចំនួន ២០២​ករណី ក្នុង​នៅ​ក្រុង​សិរីសោភ័ណ​ជា​ទីប្រជុំជន​ខេត្ត​មាន​ច្រើនជាងគេ​គឺ​៧៥​ករណី​និង​តិច​ជាង​គេ​នៅ​ស្រុក​ថ្មពួក​មាន ៧​ករណី​។​ប្ន្ត៉ែ​គួរអោយ​ស្តាយ​ក្នុងនោះ គ្រោះថ្នាក់​ចរាចរណ៍ ប្រភេទ​ធ្ងន់​មាន ដល់​ទៅ​១៨៨​ករណី ស្រាល ១៤​ករណី ដែល​មូលហេតុ​នៃ​គ្រោះថ្នាក់​មកពី​កត្តា​មនុស្ស ១៩៨​ករណី​ដូច​ជា​បញ្ហា​ល្បឿន មិន​គោរព​សិទ្ធិ​អា​ទី​ភាព ប្រជែង​ក្នុង​ស្ថានភាព​គ្រោះថ្នាក់ បត់​ឆ្វេង​-​ស្តាំ​មិន​ប្រយ័ត្ន ស្រវឹង មិន​គោ​រពស​ញ្ញ មិន​ប្រកាន់​ស្តាំ​ជាដើម​និង​ផ្សេងៗ​។ កត្តា​យានយន្ត ៣​ករណី កត្តា​អាកាសធាតុ​១​ករណី​។

​គ្រោះថ្នាក់​ចរាចរណ៍​នោះ​បង្ក​ស្លាប់​មនុស្ស​ដល់​ទៅ​១១៧​នាក់​/​ស្រី​១៧​នាក់ ។​របួសធ្ងន់​១៩៤​នាក់ /​ស្រី​៤៦​នាក់ របួសស្រាល ១០២​នាក់ /​ស្រី​២១​នាក់​។ ផ្នែក​សម្ភារ​: ខូច​ធ្ងន់​ម៉ូតូ​១០៤​គ្រឿង ស្រាល​៩២​គ្រឿង រថយន្ត​តូច​ខូច​ធ្ងន់​៣១​គ្រឿង ស្រាល​៥៤​គ្រឿង រថយន្ត​ធំ​៥ គ្រឿង ស្រាល​២៩​គ្រឿង និង​យាន​ផ្សេងៗ ១៩​គ្រឿង​។

​តួលេខ​នេះ​គ្រោះថ្នាក់​ចរាចរណ៍​ឆ្នាំ​២០១៧ បាន​កើនឡើង​៦​លើក ឬ​៣​ភាគរយ បើ​ធៀប​នឹង​ឆ្នាំ​២០១៦ ដែល​មាន​ចំនួន​១៩៦​ករណី​៕ ដោយ ៖ បន្ទាយ​

×