ព្រៃវែង ៖ មានគ្រោះថ្នាក់ចរាចរណ៍ រថយន្តនិងម៉ូតូបុកគ្នាក្នុងទិសដៅបញ្ច្រាសទិសគ្នា បណ្តាលឲ្យស្លាប់ ២នាក់ភ្លាមៗ និងរបួសធ្ងន់ម្នាក់ នៅរសៀលថ្ងៃទី១ ខែមករា ឆ្នាំ២០១៨ វេលាម៉ោង ១៣:៣០នាទី នៅលើផ្លូវខេត្តលេខ ១១.១០ ស្ថិតក្នុងភូមិស្វាយ អន្ទរ១ ឃុំ ស្រុកស្វាយអន្ទរ ខេត្តព្រៃវែង។ គ្រោះថ្នាក់នេះដោយសាររថយន្តបើកបំពានគន្លង ទៅបុកម៉ូតូ។
រថយន្តម៉ាកហាយឡែនឌ័រពណ៌ស ស្លាកលេខឃ្លាំង WASHINGTON. AVJ.3214 អ្នកបើកបរមិនស្គាល់អត្តសញ្ញាណ ហើយគេចខ្លួនបាត់។ រថយន្តបើកបរពីទិសជើងទៅត្បូង បានបំពានគន្លងទៅបុកម៉ូតូរុញ និងប៉ាណូ ក្រុមហ៊ុន ០៩៧ ។
ម៉ូតូម៉ាកហុងដា C១២៥ ពណ៌ខ្មៅ ស្លាកលេខ ព្រៃវែង ១G៨៣៤១ បើកដោយឈ្មោះ យាន ជន ភេទប្រុស អាយុ៥៥ឆ្នាំ(ស្លាប់) រួមដំណើរ២នាក់ ឈ្មោះ ឌឹន ភន ភេទស្រីអាយុ ៥៣ឆ្នាំ ប្រពន្ធ (ស្លាប់) និងឈ្មោះ ជន ផៃ ភេទស្រី អាយុ១៨ឆ្នាំ រងរបួសធ្ងន់ បញ្ជូនទៅមន្ទីពេទ្យភ្នំពេញ ។ ជនរគ្រោះទាំង៣នាក់ រស់នៅភូមិធ្នង់ ឃុំជាខ្លាង ស្រុកស្វាយអន្ទរ ។
បច្ចុប្បន្នក្រោយសមត្ថកិច្ចជំនាញធ្វើការវាស់វែង រួចប្រគល់ សាកសពអោយក្រុមគ្រួសារជនរងគ្រោះយកទៅធ្វើបុណ្យតាមប្រពៃណី ។ រថយន្តនិងម៉ូតូ សមត្ថកិច្ចបានយកមករក្សាទុកនៅប៉ុស្តិ៍នគរបាលរដ្ឋបាលស្វាយអន្ទរ ៕ បញ្ញាស័ក្តិ