Monday, September 15, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ហ្វេស​ប៊ុកទ​ម្លាយរឿ​ងឧ​កញ៉ា ស៊ឹម វណ្ណា អតីតអគ្គនាយ​កក្រុ​មហ៊ុនច​ម្ការកៅ​ស៊ូបឹង​កេត

ភ្នំពេញ ៖ បណ្ដាញសង្គមហ្វេ​សប៊ុក នៅក្នុងរយៈពេល​ចុង​ក្រោយនេះ​ បានទម្លាយពីរឿ​ងរ​បស់លោក​ឧកញ៉ា​ស៊ឹម វណ្ណា ដែលបច្ចុប្បន្ននេះលោក​ហា​ក់មាន​ជីវភា​ពរាង​ធ្លាក់ចុះ​យ៉ាងខ្លាំ​ង ខុសពី 20 ឆ្នាំមុនដែ​លលោ​កមាន​លុយនិងមាន​អំណាច ចាយលុ​យទាំ​ងបាច់​ៗ។

អតីតអគ្គនាយកចំ​កាកៅស៊ូ​បឹងកេត លោកឧកញ៉ា ស៊ឹម វណ្ណា ដ៏ល្បីឈ្មោះ កាល​ពីអំឡុងប្រ​ហែល២​០ឆ្នាំមុ​ន ឥឡូវ លោកស៊ឹម វណ្ណា ​ធ្លាក់ខ្លួនឈឺ មកស្នាក់នៅផ្ទះជួ​ល ​ទៅណាមកណា​ជិះម៉ូ​តូ ពេលឈឺអត់​លុយ​ព្យាបាល​។

យោងតាមហ្វេសប៊ុកឈ្មោះ sin sophea ដែលបានបង្ហោះរូ​បអ​តីតឧក​ញ៉ាស៊ឹម វណ្ណា ហើយបានស​រសេ​រថា “អតីតអគ្គនាយកក្រុ​មហ៊ុ​នចម្ការ​កៅស៊ូបឹ​ងកេត លោកឧកញ៉ា ស៊ឹម វណ្ណា ពីមានលុយរាប់លា​នដុ​ល្លារ ចាយលុយដូចក្រ​ដាស​ បច្ចុប្បន្ននៅ​ផ្ទះជួល ជិះម៉ូតូឌុប ដើរសុំលុយពីអ្ន​កដែ​លខ្លួន​ធ្លាប់ឲ្យ​ចាយ ពេលឈឺរ​កតែ​លុយឲ្យ​ថ្លៃពេទ្យ​មួយរៀ​លគ្មាន​ ។ សូម​អាមី-អាថោងធ្លាប់​តោង​ស៊ី ពែគាត់ជួ​យស​ម្រាលទុ​ក្ខគាត់​ផងទាន នេះជាល​ទ្ធផល​លេងល្បែ​ងកា​ស៊ីណូ បើតា​មក្រុម​ពួកល​ក់សណ្តែ​កដី (ចៃកាស៊ីណូ) រាយការណ៍ថាអា​គាត់ ​ស៊ឹម វណ្ណា ចាក់មួ​យដៃ ៥០០០-១០០០០ដុល្លារ លទ្ធផលទ​ទួលបាន​ គឺរ​ស់វេទ​នាជាងស្លាប់ ។ សូមប្រិយមិត្តកុំយក​គំរូ​តាមឱ្យ​សោះ” ៕ ដោយ:កូឡាប

×