បន្ទាយមានជ័យ ៖ របន្ទាយមានជ័យឆ្លងឆ្នាំចាស់និងទទួលអំណរឆ្នាំថ្មី ធំដុំនៅសូនមានជ័យ(អតីតវេទិកាខេត្ត) នាក្រុងសិរីសោភ័ណ កាលពីរាត្រីថ្ងៃទី៣១ធ្នូឆ្នាំ២០១៧ រហូតដល់រំលងអាធ្រាត្រថ្ងៃទី១ខែមករាឆ្នាំ២០១៨ នាសួនមានជ័យក្រុងសិរីសោភ័ណ។ មានមនុស្សរាប់រយពាន់នាក់ ពិសេសយុវជន នារីចូលរួម ។
លោក សួន បវរ អភិបាលខេត្តបន្ទាយមានជ័យបាននិយាយទៅកាន់ប្រជាពលរដ្ឋរាប់រយនាក់ក្នុងពីឆ្លងឆ្នាំថ្មីនោះថា: ” ពេញ១ឆ្នាំ២០១៧កន្លងផុតទៅនេះ យើងសូមលាឆ្នាំចាស់ទាំងក្តីអាល័យ ហើយសូមថ្លែងអំណរគុណនូវសមិទ្ធផលជាច្រើន ។យើងសូមអះអាងខិតខំបន្ថែមនៅឆ្នាំថ្មី២០១៨ នេះ “។
រដ្ឋបាលខេត្ត មន្ទីរ អង្គភាព កងកំលាំងប្រដាប់អាវុធ អង្កការរដៃគូរអភិវឌ្ឍន៍ ក្រុមហ៊ុន វិស័យឯកជន មហាជនបានរួបរួមសាមគ្គីជាធ្លុងមួយក្នុងការខិតខំប្រឹង ប្រែង តស៊ូពុះពារ គ្រប់ឧបសគ្គអត់ធ្មត់ ជំនះគ្រប់ការលំបាក និងបញ្ហាប្រឈមគ្រប់បែបយ៉ាងដើម្បីជុំរុញការអភិវឌ្ឍន៍លើគ្រប់វិស័យក្នុងខេត្តបន្ទាមានជ័យនេះ ក្នុងគោលដៅលើកស្ទួយជីវភាព សុខុមាភាពរបស់ប្រជាពលរដ្ឋឲ្យកាន់តែសម្បូរសប្បាយនិងរស់នៅប្រកបដោយសុភមង្គល។
លោកសួន បវរ បានបន្តថា : ក្នុងឆ្នាំ២០១៧កន្លងមកនេះការងារបង្កបង្កើនផលសម្រេចបានលើសផែនការមាន ២៥០.០០០ហិកតា ទិន្នផលស្រូវខ្ពស់ជាងមុន បរិមាណស្រូវច្រើនជាងមុន គុណភាពស្រូវល្អជាងមុន ធ្វើឲ្យប្រជាកសិករកាន់តែល្អប្រសើរជាងមុន ។ស្របពេលនោះរាជរដ្ឋាភិបាលក៏បានខិតខំរកទីផ្សារលក់ផលិតផល ជូនដល់ប្រជាកសិករក្នុងតំលៃសមស្រប ដែលប្រជាកសិករអាចទទួលយកបានផងដែរ។
រីឯដំណាំឧស្សាហកម្មវិញ មានដំឡូង ពោត បន្លែបង្ការ មា នបរិមាណផ្ទៃដីច្រើនជាងមុនដែរ។ ចំណែកការចិញ្ចឹមសត្វផលនេសាទកាន់តែផុលផុស កាត់បន្ថយការនាំចូលត្រីពីបរទេសមួយចំនួនទៀតផង។
ចំពោះសេវាសាធារណៈ ខេត្តបានខិតខំលើកកំពស់ យកចិត្តទុកដាក់និងជំរុញការងារហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្តនានា ដូចជា ផ្លូវថ្នល់ ស្ពាន លូ ប្រឡាយទឹក ទំនប់ទឺក ស្រះទឹក មណ្ឌលសុខភាព សាលារៀន អគ្គីសនី រួមទាំងវិស័យឧស្សាហកម្ម ពាណិជ្ជកម្ម ទេសចរណ៍ វប្បធម៍ សាសនា ។ល។ ពិសេសកែលំអរសោភ័ណភាពទីរួមខេត្តបន្ទាយមានជ័យ ដូចជា សួនមានជ័យ ដែលយើងបាននឹងកំពុងប្រារព្ធពិធីនារាត្រីនេះ សាលាខេត្ត សាលាប្រជុំសាលាខេត្ត ផ្លូវបេតុង ផ្លូវក្រាលថ្មនិងគ្រួសារ ភ្លើងអគ្គីសនីនៅតាមដងផ្លូវទីសាធារណៈឲ្យកាន់តែស្អាតមួយកំរិតថែមទៀត។
អភិបាលខេត្ត អះអាងដែរថា: “មួយឆ្នាំកន្លងមកនេះ មន្ត្រីរាជកាបានខិតខំបំពេញការងារភារកិច្ចដោយទទួលការខុសត្រូវខ្ពស់ ចំពោះជាតិ និងប្រជាពលរដ្ឋក៏ដូចចូលរួមគាំទ្ររាល់សកម្មភាពនានាសម្រាប់ការអភិវឌ្ឍក្នុងខេត្តបន្ទាយមានជ័យនេះ ហើយរក្សាបាននូវស្ថេរភាពនយោបាយ មានសន្តិភាពនិងសណ្តាប់ធ្នាប់សាធារណៈឲ្យកាន់តែប្រសើរទូទាំងខេត្តទៀតផង” ។ “ហើយពេញ១ឆ្នាំ២០១៨នេះតទៅ រដ្ឋបាលខេត្ត និងមន្ត្រីរាជការស៊ីវិល កងកម្លាំង ពលរដ្ឋ ដៃគូអភិវឌ្ឍន៍ និងវិស័យឯកជនប្តេជ្ញាថានឹងបន្យថែរក្សាការពារសមិទ្ធដែលមាន ហើយពង្រឹងពង្រីក បង្កើនសមិទ្ធុផលថ្មីៗច្រើនឡើងបន្ថែមទៀត “។
ដើម្បីឆ្លើយតប ដឹងគុណនិងអបអរសាទរពិធីចូលឆ្នាំសកល ឆ្នាំ២០១៧ចូល២០១៨ នេះដែរ រដ្ឋបាលខេត្តនិងក្នុងនាមអភិបាលខេត្តបានចែកអំណោយដល់និវត្តជន៍ចំនួន១០០នាក់ក្នុង១នាក់ទទួលបានអង្ករ២៥គីឡូ ថវិកា៥ម៉ឺនរៀល និងឃីត១បញ្ចប់ និងជនក្រីក្រចំនួន១០០នាក់ក្នុង១នាក់ទទួលបានអង្ករ២៥គីឡូនិងឃីត១កញ្ចប់។
រាត្រីនោះ, រដ្ឋបាលខេត្តបានរៀបចំប្រគុំតន្ត្រី ការច្រៀងរាំកំសាន្តសប្បាយ ពិសេសយុវជនយុវនាទី តាំងពីរាត្រីឆ្នាំចាស់ ២០១៧ រហូតដល់រំលង៕ ដោយ ៖ បន្ទាយ