កណ្តាល៖ ពន្ធនាគារខេត្តកណ្តាល មានការធ្វេសប្រហែល ធ្វើឲ្យជនជាប់ចោទម្នាក់ រត់ចេញពីបន្ទប់ឃុំខ្លួនចេញមកក្រៅ ហើយ លោតសម្លាប់ខ្លួនពីស៊ីទែនផ្ទុកទឹកក្នុងពន្ធនាគារ។ បើតាមរបាយការណ៍ពន្ធនាគារ អះអាងថា ជនជាប់ចោទរូបនេះ បានលោតសម្លាប់ខ្លួន ។
ជនជាប់ចោទឈ្មោះ មុត លីណាន ភេទប្រុស អាយុ៣១ឆ្នាំ ជាប់ចោទពីបទ ធ្វើឱ្យខូចខាតដោយចេតនា តាមមាត្រា៤១០នៃក្រមព្រហ្មទណ្ឌ ដែលប្រព្រឹត្តនៅភូមិទេពអរជូន ឃុំកោះខែល ស្រុកស្អាង កាលពីថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១៧ ហើយត្រូវបានលោក គឹម ម៉េង ចៅក្រមស៊ើបសួរសាលាដំបូងខេត្តកណ្តាល ឃុំខ្លួននៅថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០១៧។ មុត លីណាន បានលោតសម្លាប់ខ្លួនពីស៊ីទែនផ្ទុកទឹកដ៏ធំក្នុងពន្ធនាគារ កាលពីពេលថ្មីៗ ហើយទើបតែធ្លាយដំណឹងចេញមកក្រៅ៕ ដោយ៖បញ្ញាស័ក្តិ