Thursday, December 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ពលរដ្ឋ​ប្តឹង​លោ​ក​ផ្កាយ​​បី លន់ សុធី និង​បក្ខពួក​​ទៅ​ ACU រឿងសូកប៉ាន់​​អាជ្ញាធ​រ​ដើម្បី​​ធ្វើប្ល​ង់រឹង​

ភ្នំពេញ ៖ ពលរដ្ឋ​បានប្តឹង​លោកផ្កាយបី ​ឧ​ត្ត​ម​សេនីយ៍​ឯក លន់ សុធី ដែលជានាយរងនាយកដ្ឋា​ន​​វិស្វកម្ម នៃ​ក្រសួងកា​រពារ​ជាតិ, ឈ្មោះ សេង ដាលីន និង​​បក្ខពួ​ក​ទៅ​​អង្គភាព​ប្រឆាំង​អំពើពុ​ករ​លួយ ពីបទ​សូកប៉ា​ន់​​ដល់​អាជ្ញា​ធរ​ដើម្បី​ទទួលបាន​ប្ល​ង់រឹ​ង​ដោ​យ​ខុស​ប្រក្រតី​។ នេះបើតាមការផ្សាយនៅលើវេប​សាយ​ របស់​លោកវីល្លាម (William Guang វឌ្ឍនា សារពង្ស)
សមាជិកឧត្តមក្រុមប្រឹក្សាពិ​គ្រោះនិង​យោបល់ មកពីគណបក្ស​ខ្មែរ​ក្រោក នៅថ្ងៃទី 15 ខែកក្កដាឆ្នាំ 2019 នេះ។

បើយោងតាម​ពាក្យប​ណ្តឹង​របស់​ប្រជាពលរដ្ឋ​ឈ្មោះ ប៉ុល ពិសី ភេទ​ស្រី អាយុ​៦២​ឆ្នាំ រស់នៅ​ភូ​មិ​​ថ្មគោល សង្កាត់​ចោមចៅ​ ខណ្ឌ​ពោធិ៍​សែន​ជ័យ បាន​ជ​ម្រាបជូន ប្រធានអង្គភាពប្រ​ឆាំង​អំពើពុ​ករលួយថា កាលពី​អំឡុ​ង​​ឆ្នាំ​១៩៩៧ និង​១៩៩៨ លោកស្រី​បា​ន​​ទិញ​ដី​មួយកន្លែង​ទំហំ ៨០​ម៉ែត្រ គុណ​នឹង​៦០​ម៉ែត្រ មាន​ទីតាំង​ភូមិ​១ (​ដូរ​ភូមិ​៩) សង្កាត់​៣ ក្រុងព្រះសីហនុ ខេត្ត​ព្រះសីហនុ ពី​ឈ្មោះ សួន សូ​នី​,​ឈ្មោះ ព្រំ អូន​, ឈ្មោះ កើត អួ​ច​,​ឈ្មោះ ហួត ជុន និង​ឈ្មោះ ហ៊ឹម សៅ ដោយមាន​​លិខិ​ត​ផ្ទេរសិទ្ធិ​ត្រឹមត្រូវ​​តា​មច្បាប់​។ រហូតមកដល់​ឆ្នាំ​២០១៤ ស្រាប់​តែមាន​លោក​​ឧ​​ត្ត​ម​សេនី​យ៍​ឯក លន់ សុធី និង​ប្រពន្ធ​ឈ្មោះ សេង ដាលីន បាន​ឲ្យ​មន្ត្រី​ធ្វើ​​ប្លង់​​យក​ដី​របស់​លោកស្រី​ទាំងអស់ ដោយ​​ឃើញ​​ដូច្នោះ អ្នកស្រីក៏បានដាក់ពា​ក្យប​ណ្តឹង ទៅតុលាការខេត្ត​ព្រះសី​ហនុ ដើម្បី​រ​ក​​យុត្តិធម៌ តែ​អ្នកស្រី​ចាញ់​រហូត​ដល់​​តុលាកា​រ​កំពូល ព្រោះ​អ្នកស្រី​ពុំមាន​​ប្រាក់​​សូកប៉ាន់​ដូច​​អ្នក​​ទាំងពីរ​។

អ្នកស្រី ប៉ុល ពិសី បានស្នើ​​សុំ​ឲ្យ​អង្គភាព​ប្រឆាំង​អំ​ពើពុ​ករលួយ បើ​ការស៊ើបអង្កេត​​លើ​​ករណីនេះ​ឲ្យ​បាន​ស៊ី​ជម្រៅ​ ជាពិសេស​ឯកសារ​ប្លង់រឹង​ដីធ្លី​​លេខ 18010301-3410 ដោយ​លោក​ស្រី​ស​ង្ស័យថា វា​ជា​ប្លង់ដី​ដែល​​កើត​​ឡើងពីការឃុបឃិ​តគ្នា រវាងលោកឧត្តមសេនីយ៍​ឯក លន់ សុធី និង​មន្ត្រី​ជំនាញ​​នៅក្នុង​​ខេត្ត​​ព្រះសីហនុ​។

ទាក់ទងនឹងការប្ដឹ​ងពីពលរដ្ឋខាងសារព័ត៌មានមិន​អាចសុំ​ការបំភ្លឺពីលោកលន់ ​សុធី បានឡើយ៕ ដោយ៖កូឡាប

×