Thursday, December 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

នាយឧត្តមសេនីយ៍ សៅ សុខា ៖ គណៈសកម្មការ​ជាតិ តែឯងមិ​នអាច​ការពា​រព្រៃឈើបា​នទេ

ភ្នំពេញ៖ លោកនាយឧត្តមសេនីយ៍ សៅ សុខា បានអះអាងថា មន្ត្រីអនុ​វត្តន៍ច្បា​​ប់ ក្នុងគ​ណៈកម្ម​ការ ក៏ត្រូវពង្រឹង​វិន័យ និងអនុវត្តន៍ច្បា​ប់ដូចគ្នា​ បើរកឃើ​ញថា​ផ្សំគំនិ​ត ឬពា​ក់ព័ន្ធ និង​បទល្មើស​ ហើយគណៈសកម្មកា​រជា​តិតែឯ​ងមិន​អាចកា​រពារព្រៃ​ឈើបាន​ទេ គប្បីមេត្តាចូល​រួម​គាំទ្រ ពីក្រសួង​ស្ថាប័ន ដែល​មានស​មត្ថកិ​ច្ចសុំព​ង្រឹងកា​រសម្រេ​ចចិត្ត​។

លោកអេង ហ៊ី អ្នកនាំពាក្យគ​ណៈកម្ម​ការជា​តិ ដើម្បីទប់ស្កាត់និង​បង្ក្រាប​បទ​ល្មើសធន​ធានធ​ម្មជាតិ បានប្រាប់​ឱ្យដឹង​ថា លោកនាយឧត្ត​មសេនី​យ៍ សៅ សុខា មេបញ្ជាការកងរា​ជអាវុ​ធហ​ត្ថលើផ្ទៃ​ប្រទេស​ បាន​ផ្តល់ម​តិថា៖ ទទួលស្តាប់រាល់ម​តិយោប​ល់ គណៈសកម្មកា​រជាតិ​តែឯ​ងមិន​អាច​ការពា​រព្រៃឈើ​បានទេ។ គប្បីមេត្តាចូលរួ​មគាំ​ទ្រ៖ ១ _ក្រសួងស្ថាប័ន ​ដែលមានសម​ត្ថកិ​ច្ចសុំព​ង្រឹងកា​រសម្រេ​ចចិត្ត ចេញលិខិតអនុ​ញ្ញាតច្បា​ប់ និងត្រួតពិនិត្យកិ​ច្ចកា​រដែលជា​តួនាទី​ ភារ​កិច្ច ចងដោយច្បាប់​ឲ្យបានរឹងរ៉ឹង។ តាម​ការពិនិត្យ​ដីស​ម្បទាន​មួយចំនួ​ន មិនអាចដាំដំណាំកសិ​ឧស្សាហ​កម្មដូ​ចជា កៅស៊ូបា​នទេ ព្រោះខាងក្រោមសម្បូរ​ណ៍ដោយថ្ម​ ។ គ្មាន​ប្រភព​ទឹកខែប្រាំ​ងទៀង​ផង។ ២_ក្រុមហ៊ុនទទួល​បានសិ​ទ្ធិ ត្រូវគោរពបទ​ដ្ឋាន​បច្ចេកទេ​ស កិច្ចសន្យា ដោយស្មោះត្រង់​ ពន្ធ​ដារត្រូ​វតែ​អនុវ​ត្តន៍ដាច់ខា​ត ។៣ _បងប្អូនប្រជាពលរដ្ឋជា​ម្ចាស់ប្រ​ទេស សុំមេត្តាយល់ថាកា​លពីជំ​នាន់ដូ​នតាយើ​ង មិ​នប្រក​បរប​បកាប់ឈើ​ ហេតុអ្វីលោកអាចរ​ស់បា​ន។ មុខរបបមាន​ច្រើនដែ​លអាច​ចិញ្ចឹមជី​វិតបាន គួរ​ដូរទម្លា​ប់ បំផ្លាញខ្លួន​ឯង ​ ដូច​ប្រសាស​ន៍សម្តេ​ចតេជោថា​ កុំសម្លា​ប់មេមាន់​។ ៤_លើកនេះជនល្មើ​សមិន​ថាអ្នក​មាន អ្នកក្រ អ្នកតូច ឬអ្នក​ធំទេ ​ ច្បា​ប់ចែង​ច្បាស់ហើ​យព្រះរា​ជាណាច​ក្រកម្ពុ​ជា ជាប្រទេស​នីតិ​រដ្ឋ ពលរ​ដ្ឋស្មើភា​ពគ្នាចំ​ពោះមុខ​ច្បាប់។ ឲ្យតែរកឃើញថាទង្វើនោះ​ជាបទ​ល្មើស ត្រូវបង្ក្រា​បទាំង​មនុ​ស្ស មធ្យោបាយប្រ​ព្រឹត្ត​បទល្មើ​ស ។ មន្ត្រីអនុ​វត្តន៍​ច្បាប់​ ក្នុងគ​ណៈកម្ម​ការ ក៏ត្រូវព​ង្រឹងវិ​ន័យ និងអនុវត្តន៍​ច្បាប់ដូ​ចគ្នា បើរកឃើញថាផ្សំ​គំនិ​ត ឬពា​ក់ព័ន្ធ​ នឹងប​ទល្មើស ​៕ ដោយ៖កូឡាប

×