Monday, December 23, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឆ្លង​ឆ្នាំ​សាកល នៅ​ក្រុង​សិរីសោភ័ណ​និង​ក្រុង​ប៉ោយប៉ែត ប្រជាពលរដ្ឋនាំគ្នា​អបអរ​ច្រើន

​បន្ទាយមានជ័យ ៖ មួយ​រាត្រី​បន្ទាប់​ពី​បុណ្យ​ឬ​ពី​ធី​អបអរសាទរ រីករាយ​ក្នុង​ឱកាស​ឆ្លង​ឆ្នាំ​ចាស់​ឆ្នាំ​សាកល​២០១៧ ចូលឆ្នាំថ្មី​២០១៨ នៅ​ខេត្ត​បន្ទាយមានជ័យ ក្រុង​សិរីសោភ័ណ​និង​ក្រុង​ប៉ោយ​ប៉ែត មាន​ប្រជាពលរដ្ឋ​ចូលរួម​អបអរ​ច្រើន​កុះករ​។ ប៉ុន្តែ​នៅ​ស្រុក ដែល​ជា​ស្រែ​-​ចម្ការ ប្រជាពលរដ្ឋ រួម​ទាំង​យុវជន និង​យុវនារី​ផង មិនសូវ​មាន​ចូលរួម​ច្រើន​ទេ​។​

​ភ្ញៀវ​ទេសចរ​ខ្មែរ និង​បរទេស​ខ្លះ​ត្រូវ​មន្ត្រី​សមត្ថកិច្ច​ស្រង់​សំដី​ដែល​និយាយ​ថ្ងៃទី​១​មករា​ថា ៖ ពលរដ្ឋ​ក្នុង​ខេត្ត​, ភ្ញៀវ​ជាតិ​ច្រើន និង​ភ្ញៀវ​អន្តរជាតិ​តិចតួច បាននាំគ្នា​ទៅ​លេង​កំសាន្ត​សប្បាយ​នៅ​ក្រុង​សិរីសោភ័ណ និង​ក្រុង​ប៉ោយ​ប៉ែត ត្បិត​អី​ទីនោះ តំបន់​ផ្សារ មាន​ការរៀបចំ​ទី​កម្សាន្ត មាន​ការតាំង​លម្អ​ភ្លើង និង​ការបង្កើត​សកម្មភាព​ប្រគុំ​ភ្លេង ច្រៀង​រាំ​និង​មាន​អាហារ ក៏ដូចជា​ទំនិញ​នានា​សម្រាប់​ទិញ​។ មនុស្សម្នា​ក្នុងស្រុក​និង​ភ្ញៀវទេសចរ​ជាតិ និង​បរទេស​នាំគ្នា​ទៅ​លេង​កំសាន្ត​រីករាយ​ច្រើន ព្រោះ​ក្រុង​សិរីសោភ័ណ​និង​ក្រុង​ប៉ោយប៉ែត ជា​ទីប្រជុំជន ជាប់​ព្រំដែន​ច្រកទ្វារ​អន្តរជាតិ​កម្ពុជា​-​ថៃ​។

​ចំណែក​នៅ​តាម​ស្រុក​៧​ផ្សេងទៀត ជា​តំបន់​ស្រុក​ស្រែចម្ការ ប្រជា​ពលរដ្ឋ​មិនសូវ​អបអរ​នឹង​ឆ្លង​ឆ្នាំ​សាកល​ទេ ពួកគេ​ផ្តោត​តែ​លើ​បុណ្យ​នានា​តាម​ប្រពៃណី​ខ្មែរ​-​ចិន​ប៉ុណ្ណោះ​។ ប៉ុន្តែ​នៅ​តាម​រមណីយដ្ឋាន​នានា គេ​ឃើញ​មាន​ភ្ញៀវ​ខ្លះ​ដែរ នៅ​ថ្ងៃ​សៅរ៍ ដល់​ថ្ងៃ​អាទិត្យ ឆ្លង​ឆ្នាំ​សាកល​ថ្ងៃទី​៣១​ធ្នូ ២០១៧ និង​ថ្ងៃ​ច័ន្ទ​ជា​ថ្ងៃ​ឈប់សម្រាក​នេះ​។​

​សូម​រំលឹក​ថា នៅ​ក្រុង​សិរីសោភ័ណ ចំ​ថ្ងៃ​អាទិត្យ​ផង​និង​ត្រូវ​ជា​ថ្ងៃ​ឆ្លង​ឆ្នាំ​ចាស់​និង​ទទួល​អំណរ​ឆ្នាំ​ថ្មី នៅ​សូន​មានជ័យ​(​អតីត​វេទិកា​ខេត្ត​) នា​ក្រុង​សិរីសោភ័ណ កាលពី​រាត្រី​ថ្ងៃទី​៣១​ធ្នូ​ឆ្នាំ​២០១៧ រហូត​ដល់​រំលង​អាធ្រា​ត្រ​ថ្ងៃទី​១​ខែ​មករា​ឆ្នាំ​២០១៨ រដ្ឋបាល​ខេត្ត​បាន​ធ្វើ​ពី​ធី​អបអរ​ផ្លូវការ លៀង​អាហារ ចែក​អំណោយ​និង​ប្រគុំ​តន្ត្រី​ជាច្រើន​វង់​ផងដែរ​។​

​លោក​សួន បវរ អភិបាល​ខេត្ត​បន្ទាយមានជ័យ និយាយ​នា​រាត្រី​ថ្ងៃ​ទី​៣១ ខែ​ធ្នូ​២០១៧​ថា ៖ ការតុបតែង​ភ្លើង​លម្អ​ទាំងឡាយ​នៅ​សួន​មានជ័យ កណ្តាល​ក្រុង​សិរីសោភ័ណ​នឹង​អាច​ទុក​ពន្យា​ដល់​រាត្រី​ស្រមោល​ស​ទីនោះ​។​

​ឯ​ប្រភព​ព​ក្រុង​ប៉ោយប៉ែ​ត​វិញ អោយដឹង​ថ្ងៃទី​២​ធ្នូ​ថា ៖ ភ្លើង​ដែល​ក្រុមហ៊ុន​កាស៊ីណូ​នានា​បាន​តុបតែង​ពី​អំឡុង​បុណ្យ​ណូអែល​(​គ្រឹ​ស្មាស​)​មក នៅ​ប្លុក​កាស៊ីណូ​ក្នុង​ក្រុង​ប៉ោយប៉ែត​នឹង​អាច​ដាក់​បន្ត​ដល់​បុណ្យចូលឆ្នាំ​ចិន​ខាងមុខ​៕ ដោយ ៖ បន្ទាយ

×