ស្វាយរៀង៖ បុគ្គលិកក្រុមហ៊ុនខ្សែកាបម៉េតហ្វូន ដើររាយខ្សែតាមបង្គោលភ្លើង ដោយឡើងអូសខ្សែពីបង្គោលមួយទៅមួយដល់ត្រង់ចំណុចភូមិរោទិ៍ ឃុំញរស្រុកកំពង់រោទ៌ ដោយខ្វះការប្រុងប្រយ័ត្ន ត្រូវខ្សែភ្លើងឆក់ស្លាប់ ជាប់នៅលើបង្គោលភ្លើងកាលពីវេលាម៉ោង៣និង១០នាទីរសៀល ថ្ងៃទី០១ខែមករាឆ្នាំ២០១៨ម្សិលមិញនេះ។
ប្រភពពីប្រជាពលរដ្ឋដែលឃើញហេតុការណ៏បានឲ្យដឹងថា៖ មានបុរសបុគ្គលិកក្រុមហ៊ុនខ្សែកាបម៉េតហ្វូនមួយក្រុម បានដើរតបណ្តាញខ្សែកាបដើរាយខ្សែតាមបង្គោលភ្លើងអគ្គីសនី នៅភូមិឃុំកើតហេតុខាងលើ ត្រូវខ្សែភ្លើងឆក់ស្លាប់ជាប់នៅលើបង្គោល ធ្វើឲ្យមានការភ្ញាក់ផ្អើលដល់អ្នកភូមិ និងអ្នកធ្វើដំណើរតាមដងផ្លូវចោមរោមមើល។
ប្រភពបានបន្តថា៖ ក្រុមការងារតបណ្តាញខ្សែកាបនេះខ្វះបច្ចេកទេសហើយប្រើមនុស្សឲ្យឡើងរាយខ្សែកាបតាមបង្គោលភ្លើងដោយមិនបានបិតចរន្តអគ្គីសនី។ប្រជាពលរដ្ឋបានរិះគន់តៗគ្នាទៅលើក្រុមហ៊ុនថាមិនគួរប្រើមនុស្សឲ្យឡើងរាយខ្សែកាបតាមបង្គោលភ្លើងចឹងទេម្យ៉ាងវិញទៀតខាងក្រុមហ៊ុនមិនបានដាំបង្គោលដោយខ្លួនឯងទេគឺយកខ្សែកាបទៅផ្ញើរជាមួយនិងខាងបង្គោលអគ្គីសនី។
ប្រភពបានបន្តទៀត ថាបើខាងក្រុមហ៊ុនដាក់បង្គោលផ្សេងគ្នាវាមិនមានគ្រោះថ្នាក់នោះទេ។
បង្គោលអគ្គីសនីដែលបានឆក់មនុសនេះកាលប៉ុន្មានថ្ងៃមុនមានបែកផ្កាភ្លើងបង្ករឲ្យអ្នកនៅជិតនោះនាំគ្នាភ័យខ្លាចហើយបានរាយការណ៏ទៅខាងអគ្គីសនីតែក្រោយមកមានក្រុមហ៊ុនខ្សែកាបមករាយដល់ត្រង់ចំណុចដែលបានរៀបរាប់ខាងលើឆក់ស្លាប់តែម្ដង។
ក្រោយមកប្រជាពលរដ្ឋបានរាយការណ៍ទៅអាជ្ញាធរអគ្គីសនី ស្រុកកំពង់រោទិ៍ មកបិទភ្លើង និងជួយដាក់មនុស្សចុះពីបង្គោលភ្លើងដែលឆក់នោះ។
តាមសមត្ថកិច្ចបានឲ្យដឹងថា បុរសត្រូវខ្សែភ្លើងឆក់នោះមានឈ្មោះ ឈន ឆាយ អាយុ២៥ឆ្នាំ រស់នៅភូមិ សំបួរ ស្រុកមេសាង ខេត្តព្រៃវែង មានមុខជាកម្មករខ្សែកាប ក្រោយពេលបានពិនិត្យកោសល្យបច្ច័យរួចដឹងថា ពិតជាខ្សែភ្លើងឆក់ស្លាប់ពិតប្រាកដមែន សមត្ថកិច្ចបានប្រគល់សាកសព ទៅបងប្អូនសាច់ញាត្តិយកទៅធ្វើបុណ្យតាមប្រពៃណី៕ វ៉ៃកូ