Saturday, December 28, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កំណាចណាស់! ខឹងនាងបដិសេធរួមភេទជាមួយ ចាប់រំលោភទាំងកម្រោល និង​ថែម​ទាំង​យក​មែក​ឈើ​ធ្វើ​បាប… ដាច់​ប្រដាប់​ភេទ​ធ្ងន់ធ្ងរ​រហូត​ស្លាប់

​ជន​ថោកទាប​ម្នាក់ ដែល​ដាច់ខាត​ពុំ​ទទួលយក​ចម្លើយ «​ទេ No!» សម្រាប់​ការរួម​ភេទ បាន​ឈានទៅ​ប្រព្រឹត្ត​ការរំលោភ​ហិង្សាដ៏​សាហាវឃោរឃៅ​ទៅលើ​ស្ត្រី​ម្នាក់ ដោយ​យក​មែកឈើ​បុករុក​ប្រដាប់ភេទ​របស់​នាង បណ្តាល​ឲ្យ​ដាច់​រហែក​ខ្ទេចខ្ទីរ​រងរបួស​ធ្ងន់ធ្ង​រ​រហូត​ស្លាប់​តែម្តង ។​

​ប៉ូលីស Ufa ក្នុងប្រទេស​រុស្ស៊ី និយាយថា ពួកគេ​បាន​ចាប់ខ្លួន​បុរស​ម្នាក់​ឈ្មោះ Gizar Ziyangareev អាយុ ៤១ ឆ្នាំ បន្ទាប់​ជន​រូបនេះ​ត្រូវបាន​ចោទប្រកាន់​រំលោភ និង​សម្លាប់​ស្ត្រី​ឈ្មោះ Anna Barmina អាយុ ៣៣ ឆ្នាំ ។​

Ziyangareev ដែល​ត្រូវបាន​ចោទប្រកាន់​រំលោភ​ស្ត្រី​ជាច្រើន​នាក់​ក្នុង​រយៈពេល​១​សប្តាហ៍ ត្រូវបាន​កាត់ទោស​ជាប់ពន្ធនាគារ​ចំនួន ២៣ ឆ្នាំ ។​

​យោងតាម​ការស៊ើបអង្កេត​របស់​ប៉ូលីស Ziyangareev គឺជា​មនុស្ស​ចូលចិត្ត​ស្រី​ម្នាក់​ដែលមាន​មាន​ស្នេហា​ច្រើន​រាប់​ភ្លេច ។​ ​ទោះយ៉ាងណា ជន​រូបនេះ​ក៏បាន​ចាប់រំលោភ​ស្ត្រី​មួយចំនួន​ក្នុងចំណោម​នោះ ដែល​ពុំ​មានបំណង​រួមភេទ​ជាមួយ​គាត់​នោះឡើយ ។​

Ziyangareev ដែល​បាន​រួមភេទ​ជាមួយ​ស្ត្រី​៤​នាក់ ដោយ​គ្មាន​ការយល់ព្រម បើតាម​ដឹងបាន​ប្រាប់​ប៉ូលីស​ថា ពួកនាងៗ​ទាំងនោះ «​គួរតែ​ដឹងគុណ​គាត់​» ។​

​គួរ​ឲ្យ​សោកស្តាយ ម្នាក់​ក្នុងចំណោម​ជនរងគ្រោះ​របស់គាត់ បាន​សន្លប់ បន្ទាប់ពី​នាង​ត្រូវបាន​ជន​រូបនេះ​រំលោភ និង​ប្រើ​ហិង្សា​យក​មែកឈើ​បុករុក​ប្រដាប់ភេទ​របស់​នាង​យ៉ាង​សាហាវ ។​

​ពុំ​ត្រឹមតែ​ប៉ុណ្ណឹង Ziyangareev ក៏បាន​លួច​យក Laptop, លុយ និង​ទូរស័ព្ទដៃ​របស់​នាង និង​ទុក​ឲ្យ​នាង​ដេកស្លាប់​យ៉ាង​អាណោច​អាធ​ម ។​

​គ្រូពេទ្យ​បញ្ជាក់ថា ជនរងគ្រោះ​បាន​ស្លាប់ ដោយសារ​រង​ទទួល​ការប្រើ​អំពើហិង្សា និង​ដាច់​រហែក​ប្រដាប់ភេទ​ធ្ងន់ធ្ងរ ៕​ ចន្ទី

×