អតីតនាយករដ្ឋមន្ត្រីចិន លោក Li Peng បានទទួលមរណៈភាពដោយជំងឺ នៅវ័យ ៩១ឆ្នាំ។ លោកគឺជាមនុស្សដែលបានបញ្ជាឲ្យមានច្បាប់អាជ្ញាសឹកក្នុងកំឡុងឆ្នាំ ១៩៨៩ដើម្បីបង្ក្រាបទៅលើក្រុមបាតុករចិននៅទីលាន Tiananmen។
លោក Li Peng ដែលត្រូវគេអោយរហ័សនាមថាអ្នកពិឃាតប៉េកាំង (Butcher of Beijing) បានកាន់តួនាទីធំៗជាច្រើន ក្នុងកំឡុងឆ្នាំ ១៩៨០ ដល់ ១៩៩០។ គាត់មានតួនាទីក្នុងការបង្ក្រាបទៅលើក្រុមបាតករដែលទាមទារឲ្យមានប្រជាធិបតេយ្យ នៅថ្ងៃទី ៤ ខែមិថុនា ប្រទេសក្នុងឆ្នាំ ១៩៨៩។ ការបង្ក្រាបនោះបណ្តាលឲ្យក្រុមបាតករ ភាគច្រើនជានិស្សិតចំនួន រាប់ពាន់ រាប់ម៊ឺននាក់ស្លាប់។
លោក បានការពារសកម្មភាពរបស់លោកនៅពេលនោះថា ជាជំហានចំបាច់ត្រូវតែធ្វើ។
តើមានព្រឹត្តិការណ៍អ្វីកើតឡើងក្នុងឆ្នាំ ១៩៨៩?
ក្នុងខែមេសា ឆ្នាំ ១៩៨៩ ក្រុមអ្នកតវ៉ាដែលទាមទារឲ្យមានប្រជាធិបតេយ្យ បានធ្វើការលុកលុយចូលកាន់កាប់ទីលាន Tiananmen និងបានធ្វើការតវ៉ានយោបាយដ៏ធំបំផុតនៅក្នុងប្រវត្តសាស្ត្រចិន។ ការតវ៉ានោះមានរយៈពេល ៦សប្តាហ៍។
នៅពេលយប់ ថ្ងៃទី ៣ ខែមិថុនា ឆ្នាំដដែល រថក្រោះបានបើកចូល ហើយកងកម្លាំងរដ្ឋាភិបាលចិនបានធ្វើការបាញ់បង្ក្រាបលើបាតុករ បណ្តាលឲ្យមានមនុស្សរាប់រយ រាប់ពាន់នាក់ស្លាប់ និងរបួសនៅជុំវិញទីលាន Tiananmen។
ក្រោយមានការបង្ក្រាប អាជ្ញាធរចិននិយាយថា គ្មាននរណាម្នាក់ត្រូវបានបាញ់សម្លាប់ឡើយ។
ចាប់តាំងពីពេលនោះមក រដ្ឋាភិបាលចិនមិនដែលចេញតួលេខផ្លូវការពីចំនួនអ្នកស្លាប់ក្នុងការបង្ក្រាបនោះឡើយ ប៉ុន្តែប៉ាន់ប្រមាណថា ត្រឹមរាប់រយនាក់ស្លាប់។ ទោះយ៉ាងណា ក្រុមសិទ្ធិមនុស្ស និងសាក្សីបាននិយាយថា អ្នកស្លាប់អាចមានច្រើនពាន់នាក់៕
អត្ថបទប្រែសម្រួលដោយ៖ សុភ័ក្រ
ប្រភព៖ BBC