Saturday, December 28, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អាមេរិក​គំរាម​កាត់​ជំនួយ​ភ្លាម ប៉ា​គី​ស្ថាន​បកស​ង​ថា នឹង​ឲ្យ​ពិភពលោ​កដឹង​អំពី​ការ​ពិត​

នៅវេលា​ដើមឆ្នាំ​ថ្មី ប្រធានាធិបតី​អាមេរិក Donald Trump បាន​សរសេរ​គំរាម​លើ Twitter ថា “​អាមេរិក​ពិតជា​ល្ងង់ខ្លៅ គ្រា​ផ្តល់ជំនួយ ៣៣​ពាន់​លាន​ដុល្លារ ឲ្យ​ប៉ាគី​ស្ថានក្នុង​អំឡុងពេ​ល ១៥​ឆ្នាំកន្លងមក​។ ហើយ​ពួកគេ​ពុំ​បាន​នាំឲ្យ​យើង​នូវ​អ្វី​ក្រៅពី​ពាក្យភូតកុហក និង​ការបោកប្រាស់​។ ពួកគេ​កិត​ថា មេដឹកនាំ​ទាំងឡាយ​របស់​យើង​ជា​មនុស្ស​ល្ងង់ (​ប៉ា​គី​ស្ថាន​) បាន​ផ្តល់​កន្លែង​លាក់​ខ្លួន​ឲ្យ​ពួកភេ​រ​វករ ដែល​អាមេរិក​កំពុង​រុករក​នៅ​អាហ្គានីស្ថាន​។ វា​នឹង​ពុំ​មាន​រឿង​បែបនេះ​ទៀត​ទេ​”​។​

ប្រមុខ​ការទូត​ប៉ា​គី​ស្ថាន Pakistan Khawaja Asif

​តប​សង​ចំពោះ​ការចោទប្រកាន់​នេះ ប្រមុខ​ការទូត​ប៉ា​គី​ស្ថាន Khawaja Asif ឲ្យដឹងថា រដ្ឋអំណាច​ប៉ា​គី​ស្ថាន កំពុង​ត្រៀម​នូវ​ចម្លើយ “​នឹង​បណ្តាល​ឲ្យ​ពិភពលោ​កដឹ​ង​អំពី​ការពិត​”​។​

​កាសែត Dawn របស់​ប៉ា​គី​ស្ថាន បាន​ចុះ​ផ្សាយ​ឲ្យដឹងថា ប្រមុខ​ការទូត​ប្រទេស​នេះ ក៏​បាន​កោះហៅ​ឯកអគ្គរដ្ឋទូត​អាមេរិក ប៉ុន្តែ​គេ​ពុំ​ទាន់​ឃើញ​មាន​ការប្រកាស​ណាមួយ​ទាក់ទិន​ដល់​ខ្លឹមសារ​នៃ​ការកោះហៅ​ភ្លាមៗ​នោះទេ​។

​ស្របពេល​ជាមួយ​គ្នា​នោះ​ឆ្លើយ​តប​នឹង​ការស្តីបន្ទោស “​មាន​ទៅ​តែ​គ្មាន​មក​” របស់​ប្រធានាធិបតី​អាមេរិក រដ្ឋមន្ត្រី​ការពារជាតិ​ប៉ា​គី​ស្ថាន Khawaja Asif និយាយថា អាមេរិក​បាន​ប្រើប្រាស់​បណ្តា​មូលដ្ឋាន​យោធា ហេដ្ឋារចនាសម្ព័ន្ធ ទាក់ទង​លើ​អាកាស ផ្លូវគោក និង​កិច្ចសហប្រតិបត្តិការ ចារ​កម្ម “​គ្មាន​កម្រៃ​” នៅ​ប៉ា​គី​ស្ថាន ក្នុងអំឡុងពេល ១៦​ឆ្នាំ​មកហើយ ផ្ទុយ​មកវិញ​អាមេរិក បាន​ត្រឹម​បន្សល់​ទុក​ឲ្យ​ប៉ាគី​ស្ថាន នូវ​ការ “​ស្តីបន្ទោស និង​មន្ទិលសង្ស័យ​ប៉ុណ្ណោះ​”​។​

​ចំណង​ទាក់រ​ទង​រវាង​ប៉ា​គី​ស្ថាន និង​អាមេរិក​ចាប់តាំងពី​លោក​ត្រាំ ឡើងកាន់តំណែង​ជា​ប្រធានាធិបតី កាលពីដើមឆ្នាំ ២០១៧​មក កាន់តែ​អាក្រក់​ឡើងៗ​។ មុន​នោះ​ប៉ា​គី​ស្ថាន គឺជា​ប្រទេស​មួយ ក្នុងចំណោម​ប្រទេស​ចំនួន ១៦ ត្រូវបាន​អាមេរិក​ចាត់ទុកថា “​បណ្តា​សម្ព័ន្ធមិត្ត​ធំៗ ក្រៅ​ណា​តូ​” ហើយ​តែង​ទទួលបាន​នូវ​ការជួយឧបត្ថម្ភ​ពី​វ៉ាស៊ីនតោន​។ តាម​ប្រព័ន្ធ​ផ្សព្វផ្សាយ​អាមេរិក​ប៉ា​គី​ស្ថាន បាន​ទទួល​ជំនួយ ៣៣​ពាន់​លាន​ដុល្លារ ពី​អាមេរិក គិត​ចាប់តាំងពី​ឆ្នាំ ២០០២​មក​៕ សូ​យ​ន​

×