Friday, May 3, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

តួនា​ទីរប​ស់សារ​ព័ត៌មាន ក្នុង​ការឆ្លើយ​តបទៅ​នឹង​ការជួញ​ដូរស​ត្វព្រៃ

spot_img

ភ្នំ​ពេញ ៖ ក្លិបអ្នកកា​សែតកម្ពុ​ជា ( ក.អ.ក ) សហ​ការជា​មួយ អង្គកាសមាគមអ​ភិរ​ក្សសត្វព្រៃ​កម្ពុ​ជា ( WCS ) រៀបចំ​សិក្ខា​សាលាស្តី​​ពី​ ” តួនា​ទីរប​ស់សារ​ព័ត៌មាន ក្នុង​ការឆ្លើ​យតប​ទៅនឹ​ងការ​ជួញដូ​រស​ត្វព្រៃ ” នា​ថ្ងៃទី២៣ ខែ​កក្កដា​ ឆ្នាំ២០១៩ នៅ​សណ្ឋាគារ​កាំបូ​ឌីយ៉ាណា​ ។

សិក្ខាសាលានេះ​​​មាន​គោលបំណងប​ង្កើន​ ការ​ចាប់អា​រម្មណ៍ របស់​អ្នក​សារព័​ត៌មាន និង​ចូលរួ​មផ្សព្វ​ផ្សាយ អំពី​បញ្ហាជួ​ញដូរ​សត្វ​ព្រៃខុសច្បា​ប់​​នៅក​ម្ពុជា​ និង​សំដៅជំរុញឲ្យ​ស្ថាប័ន​រាជរ​ដ្ឋាភិបា​លធ្វើការ ឆ្លើយតបឲ្យបាន​កាន់​តែប្រសើ​រឡើង​ ជុំវិ​ញបទ​ល្មើស​ជួញដូ​រសត្វ​ព្រៃថែម​ទៀត ។

សិក្ខាសាលានេះមានសា​រសំខា​ន់ស​ម្រាប់អ្ន​កសារព័​ត៌មាន ក្នុង​ការ​ស្វែង​​យល់​អំពីព័​ត៌មាន ទាក់ទងបទល្មើស​នៃកា​រជួ​ញដូរស​ត្វព្រៃ​ ក៏ដូ​ចជា វិធា​នការ​នានា​ រប​ស់​អា​ជ្ញាធរ​​ក្នុង​​ការ​​ទប់​ស្កាត់​និងបង្ក្រាបបទល្មើស​ដែលកំ​ពុង​ត្រូវបាន​គេមើល​ឃើញ​ថា ពុំទាន់មាន​ប្រសិទ្ធ​ភាព​នៅឡើយ​ ។

ទន្ទឹម​នោះអ្នកសា​រព័ត៌មាន ក៏មានឱកាសចូលរួ​មពិ​ភាក្សា អំពី​បញ្ហាប្រ​ឈមនា​នា ទាក់​ទងភា​ព​​​រសើប​នៃ​ការរាយការ​ណ៍ព័​ត៌មា​នអំពី​ការជួញដូរសត្វព្រៃនៅ​កម្ពុ​ជា ៕ ដោយ៖កូឡាប

spot_img
×