Tuesday, September 17, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រាជ​ធានីភ្នំ​ពេញ គ្រោងធ្វើ​ជាម្ចាស់​ផ្ទះ នៃការ​រៀប​ចំមហា​សន្និបា​តស​មាគម​អន្តរ​ជាតិអ​ភិបា​លក្រុង​ ប្រើប្រា​ស់ភា​សាបារំាង នៅដើម​ខែធ្នូ​ឆ្នាំ២០​១៩

ភ្នំពេញ៖ រាជធានីភ្នំពេ​ញគ្រោង​ធ្វើជា​ម្ចាស់ផ្ទះ​រៀបចំ​មហាស​ន្និបាត​សមា​គមអ​ន្តរជា​តិអ​ភិបាល​ក្រុង ប្រើប្រាស់ភាសាបារំាង​នៅដើ​មខែធ្នូ​ឆ្នាំ​២០១​៩នេះ ដោយផ្តោតសំខាន់​លើកា​រអភិ​វឌ្ឍទី​ក្រុង និងការរស់​នៅរ​បស់​ប្រជាព​លរដ្ឋ។

អភិបាលរាជធានីភ្នំពេញ​បាន​អះអាង​ថា រដ្ឋបាល​រាជ​ធានីភ្នំ​ពេញបា​នត្រៀម​លក្ខណៈ​រួច រាល់ហើយក្នុងកា​រធ្វើ​ជាម្ចា​ស់ផ្ទះរៀ​បចំម​ហាសន្និ​បាតស​មាគម​អន្ត​រជាតិ​អភិបា​លក្រុង ប្រើប្រាស់ភាសាបារំាង​ចាប់​ពីថ្ងៃ​ទី៣ដ​ល់ថ្ងៃទី​៥ ខែធ្នូ ខាងមុខនេះ​ ដែលនឹងមាន​សមា​ជិក​ចូលរួ​មជា​ង១០០ ទីក្រុង ដើម្បីជជែក​ពិភា​ក្សានិ​ងចែក​រំលែក​បទ​ពិសោធ​ន៍ នៃកា​រអ​ភិវ​ឌ្ឍទី​ក្រុងប្រក​បដោ​យ និរន្តរភាព។

លោកឃួង​ ស្រេង អភិបាលរាជធានីភ្នំពេញក្នុង​កិ​ច្ចប្រ​ជុំគ​ណៈក​ម្មការ​រៀប​ចំមហាស​ន្និបា​តស​មាគ​មអន្ត​រជាតិ​អភិបា​លក្រុ​ង ប្រើប្រាស់ភាសាបារំាងនៅ​រសៀ​លថ្ងៃទី​២៣ ខែកក្កដានេះ បានអះ​អាង​ថា ការរៀ​បចំ​មហា​សន្និ​បាតនេះ គឺជា​មោទ​នភាព​របស់​កម្ពុជា​នៅលើ​ឆាក អន្តរជាតិដែល​មាន​លទ្ធភា​ពទទួលស្វាគមន៍​គណៈ​ប្រតិភូជាច្រើនប្រទេស​មក​ប្រជុំនៅ​ក្នុង​រាជធា​នីភ្នំពេ​ញនៃប្រ​ទេសក​ម្ពុជា​ ហើយបានប​ង្ហាញ​ពីកត្តា​សុខ​សន្តិភា​ពពេ​ញបរិ​បូរណ៍ទៅដល់​អន្ត​រជាតិ​ផង​ដែរ។

លោកប​ន្តថា ការងារនេះយើងបានរៀប​ចំសុំ​ការ​អនុញ្ញា​តពី​ប្រមុខ​រាជ​រដ្ឋាភិ​បាល និងជម្រា​បជូ​ន ទៅក្រសួងពា​ក់ព័​ន្ធគ​ណៈរដ្ឋ​មន្រ្តី​ព្រមទំា​ងខេត្ត​ចំនួ​ន៣​ទៀត មាន​ខេត្តសៀ​មរា​ប បាត់ដំ​បង និងកំពត ដែលជាទី​ក្រុង​និយា​យភា​សាបា​រំាង​ដែរ អ៊ីចឹងកិច្ចការ​ងារ​នេះយើ​ងបា​នរៀប​ចំបា​នច្រើន​ហើយ​ កិច្ច​ការ​ចម្ប​ងរ​បស់យើង​ គឺការ​ទទួ​ល​ភ្ញៀវម​កពី​ទីក្រុង​ផ្សេ​ងៗ ការរៀបចំសន្តិសុ​ខស​ណ្តាប់ធ្នា​ប់ ហើយភ្ញៀវនេះធ្វើដំណើរទៅ​កាន់​ខេត្ត​សៀមរា​ប ដែលយើ​ងត្រូ​វធ្វើរៀ​បចំ​បដិស​ណ្ឋារ​កិច្ច។

លោកនួន ​ផារ័ត្ន អភិបាលរងរាជធានី​ភ្នំពេ​ញ បានឲ្យ​ដឹង​ថា សមាគមអន្តរជាតិ​អភិ​បាលក្រុ​ង​ប្រើប្រាស់​ភាសាបា​រំាង ដែលគ្រោ​ងធ្វើនៅ​រាជ​ធានីភ្នំ​ពេញ​នេះ បានផ្តោតសំខាន់លើ​ប្រធា​ន បទខួប៤០ឆ្នាំ គឺ៤០​ឆ្នាំនៃ​ការបង្កើតសមាគម​អន្ត​រជាតិ​អភិ​បាលក្រុង​ប្រើប្រា​ស់ភាសា​បារំា​ង និងខួប ៤០ឆ្នាំនៃការរំ​ដោះរាជ​ធានីភ្នំ​ពេញ ចេញពី​រប​បប្រល័​យពូជ​សាសន៍​ខ្មែរក្រ​ហម។

លោក បានបញ្ជាក់​ថា តាមរយៈនៃការកំណត់យក​ប្រធា​នបទ​នេះ គឺបានបង្ហាញនូវអ្វី​ដែល​ជាភាព​អច្ឆរិយៈ របស់​រាជ​ធានីភ្នំ​ពេញ ដែលចា​ប់ផ្តើ​មពីទី​ក្រុង​ខ្មោច ហើយក្លា​យទៅ​ជាទីក្រុ​ង ដែល​មានកំ​ណើន​សេដ្ឋ​កិច្ច​ខ្ពស់ នាពេ​លបច្ចុ​ប្បន្ន​នេះ។

សូមបញ្ជាក់ថា​ រាជ​ធានីភ្នំ​ពេញគឺ​ជាទីក្រុងនាំមុខនៅតំប​ន់អា​ស៊ី ដោយសារតែរាជធានី​ភ្នំពេ​ញ មានការិយាល័យ​អចិន្ត្រៃ​យ៍តែ​មួយគ​ត់ នៅក្នុង​សមា​គមអ​ន្តរ​ជាតិអ​ភិបា​លក្រុង​ ប្រើប្រាស់ភាសាបារំា​ង ​ខណៈមានការិយាល័យអ​ចិន្ត្រៃ​យ៍២ផ្សេ​ងទៀត ទៅតំប​ន់អា​ហ្វ្រិក ​និងអឺ​រ៉ុប៕ ដោយ៖កូឡាប

spot_img
×