Monday, December 23, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ទោះ​ថ្ងៃ​ឈប់សម្រាក ក៏​មាន​កុមារ​រាប់ពាន់នាក់ មក​ព្យាបាល​ជំងឺ​នៅ​មន្ទីរពេទ្យ​គន្ធបុប្ផា​

មូលនិធិ​មន្ទីរពេទ្យ​គន្ធបុប្ផា នៅ​ថ្ងៃ​ទី​២​ខែ​មករា​នេះ បាន​ផ្សាយ​ថា ថ្ងៃ​ទី​អង្គារ​ទី​២​ខែ​មករា វេលា​ម៉ោង​៦​ព្រឹក មាន​កុមារ​ឈឺ​ធ្ងន់ៗ និង​ស្ត្រី​ឆ្លងទន្លេ​រួច​ចំនួន​២១៥៨​នាក់ កំពុង​សម្រាក​ព្យាបាល​នៅក្នុង​មន្ទីរពេទ្យ និង​ជួយ​សម្រាលកូន​បាន​ចំនួន​៨៣​នាក់ នៅ​ផ្នែក​សម្ភព​នៃ​មន្ទីរពេទ្យ​ជ័យវរ្ម័ន​ទី​៧ ក្នុង​ខេត្ត​សៀមរាប​។​

​តើ​មាន​អ្វី​បាន​កើតឡើង​នៅ​ថ្ងៃ​ឈប​សម្រាក ថ្ងៃ​ចន្ទ ទី​១​ខែ​មករា ឆ្នាំ​២០១៨ នៅ​មន្ទីរពេទ្យ​គន្ធបុប្ផា គឺ​មាន​កុមារ​មាន​ជំងឺ​ចំនួន​១៣៧៩​នាក់ ត្រូវ​បាន​ពិនិត្យ​ព្យាបាល​នៅ​ក្នុង​ផ្នែក​ពិគ្រោះ​ជំងឺ​ក្រៅ ក្នុងនោះ​កុមារ​មាន​ជំងឺ​ធ្ងន់ធ្ងរ​ចំនួន​៣៦០​នាក់ ត្រូវបាន​ដាក់​ឲ្យ​សម្រាក​ព្យាបាល​នៅក្នុង​មន្ទីរពេទ្យ និង​មាន​ការវះកាត់​សង្គ្រោះបន្ទាន់​ចំនួន​២២​នាក់​។

​ស្នាដៃ​ល្អ​ឯក​តែ​មួយ​ថ្ងៃ​ឈប់សម្រាក​នេះ បាន​ជួយ​សង្គ្រោះ​ជីវិត​រាប់សិប​នាក់ និង​ការពារ ។ កុមារ​រាប់សិប​នាក់​ផ្សេង​ទៀត ឲ្យ​រួចផុត​ពី​ពិការភាព​បាន​។ អ្នកជំងឺ​ភាគច្រើន មាន​ជីវភាព​ទីទ័លក្រ​។ ហេតុនេះហើយ ទើប​រាល់​ការព្យាបាល​ទាំងអស់ គឺ​មិន​គិតថ្លៃ សម្រាប់​គ្រប់ៗ​គ្នា​៕ ដោយ​៖​កូឡាប​

×