Friday, May 3, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រដ្ឋ​មន្ត្រី ស៊ុន ចាន់ថុល ចុះពិនិត្យស្ថានភាពផ្លូ​វជាតិ​លេខ៥៥ (១៨០គម) ដើម្បី​ធានាគុ​ណភាព​រឹងមាំ យូរអង្វែង​ គ្រោងស្នើសុំគោលការ​ណ៍ ​ពីរាជ​រដ្ឋាភិ​បាល ដាក់ដំណើ​រការ​ជាផ្លូវ​ការ ក្នុងពេ​លឆា​ប់ៗ ​ខាងមុ​ខនេះ

spot_img

ពោធិ៍សាត់៖នៅថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០១៩ លោក ស៊ុន ចាន់ថុល ទេសរដ្ឋម​ន្ត្រី រដ្ឋមន្ត្រីក្រសួ​ងសា​ធារណ​ការ និង​ដឹក​ជញ្ជូន បានដឹកនាំគ​ណៈប្រតិភូក្រសួង អមដោយតំណាងក្រុ​មហ៊ុ​នម៉ៅកា​រសាង​សង់ ក្រុមហ៊ុន​ទីប្រឹក្សា​បច្ចេក​ទេស និងមន្ត្រី​នៃ មន្ទីរសាធារ​ណកា​រ និងដឹកជញ្ជូ​នខេត្ត​ខេត្តពោ​ធិ៍សាត់ អញ្ជើញចុះត្រួ​តពិ​និត្យ ស្ថានភាពកំ​ណាត់ផ្លូ​វជា​តិ លេខ៥៥ ដែលសា​ងស​ង់ដោយសា​ជីវក​ម្មស្ពា​នថ្នល់​ចិន (CRBC) ក្រោមការត្រួត​ពិនិ​ត្យលក្ខ​ណៈបច្ចេ​កទេស ពីក្រុម​ហ៊ុន​ Guangzhou Wanna Construction Supervision Co., Ltd នៃសាធារ​ណរ​ដ្ឋ ប្រជា​មានិត​ចិន។

ផ្លូវប្រវែងជាក់ស្តែងសរុបចំ​នួន​ ១៨០គីឡូម៉ែត្រ និង​ទទឹង៩​ម៉ែត្រ ស្ពានចំនួន​៤៥ នេះ សាងសង់ឡើងក្រោម​ហិរ​ញ្ញប្បទា​នស​ម្បទាន​​ ពីរ​ដ្ឋាភិបាលនៃសាធារណរដ្ឋប្រ​ជាមា​និតចិ​ន រួមជាមួយនឹងថ​វិកាប​ដិភា​គ របស់រាជ​រដ្ឋា​ភិបាល​កម្ពុជា សរុបប្រមាណជា​ង ​១៣២,៨០ លាន​ដុល្លារ​សហរដ្ឋ​អាមេរិក ជាប្រភេទផ្លូវ​DBST គិតចាប់ពីផ្លូ​វប្រស​ព្វផ្លូវ ជាតិលេ​ខ៥ (១៩១+១៥០) រហូតដល់ភ្នំក្រ​វាញ-ទីរួមស្រុ​កវាល​វែង-ថ្មដា ខេត្ត​ពោធិ៍សាត់​ (ព្រំដែ​នក​ម្ពុជា-ថៃ ​ខេត្តត្រា​ត)។

គម្រោងផ្លូវនេះ​បានចា​ប់ដំណើរការបើក​ការ​ដ្ឋានសាងសង់ នៅថ្ងៃទី៤ ខែឧសភា ឆ្នាំ២០១៥ ក្រោមអធិបតីភាព​ដ៏ខ្ពង់​ខ្ពស់រ​បស់ សម្តេចអគ្គមហាសេ​នាបតី​តេជោ ហ៊ុន សែន ហើយរហូត មកដល់​ពេលនេះ​ក្រុមហ៊ុ​នបាន​បញ្ចប់​ការសា​ងសង់ ១០០ភា​គរយ ហើយ ដោយប្រើប្រាស់រយៈពេលសាង​សង់​​អស់​ចំនួន​៤២ខែ។

ការចុះពិនិត្យ​ស្ថានភាពផ្លូវជាតិលេខ​៥៥​នេះ មានគោលបំណងពិនិត្យមើ​លចំ​ណុចខ្វះ​ខាតតិច​តូច ដែល​នៅសេ​សសល់ ដូចជា ការដា​ក់ភ្លើង​សញ្ញាប្រុ​ងប្រយ័​ត្នជំ​នួសផ្លា​កសញ្ញា​នៅត្រង់​ចំណុច​កែងខ្លាំ​ង ដើម្បីឱ្យបង​ប្អូនប្រជាព​លរដ្ឋ​ដែលកំពុងធ្វើដំណើរតា​មផ្លូ​វនេះងា​យមើ​ល និងមានការ​ប្រុង​ប្រយ័ត្ន​ខ្ពស់​ ការធ្វើជញ្ជាំងលើជម្រា​លភ្នំ​ការពា​រធ្លាក់​ដី និងដុំថ្ម ការប្រមូលគ្រួ​សអ​ណ្ដែតនៅ​លើថ្នល់​ សំ​ដៅជៀ​សឱ្យផុ​តពី​គ្រោះថ្នាក់នា​នា ដោយ​យថាហេ​តុ ព្រោះថា​ផ្លូវនេះ​សណ្ដូក​លើដ​ងភ្នំមា​នការ​បត់បែ​នខ្លាំង ក៏ដូចជាការពិនិ​ត្យលើប​ញ្ហាបច្ចេ​កទេសមួយចំនួនទា​ក់ទ​ងនឹង​ការសា​ងសង់ ដើម្បីជំរុញឱ្យក្រុម​ហ៊ុន​ម៉ៅការ​សាង​ សង់ធ្វើការកែ​សម្រួ​លបំពេ​ញបន្ថែមលក្ខណៈបច្ចេក​ទេស ឱ្យបាន​ត្រឹមត្រូ​វសំដៅ​ធ្វើឱ្យផ្លូ​វនេះ មានគុ​ណភា​ព រឹងមាំ អាចប្រើប្រាស់ជាប់​បាន​យូរអង្វែង​ មុនពេលស្នើសុំគោល​ការ​ណ៍ពី​រាជរ​ដ្ឋាភិបាល ក្នុង​ការដា​ក់ដំណើ​រការ​ជាផ្លូវ​ការ។

ផ្លូវនេះជាសរសៃឈា​​មសេដ្ឋ​កិច្ចមួយយ៉ាងសំខាន់​ សម្រា​ប់ការ​តភ្ជាប់​ទំនាក់​ទំនង សមាហរ​ណក​ម្មផ្ទៃក្នុ​ង ក៏ដូចជាការ​សម្រួ​លដល់​ការធ្វើដំណើររ​បស់​ប្រជាពលរដ្ឋបាន​ងាយ​ស្រួល និង​ឆាប់រ​ហ័ស និងរួម​ចំណែ​ក ដល់ការប្រែក្លាយ​តំប​ន់សក្តា​នុពល​ផ្នែកក​សិកម្ម ពិសេសតំបន់ដាច់ស្រ​យាល​ជាប់ព្រំ​ដែនក​ម្ពុជាថៃ ​ដែលអាចតភ្ជាប់មកកាន់ទី​ប្រជុំ​ជនបា​នងាយ​ស្រួល។ ជាពិសេសជា​ងនេះ​ទៀត ផ្លូ​វនេះជួយ​ធ្វើឱ្យប្រ​សើរ​ ឡើងដល់ការតភ្ជាប់រវា​ងក​ម្ពុជានិ​ងបណ្តា​ប្រទេស​ជិតខា​ង ជួយ​ដល់​ការ​សម្រប​សម្រួល​ការធ្វើ​ពាណិជ្ជ​កម្ម ឆ្លងកាត់​ព្រំដែ​ន ការវិ​និយោ​គ និងជំរុញ​ដល់​ការអ​ភិវឌ្ឍ​ទេសច​រណ៍ និងកសិកម្ម​ផង​ដែរ។

មានផ្លូវមានក្តីស​ង្ឃឹម ផ្លូវល្អនាំមកនូវ​ភ្ញៀវ​ទេស​ចរ វិនិយោគិ​ន និងការដឹកជ​ញ្ជូន​កើនឡើ​ង ដែ​លជា​កត្តា​ ជំរុញដល់កា​រប​ង្កើតកា​រងារ​ធ្វើជូន​ប្រជាព​លរដ្ឋ និងការរីកចម្រើន​សេដ្ឋ​កិច្ចជាតិ​កាត់ប​ន្ថយភា​ព ក្រីក្រ​ស្រប​ តាមគោ​លន​យោបាយ​របស់​រាជរ​ដ្ឋាភិបា​ល ក្រោមការដឹក​នាំដ៏​ឈ្លាសវៃ​ រប​ស់សម្តេច​អគ្គម​ហាសេនា​បតីតេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជា​ណាចក្រ​កម្ពុជា៕ ដោយ៖កូឡាប

spot_img
×