ភ្នំពេញ៖ នៅវេលាម៉ោងជិត១០យប់ ថ្ងៃទី០១ ខែមករា ឆ្នាំ២០១៨នេះ មានករណីបាញ់ប្រហារមួយបានកើតឡើង នៅម្ដុំស្ពានលីយ៉ុងផាត់ ត្រូវជនប្រដាប់អាវុធ បានបាញ់ប្រហារទៅលើជនរងគ្រោះម្នាក់ ចំនួន២គ្រាប់ បណ្ដាលឱ្យត្រូវចំកណ្ដាលក្បាល។ សមត្ថកិច្ចដាក់ការសង្ស័យជំហ៊ានដំបូងថា សង្ស័យជារឿងគំនុំ។
ក្រោយបាញ់ប្រហារជនរងគ្រោះត្រូវបានបញ្ជូនភ្លាមៗទៅមន្ទីរពេទ្យ ប៉ុន្ដែបានសមត្ថកិច្ចបញ្ជាក់មកវិញថា ជនរងគ្រោះបានស្លាប់បាត់ទៅហើយ។ ដោយឡែកសម្រាប់មូលហេតុវិញ សមត្ថកិច្ចជំនាញបានដាក់ការសង្ស័យជំហ៊ានដំបូងថា ជារឿងគំនុំ។
ករណីបាញ់ប្រហារនេះ បានកើតឡើង នៅពេលដែលជនរងគ្រោះកំពុងតែបណ្ដើរម៉ូតូ ម៉ាក NEX ពណ៌ស ពាក់ស្លាកលេខភ្នំពេញ1CB-4808 នៅក្បែរស្ពានលីយ៉ុងផាត់ ស្រាប់តែមានជនសង្ស័យម្នាក់ដកកាំភ្លើងបាញ់សម្លាប់តែម្ដង៕ ដោយ៖បញ្ញាស័ក្តិ