Wednesday, May 8, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ក្នុងសំណុំរឿងឧកញ៉ាស៊ឹង សំអុល សមត្ថកិច្ចកំពុង​ស្វែងរ​​កជន​​ពាក់ព័​ន្ធ​៩​នាក់ទៀត ដែលកំ​ពុងរ​ត់គេចខ្លួ​ន និងក្រុមហ៊ុនចំនួន៥ ប្រឈមនឹងការដកអាជ្ញាប័ណ្ណ

spot_img

ភ្នំពេញ៖ ​ក្នុង​យុទ្ធនាការ​បង្ក្រាប​បទ​ល្មើស​ព្រៃ​ឈើ នៅ​ខេត្តមណ្ឌលគិរី​ ចាប់ពី​ថ្ងៃទី​៩ ខែកក្កដា ឆ្នាំ​២០១៩ ត្រូវបាន​លោក​​ឧ​ត្ត​ម​សេនីយ៍ អេង ហ៊ី អ្នកនាំពាក្យគ​ណៈកម្ម​ការជា​តិដើម្បី​ទប់ស្កា​ត់ និងបង្ក្រាបបទល្មើ​សធន​ធានធម្ម​ជាតិ បានបញ្ជាក់អ្នកសារព័ត៌មានថា ​គ​ណៈកម្មកា​រ​ជាតិបាន​​រឹប​អូស​​ឈើ​បា​ន​ចំនួន ១.៧០០ ម៉ែត្រគូប​ ចំណែកមន្រ្តីជំនាញបាននិងកំពុងធ្វើការស្រាវជ្រាវ និងស៊ើបអង្កេតទៅលើក្រុមហ៊ុនចំនួន៥ ដែលរកស៊ីពាក់ព័ន្ធ​ព្រៃឈើ​ ​បើសិនរកឃើញមែននោះត្រូវដកអាជ្ញាប័ណ្ណ។

លោកឧត្តមសេនីយ៍ត្រី អ្នកនាំពាក្យ បានថ្លែងថា ពេលនេះសមត្ថកិច្ច​កំពុង តាមស្វែងរកជនស​ង្ស័យពា​ក់ព័ន្ធ​ចំនួន៩​នាក់ទៀត​ ដែលមានមេខ្លោងឈ្មោះ ស៊ឹង សំអុល ។

នៅក្នុងវេ​ទិកាស​ន្និសីទសា​រព័ត៌​មាន ស្តីពី វិធានការទប់ស្កាត់បទល្មើ​សព្រៃឈើ នៅទី​ស្តីការ​គណៈរដ្ឋមន្ត្រី នាព្រឹកថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០១៩ ដែលរៀ​បចំដោ​យអង្គ​ភាពអ្ន​កនាំពា​ក្យរាជរដ្ឋា​ភិបាល។
លោកផៃ ស៊ីផាន អ្នកនាំពាក្យរាជរដ្ឋា​ភិបាល បានថ្លែងថា សន្និសីទសារព័ត៌មា​ន ស្តីពី វិធានការទប់ស្កាត់​បទល្មើ​សព្រៃឈើ​ បានធ្វើឡើងនៅថ្ងៃទី​១៨ ខែកក្ក​ដានេះ មានទិសដៅ និងគោលបំ​ណង​ពន្យល់ឆ្លើ​យតប​នឹងកង្វល់របស់​ប្រជាព​លរដ្ឋ ដែលលោកកំពុងផ្តោត​ការយ​កចិត្ត​ទុកដាក់ លើវិធានការប្រក​បដោយ​ប្រសិទ្ធ​ភាព នៃការទប់ស្កាត់បទ​ល្មើសព្រៃឈើ​ ដូចជា ទិដ្ឋភា​ពច្បាប់ និងវិធានការទ​ប់ស្កាត់​បទល្មើស​ព្រៃឈើ ប្រសិទ្ធភាពនៃការអ​នុវត្ត​ច្បាប់ និងវិធានការនាពេល​កន្លង​មក ជាដើម។

បើតាមលោកឧត្តមសេនីយ៍ត្រី អេង ហ៊ី បានបញ្ជាក់ថា ក្នុង​ប្រតិប​ត្តិការក​ន្លងមកនេះ សមត្ថកិច្ចបានឃាត់​រថយ​ន្តល្មើស​ជាង៤០គ្រឿង ដែលពាក់ព័ន្ធនឹងការ​ដឹកឈើ​ទាំងនោះ ហើយក្នុងនោះមានរថយន្ត​ចំនួន​២៩គ្រឿង ត្រូវបានបំផ្លាញផ​ងដែរ។

លោក​ឧ​ត្ត​ម​សេនីយ៍ អេង ហ៊ី បាន​ប​ញ្ជាក់ថា យុទ្ធនាការ​បង្ក្រាប​ប​ទ​ល្មើស​​ព្រៃឈើ នៅ​ខេត្តមណ្ឌលគិរី ដឹ​កនាំ​​ដោយ​លោកនា​យ​ឧ​ត្ត​ម​សេនីយ៍ សៅ សុខា ចា​ប់ពី​ថ្ងៃទី​៩ ដល់​ថ្ងៃទី​១៧ ខែកក្កដា ឆ្នាំ​២០១៩ គណៈកម្មការ​ជា​តិបាន​​រឹបអូស​​ឡាន​​ដឹកឈើ​​ជាង ៤០​គ្រឿង ជនល្មើស ៤​នាក់ ត្រូ​វបាន​​ចាប់ខ្លួន ហើយ​តុលាការ​បា​ន​ចោ​ទប្រកាន់ និង​សម្រេច​ឃុំខ្លួ​ននៅ​ពន្ធនា​គារខេត្តមណ្ឌលគិរី​ ក្នុងនោះ បុគ្គល​ពាក់ព័ន្ធ​​បទល្មើ​ស​ព្រៃ​ឈើ​នេះ មាន ៩​នាក់ ហើយ​​កំពុង​​គេចខ្លួន ដែល​តុលាការ​ខេ​ត្តមណ្ឌ​លគិរី ​បានចេញ​ដីកា​​តាម​ចា​ប់ខ្លួន​។ ជាមួយគ្នា​នោះ ក៏មាន​​មនុស្ស ៣​នាក់ ក៏​ត្រូវបាន​​តុលាការ ចេញ​ដីកា​កោះហៅ​​​។​

​លោក​ឧ​ត្ត​ម​សេនីយ៍ អេង ហ៊ី បន្ថែមថា បទល្មើស​​ព្រៃឈើ​​នៅ​ខេត្តម​ណ្ឌលគិ​រី មាន​ក្រុមហ៊ុន​ចំ​នួន ៦ ពាក់ព័ន្ធ តែ​ក្រុមហ៊ុន លឹម រ៉ូយ៉ាល់ មិន​ពាក់ព័ន្ធ​ទេ​។ ទន្ទឹម​នឹង​ការចាប់​បង្ក្រាប​​បទ​ល្មើស​​ព្រៃឈើ​នេះ កម្លាំង​ជំនាញ​ក៏បាន​​បំផ្លា​ញ​រថយន្ត​មណ្ឌល​គិរី ចំនួន ២១​គ្រឿង នៅ​ខេត្ត​រតនគិរី ចំនួន ២​គ្រឿង និង​នៅ​ខេត្តស្ទឹងត្រែង ​មាន ៦​គ្រឿង​។ ចំពោះ​រថយន្ត​ដឹក​ឈើ​នៅ​ក្នុង​​ព្រៃឈើ មានប្រើ​ម្ស៉ៅ TNT​ បំផ្ទុះ​កម្ទេច​ឡា​ន​ទាំងនោះ នៅក្នុង​ព្រៃ ហើយ​ឡាន​ឡង់​គ្រឹ​ស័​​រ ២​គ្រឿង នៅ​ខេត្តរតនគិរី និង​នៅ​ខេត្ត​ស្ទឹងត្រែង​ គឺ​មន្ត្រី​​ជំនាញដុតបំ​ផ្លាញ​។​

លោក​ឧ​ត្ត​ម​សេនីយ៍ អេង ហ៊ី បញ្ជាក់ថា បទល្មើស​ព្រៃឈើ បា​ន​ដូរ​​រូប​ភាព​​ពី​ទ្រ​ង់ទ្រាយ​ធំ មកជា​ទ្រង់ទ្រាយ​​តូច ដោយ​ដឹក​តា​ម​ម៉ូតូ និង​គោយន្ត​។ កន្លងមក យើង​បាន​​អប់​រំ​ជ​នល្មើស​ទាំងនោះ​ ហើយ​ដក​ហូត​​តែ​ឈើ​ដោយ​​ឲ្យ​ម៉ូតូ និង​គោយន្ត​​ដល់​​អ្នក​ភូមិ​​ទាំងនោះ​​វិញ​។ ក៏ប៉ុន្តែ​បទ​ល្មើស​​ព្រៃឈើ ការដឹ​កជញ្ជូន​​ឈើនៅតែ​​កើតមា​ន​ ដូ​ច្នេះហើយទើប​​ពេល​នេះ គណៈកម្មការ​ជា​តិបាន​ដាក់​​ចេញ​​នូវ​​វិធានការ​តឹងរ៉ឺង២​ចំ​ណុច គឺ​ទី​១ ​អនុ​វត្តន៍​តឹងរ៉ឹង​​លើ​ជ​នល្មើស និង​ទី​២-​សម្រេច​បំ​ផ្លាញ​ចោល​​នូវ​​មធ្យោបា​យ​ដឹ​កជញ្ជូ​ន​ឈើ​​គ្រប់​​ប្រភេ​ទ​។

លោកឧត្តមសេនីយត្រី អេង ហ៊ី អ្នកនាំពាក្យគណៈកម្មការជាតិ ដើម្បីទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ បានបង្ហាញថា នៅពេលនេះក្រុមមន្រ្តីជំនាញ បាននិងកំពុងធ្វើការស្រាវជ្រាវ និងស៊ើបអង្កេតទៅលើក្រុមហ៊ុនចំនួន៥ ដែលរកស៊ីពាក់ព័ន្ធ​ព្រៃឈើ ​បើសិនរកឃើញមែននោះត្រូវដកអាជ្ញាប័ណ្ណតែម្តង។ បើក្រុម​ហ៊ុននោះ ធ្វើល្មើស​ច្បាប់ យើងនឹងដកអាជ្ញា​ប័ណ្ណ តែរង់ចំាការស៊ើ​បអង្កេត​សិន បើយើងទៅបិត​ទៅគេ មិនទាន់ចប់ការ​ស៊ើបអ​ង្កេតនោះ មិនផ្តល់ភាពយុត្តិធម៌​ទេ។

លោកឧត្តមសេនីយ៍ត្រី អេង ហ៊ី បញ្ជាក់ថា ក្រុមហ៊ុ​នទាំង៥​នោះ​​រួម​មាន ក្រុមហ៊ុន ម៉ាស្ទ័រខេសិន ក្រុមហ៊ុន យ៉ា​ន់ចាវ ក្រុមហ៊ុ​ន​ ថាច់វូដ
ក្រុមហ៊ុន វិជ្ជរី និង ក្រុមហ៊ុន ណេងណា៕ ដោយ៖បញ្ញាស័ក្តិ

spot_img
×