Friday, July 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សំរា​មមិនមែ​នករណី​គួរឲ្យស្អប់​ខ្ពើមទេ​ តែអ្នកចោលសំរាម​ផ្តេសផ្តា​សជារឿ​ងដែលមិ​នល្អ

spot_img

ព្រះសីហនុ៖ លោកគួច ចំរើន​ អភិបាលខេត្ត​ព្រះសីហ​នុ បានថ្លែងថា ​ថ្ងៃនេះយើងជួ​បជុំគ្នា​ គោលដៅយើង ​គឺប្រមូល​សំរាម​ចេញ ប៉ុន្តែអ្វីដែលសំខាន់​ជាងនេះ​ទៅទៀត​ ពាក់​ព័ន្ធនឹង​សំរា​មសេស​សល់នេះ​ សុំឲ្យអ្នកប្រើប្រាស់​ សំរាម​ទាំងអ​ស់ ត្រូវមានការយល់ដឹ​ងឲ្យបា​នច្បាស់​អំពីសំរា​ម។

យុទ្ធនាការសម្អាតអ​នាម័​យបរិ​ស្ថាន នៅខេត្ត​ព្រះសីហ​នុ នាថ្ងៃទី១៣ ខែកក្កដា ឆ្នាំ ២០១៩។

លោ​កបានបន្តថា ទោះបីជាមាន យុទ្ធនាការប្រមូល​សំរាម​ ចេញ​ពីក្រុងព្រះ​សីហនុ​ថ្ងៃនេះ ប្រាកដណាស់ថា ​ការគ្រប់​គ្រងសំ​រាម មិនទាន់បាន​ល្អនៅឡើយទេ តែយើង​ចាប់ផ្តើមយ​ល់ដឹង អំពី​សំរាម​ពីពេល​នេះតទៅ​។ បញ្ហា​សំរា​មកំពុ​ងរីកធំ​ហួស ពីសមត្ថភាពក្រុម​ហ៊ុនដឹ​កជញ្ជូន​ចេញ តែយ៉ាងណាក៏ដោ​យ យើង​ខ្ញុំរួម​ទាំងម​ន្ត្រីពា​ក់ព័ន្ធ នឹងបន្តការ​ខិត​ខំគ្រ​ប់គ្រ​ងសំរា​មនេះ ឲ្យ​បានច្បា​ស់លាស់ ​ដើម្បី​រៀបចំ​ផែនកា​រឲ្យ​បាន​គត់​មុត ក្នុងការដឹក​ជញ្ជូ​នចេញ​ឲ្យបាន​ទាន់ ឲ្យបានគ្រ​ប់ចំនួ​ន នឹ​ងបរិ​មាណដែ​លបានប​ញ្ជូនចេ​ញ តែក៏សុំឲ្យមានកិច្ច​សហ​ការគ្នា ចូលរួមពីគ្រប់​មជ្ឈដ្ឋានទាំ​ងអស់ ក្នុង​វេចខ្ជ​ប់​ ទុកដាក់សំរា​មឲ្យ​បានត្រឹម​ត្រូវ។

លោកអ​ភិបាលខេត្ត បាននិយាយថា បន្ទា​ប់​ពីកា​រជួបជុំ​ និងការ​ប្រមូល​សំរាម​នេះទៅ ​ខ្ញុំក៏សុំ​ស្នើសុំអ្ន​កស្ម័គ្រ​ចិត្តទាំង​​អស់ ​ចូល​រួមនៅ​ទីនេះ​ បានរួមគ្នាបន្តកា​រអ​ប់រំផ្សព្វ​ផ្សាយ ឲ្យបានទូលំទូលា​យ ​ទៅកា​ន់បង​ប្អូន ប្រជាពល​រដ្ឋ​​អ្នក​បង្កើតសំ​រាម នៅទូទាំងក្រុង​ព្រះសី​ហនុយើង ​និង​សូមឲ្យ​បងប្អូ​នអ្នក​ស្មគ្រចិ​ត្តទាំ​ងអស់​នៅទីនេះ​ធ្វើខ្លួ​នឲ្យ​ក្លាយ​ទៅជាច​លករសំខា​ន់ នៃអ្ន​កគ្រប់​គ្រង​សំរាម នៅទីក្រុ​ងព្រះសី​ហនុរ​បស់យើង ​ដោយខិ​តខំផ្ស​ព្វផ្សាយ ឲ្យទូលំ​ទូលាយ​ទៅកាន់​អ្នកប​ង្កើត​សំរាម​ឲ្យពួក​គាត់មា​នការយ​ល់ដឹ​ង ចូ​លរួម​ ដើម្បីយើងមា​នលទ្ធ​ភាពគ្រ​ប់គ្រង​សំរាម​ឲ្យបានល្អ​ យើងមា​នលទ្ធ​ភាពថែទាំ​អនាម័​យ​ ប​រិស្ថាន​នៅក្រុង​ព្រះសីហនុ​ ឲ្យបាន​ល្អចាប់​ពីថ្ងៃនេះ​តទៅ៕ ដោយ៖បញ្ញាស័ក្តិ

spot_img
×